– ថ្នាំសណ្ដំ គេប្រើពេលវះកាត់ខ្នាតមធ្យម បង្ហាញថាមានផលវិបាកលើការបញ្ចេញទឹកនោមដែរ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
មានកត្តាប្រឈមជាច្រើនបង្កឲ្យកើតចេញជាករណីទល់នោម ដូចជា៖
– បុរសវ័យចំណាស់ (ដោយសារតែប្រឈមការរីកក្រពេញប្រូស្តាត)
– មានក្រួសក្នុងតម្រងនោម
– ស្ត្រីមានជំងឺលៀនប្លោកនោម ឬចុងពោះវៀនធំចូលក្នុងយោនី
– រលាកប្លោកនោមរ៉ាំរ៉ៃ
– មានជំងឺទឹកនោមផ្អែម
– របួសឆ្អឹងខ្នង
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យត្រូវការពិនិត្យយ៉ាងហ្មត់ចត់ទៅលើរាងកាយ ម្ដុំប្រដាប់បន្តពូជ ក៏ដូចជាទ្វារធំ និងសាកសួរពីព័ត៌មានច្រើនទៀតពីយើង ដើម្បីកំណត់រោគវិនិច្ឆ័យបាន។ ពេទ្យអាចស្នើធ្វើតេស្តមួយចំនួនដូចជា៖
– តេស្តទឹកនោម និងតេស្តឈាម
– តេស្តរកមើលទឹកនោមសល់ក្នុងប្លោកនោម
– ថតប្លោកនោម
– អេកូ ឬស្កេន (CT Scan)
– តេស្ត ឌីណាមិចទឹកនោម
– ការស្ទង់អគ្គិសនីសាច់ដុំ
៨- ព្យាបាលដោយរបៀបណា?
សម្រាប់បុរស ការព្យាបាល ធ្វើយ៉ាងណាឲ្យបញ្ហារីកក្រពេញប្រូស្តាតនោះរួមមកប្រក្រតីវិញ តាមរយៈវះកាត់ ឬស៊កឧបករណ៍ចូលតាមបង្ហួរនោម ដើម្បីច្រឹបយកសាច់រីកបង្កបញ្ហាស្ទះទឹកនោម ចេញមកក្រៅ។ វិធីមួយទៀត អាចលេបថ្នាំ 5-Alpha Reductase Inhibitors ដើម្បីបន្ថយការករណីរីកបន្ថែមរបស់ក្រពេញប្រូស្តាត។
សម្រាប់ស្ត្រី មានយារធ្លាក់សរីរាង្គបង្កទៅជាខ្លន អាចព្យាបាលបានដោយការហាត់ប្រាណដើម្បីពង្រឹងសាច់ដុំ។ គ្រូពេទ្យអាចដាក់កងការពារកុំឲ្យយារធ្លាក់ តែក៏គេចមិនផុតពីការវះកាត់កែលម្អដែរ ក្នុងករណីធ្ងន់ធ្ងរ។
ករណីរួមតូចបង្ហួរនោម គ្រូពេទ្យអាចដាក់ប៉េងប៉ោង ដើម្បីពង្រីក និងមួយទៀត កាត់ច្រៀកកន្លែងតឹងណែនតិចតួចដើម្បីបំពង់បង្ហូរធូររលុងជាងមុន ងាយបញ្ចេញទឹកនោម។ ករណីខ្លះអាចដាក់ Stent បើកបិទក្នុងបង្ហួរនោមប្រុសៗទៀតផង។ ប្រសិនបើទាក់ទងនឹងប្រព័ន្ធប្រសាទ អាចដាក់សុងនោមនៅផ្ទះដោយខ្លួនឯង។
ចំណុចគួរយល់ដឹង
៩- ចំណុចគួរយល់ដឹង
ដូចបានរៀបរាប់ខាងលើ ទល់នោមស្រួចស្រាវ ចាំបាច់ត្រូវការព្យាបាលជាបន្ទាន់កុំបង្អង់យូរ។ បើឈឺចាប់ខ្លាំង កុំទ្រាំនៅផ្ទះហើយប្រើថ្នាំ គួរទៅរកពេទ្យឲ្យជួយ។ យើងអាចអង្គុយលើចានបង្គន់មានទឹកក្ដៅឧណ្ហៗ និងបើកទឹកចោល ដើម្បីរំញោចឲ្យនោម។
ប្រាប់គ្រូពេទ្យគ្រប់ថ្នាំសង្កូវផ្សេងៗយើងកំពុងប្រើប្រាស់ ព្រោះថ្នាំខ្លះអាចប៉ះពាល់ការបញ្ចេញទឹកនោមមិនអស់ពីប្លោកនោម។
ករណីវះកាត់ ត្រូវសម្រាកពេទ្យយូរ គួរឧស្សាហ៍ងើបដើរ កុំដេកនៅតែលើគ្រែពេក ដើម្បីសម្រួលដល់ចលនាសាច់ដុំ និងសម្រួលដល់ការបន្ទោរបង់ បើករណីមានការទល់លាមកទៀតអាចប្រើថ្នាំទល់លាមកបាន និងញ៉ាំអាហារណាសម្បូរជាតិសរសៃច្រើន។