home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​ថ្លើម​ដំណើរការ​មិន​ប្រក្រតី ​អាច​បង្កជាបញ្ហា​អ្វី​ខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លើម​ដំណើរការ​មិន​ប្រក្រតី ​អាច​បង្កជាបញ្ហា​អ្វី​ខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លើម​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​នៃ​រាងកាយ​របស់​យើង។​ មុខងារ​ចម្បង​របស់​ថ្លើម​ គឺ​​ច្រោះ​ឈាម​ចេញ​ពី​បំពង់​រំលាយ​អាហារ​មុន​ពេល​បញ្ជូន​ទៅ​កាន់​សរីរាង្គ​​​ទាំង​អស់​។ ជាមួយ​គ្នា​នេះ​ដែរ​ ថ្លើម​ក៏​បន្សាប​ជាតិ​គីមី និង​ធ្វើ​មេតាប៉ូលីស​ថ្នាំ ​ហើយ​វា​ក៏​មាន​​តួនាទី​បញ្ចេញ​ទឹក​ប្រមាត់​ទៅ​ក្នុង​ពោះវៀន​ផង​ដែរ​។ ប៉ុន្តែ​ ប្រសិនបើ​សរីរាង្គ​មួយ​នេះ​ដំណើរការ​មិន​ប្រក្រតី តើ​មាន​រឿង​អ្វី​កើត​ឡើង​?

១.​ បញ្ហា​ខូច​​ថ្លើម​

បញ្ហា​សុខភាព​មួយ​នេះ កើត​ឡើង​នៅ​ពេល​ដែល​​ថ្លើម​​ដំណើរការ​មិន​ប្រក្រតី​ និង​មិន​អាច​ផលិត​ទឹក​ប្រមាត់​ ក៏​ដូចជា​មិន​អាច​បញ្ចេញ​សារធាតុ​គ្រោះថ្នាក់​ចេញ​ពី​រាងកាយ​បាន​។ រោគសញ្ញា​​នៃ​បញ្ហា​​ខូច​​ថ្លើម​ ​មាន​ដូចជា​ចង្អោរ មិន​ឃ្លាន​អាហារ​ និង​មាន​ឈាម​​ក្នុង​លាមក​។

២. ជំងឺ​រលាក​ថ្លើម​

ទន្ទឹម​នឹង​នេះ​ដែរ​ គ្នា​យើង​អាច​នឹង​ងាយ​កើត​ជំងឺ​រលាក​ថ្លើម​ នៅ​ពេល​ដែល​ថ្លើម​ដំណើរការ​មិន​ប្រក្រតី ឬ​ខូច​ថ្លើម​។ ជំងឺ​រលាក​ថ្លើម​​មាន​ច្រើន​ប្រភេទ ដូចជា​ជំងឺ​រលាក​ថ្លើម​ប្រភេទA,B,C,D,E។រ លាក​ថ្លើម​​ប្រភេទ​A,E ឆ្លង​តាម​រយៈ​ការ​ញ៉ាំ​អាហារ រលាក​ថ្លើម​​ប្រភេទ​B ឆ្លង​តាម​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ ខណៈ​ដែល​រលាក​ថ្លើម​​ប្រភេទC​​ឆ្លង​តាម​ឈាម​ និង​រលាក​ថ្លើម​​ប្រភេទ​D ឆ្លង​តាម​រយៈ​ឈាម​ ឬ​សារធាតុ​រាវ​នៃ​អ្នក​ផ្ទុក​មេរោគ​ចូល​ទៅ​កាន់​រាងកាយ​របស់​យើង​។

ថ្លើម

៣. សម្លាក​នៃ​ថ្លើម​

​​វា​ជា​ដំណាក់កាល​ចុងក្រោយដែលថ្លើមឡើង​​រឹង​ ដែល​បណ្ដាល​មក​ពី​ជំងឺ​ថ្លើម​ និង​លក្ខខណ្ឌ​សុខភាព​ដូចជា​ជំងឺ​រលាក​ថ្លើម និង​ការ​ញៀន​ស្រា​រ៉ាំរ៉ៃ។ ជា​ទូទៅ​ សម្លាក​នៃ​ថ្លើម​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​ថ្លើម​ដំណើរការ​មិន​ប្រក្រតី​ដោយ​សារ​តែ​ជំងឺ​ថ្លើម​ ធាត់​ជ្រុល​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​​ជំងឺ​រលាក​ថ្លើម​ដោយ​វីរុស​ ក៏​ដូចជា​ការ​ផឹក​​គ្រឿង​ស្រវឹង​។

៤. មហារីក​ថ្លើម​

ការ​​ឆ្លង​​មេរោគ​រ៉ាំរ៉ៃ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រលាក​ថ្លើម​ប្រភេទB ឬ​C ​ឬ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយ​មិន​ផឹក​គ្រឿង​ស្រវឹង​ និង​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ អាច​រំខាន​ដល់​មុខងារ​ថ្លើម​ ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​។

តិចនិក​​ថែទាំ​ថ្លើម​ឲ្យ​មាន​សុខភាព​ល្អ

  • រក្សា​ទម្ងន់​ឲ្យ​សម​ល្មម​
  • ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​
  • ហាត់​ប្រាណ​ជា​ទៀងទាត់​
  • កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​
  • ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា​​​ដូចជា ច្រាស់​ដុស​ធ្មេញ ​ឬ​កន្ត្រៃ​កាត់​ក្រចក​។
  • ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត