home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

តិចនិក៥យ៉ាង ជួយប្លោកនោមមានសុខភាពល្អ

តិចនិក៥យ៉ាង ជួយប្លោកនោមមានសុខភាពល្អ

ពេល​វ័យ​យើង​កាន់​តែ​ច្រើន​​ប្លោក​នោម​របស់​យើង​ក៏​ប្រែ​ប្រួល​ដែរ ដោយ​អាច​ងាយ​ឆ្លង​រោគ​នៅ​ប្លោក​នោម លេច​នោម​ដោយ​មិន​ដឹង​ខ្លួន និង​ឆ្លង​រោគ​នៅ​បង្ហួរ​នោម​។ ថ្វី​បើ​យើង​មិន​អាច​គ្រប់​គ្រង​បញ្ហា​​ឆ្លងរោគ​មួយ​ចំនួន​បាន ប៉ុន្តែ​យើង​អាច​មាន​វិធី​មួយ​ចំនួន​ជួយ​ផ្លោក​នោម​មាន​សុខ​ភាព​ល្អ​បាន​។

១. ផឹកទឹក​គ្រប់​គ្រាន់​

​ទឹក​មាន​សារ​សំខាន់​ណាស់​សម្រាប់​សុខ​ភាព​រាង​កាយ​របស់​​យើង​ ហើយក៏​សំខាន់​ចំពោះ​ប្លោក​នោម​ដែរ​។ គ្នា​យើង​មាន​សុខ​ភាព​ល្អ​ធម្មតា​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ពី​៦​ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ជួយ​ដល់​សុខ​ភាព​ទូទៅ​ផង និង​សុខភាព​ប្លោក​នោម​ផង​។ សម្រាប់​អ្នក​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ដូច​ជា​ខ្សោយ​តម្រង​នោម ឬ​ជំងឺ​បេះ​ដូង អាច​ថា​ត្រូវ​ញ៉ាំទឹក​តិច​ជា​ងការ​ណែ​នាំ​ខាង​លើ ដូច​នេះ​ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ថា​បរិមាណ​ទឹក​ប៉ុន​ណា​ល្អ​សម្រាប់​សុខ​ភាព​។

២. កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង និង​ជាតិ​កា​ហ្វេអ៊ីន​

ការ​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​មាន​ប្រយោជន៍​ដល់​សុខភាព​ប្លោក​នោម។ គ្រឿងស្រវឹង​អាច​បង្កើន​ការ​ផលិត​ទឹក​នោម និង​ធ្វើ​ឲ្យ​យើង​ចង់​ទៅ​បន្ទប់​ទឹក​ញឹក​ញាប់។​ មួយ​វិញ​ទៀត គ្រឿង​ស្រវឹង ក៏​បាន​បង្ក​ការ​រំខាន​ដល់​ប្លោក​នោម ដែល​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​​ប្លោក​នោម​ធ្វើ​ការ​លើស​កម្រិត​កាន់​តែ​មាន​សភាព​អាក្រក់​។

ដូច​គ្នា​ដែរ ជាតិ​កាហ្វេ​អ៊ីន​ក៏​អាច​រំខាន​ដល់​ប្លោក​នោម​ដែរ ដែល​នេះ​គ្នា​យើង​គួរ​កម្រិត​ការ​ផឹក​កាហ្វេ តែ កម្រិត​ការ​ញ៉ាំ​សូកូឡា និង​កាត់​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​ជាដើម​។​​​

ទប់នោម

៣. កុំ​ទប់​នោម​

គ្នា​យើង​គួរ​ទៅ​បន្ទប់​ទឹក​ពេល​មាន​អារម្មណ៍​ថា​ចង់​បត់​ជើង​តូច។ ​គ្នា​យើង​ខ្លះ​មិន​សូវ​នោម​ទេ តែ​យ៉ាង​ហោច​ណាស់​យើង​គួរ​ទៅ​នោម​ម្ដង​ក្នុង​រវាង​៣​ទៅ​៤​ម៉ោង​។ ការ​ទប់​នោម​យូរ អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ប្លោក​នោម​ចុះ​ខ្សោយ​និង​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​ឆ្លង​រោគ​ផង​ដែរ​។

៤. កុំ​នោម​ដោយ​ប្រញាប់

ការ​នោម​ប្រញាប់​ប្រញាល់​ពេក​ អាច​ធ្វើ​ឲ្យ​យើង​បញ្ចេញ​ទឹក​នោម​មិន​អស់​ពី​ប្លោក​នោម​។ បើ​សិន​ជា​ទឹក​នោម​បន្ត​នៅ​ក្នុង​ប្លោក​នោម​យូរ អាច​បង្ក​ឲ្យ​ប្លោក​នោម​ឆ្លង​រោគ ដូច​យើង​ទប់​នោម​យូរ​ម៉ោង​ដែរ​។​

៥. បត់​ជើង​តូច​បន្ទាប់ពី​រួម​ភេទ​រួច​

គ្នា​យើង​មិនថា​​​​ស្រី​ ឬ​​ប្រុស ក្រោយ​រួម​ភេទ​ហើយ​គួរ​ប្រញាប់​នៅ​នោម​ចេញ​ផង​ដែរ​។ ការ​​ទៅ​នោម​ក្រោយ​រួម​ភាព​រួច​ភ្លាម​ៗ ជួយ​កម្ចាត់​បាក់តេរី ដែល​អាច​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​ពេល​យើង​កំពុង​រួមភេទ ចេញ​មក​ក្រៅ​វិញ​បាន​។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​យើង​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​មេរោគ​ក្នុង​ផ្លូវ​បង្ហួរ​នោម​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.nia.nih.gov/health/13-tips-keep-your-bladder-healthy

https://www.insider.com/do-i-need-to-pee-after-sex-2018-1

https://www.nafc.org/bhealth-blog/could-alcohol-consumption-be-contributing-to-your-incontinence-or-bedwetting-problem#:~:text=Alcohol%20is%20a%20diuretic%2C%20which,alcohol%20if%20you%20have%20incontinence.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 25/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត