brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

រលាកថ្លើមប្រភេទ A និង B អាចវាយប្រហាររាងកាយយើងដោយមិនដឹងខ្លួន បង្ការបែបណា?

ជំងឺរលាកថ្លើមប្រភេទ A និង B សុទ្ធតែប៉ះពាល់ដល់សរីរាង្គថ្លើមយើង ប៉ុន្តែការចម្លង រយៈពេល និងផលប៉ះពាល់មិនដូចគ្នាទេ។ អ៊ីចឹងហើយ គ្នាយើងគួរស្វែងយល់ពីលក្ខណៈខុសគ្នានៃជំងឺរលាកថ្លើមទាំង២ប្រភេទនេះ ដើម្បីចាត់វិធានការការពារ និងគ្រប់គ្រងឱ្យបានទាន់ពេលវេលា។

រលាកថ្លើមប្រភេទ A និង B អាចវាយប្រហាររាងកាយយើងដោយមិនដឹងខ្លួន បង្ការបែបណា?

អ្វីទៅជាជំងឺរលាកថ្លើមប្រភេទ A? មានរោគសញ្ញាអ្វីខ្លះ និងឆ្លងតាមរយៈណា?

ជំងឺរលាកថ្លើមប្រភេទ A គឺជាការឆ្លងមេរោគថ្លើម ដែលបណ្តាលមកពីវីរុសរលាកថ្លើមប្រភេទ A (HAV)។ វារាលដាលជាចម្បងតាមរយៈផ្លូវលាមក ការញ៉ាំអាហារ ឬទឹកដែលមានមេរោគ។

ចំពោះរោគសញ្ញាទូទៅនៃជំងឺរលាកថ្លើមប្រភេទ A មានដូចជា អស់កម្លាំង ចង្អោរ ឈឺពោះ ជំងឺខាន់លឿង និងគ្រុនក្តៅ។ ជាទូទៅ រោគសញ្ញានឹងលេចឡើងនៅចន្លោះពី២ ទៅ៦សប្តាហ៍ ក្រោយពេលឆ្លងមេរោគ ហើយអាចបន្តរយៈពេលជាច្រើនសប្តាហ៍ ទៅច្រើនខែ។ ជំងឺរលាកថ្លើមប្រភេទនេះ មិនបង្កជាជំងឺរ៉ាំរ៉ៃទេ ហើយនៅក្នុងករណីភាគច្រើនដែរ ក៏មិនបណ្តាលឱ្យខូចថ្លើមក្នុងរយៈពេលវែងដែរ។

វ៉ាក់សាំងរលាកថ្លើម

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចុះចំណែកជំងឺរលាកថ្លើមប្រភេទ B?

ជំងឺរលាកថ្លើមប្រភេទ B បង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ B ដែលអាចឆ្លងតាមរយៈឈាម ទឹកកាម និងសារធាតុរាវនៅក្នុងខ្លួនយើង។ ជំងឺរលាកថ្លើមប្រភេទនេះ ជាទូទៅឆ្លងតាមរយៈឈាម និងសារធាតុរាវនៅក្នុងខ្លួន នៅពេលដែល៖

• រួមភេទដោយមិនបានការពារ

• ប្រើម្ជុល ឬស៊ឺរ៉ាំងរួមគ្នា

• ឆ្លងពីម្តាយទៅកូន នៅពេលសម្រាល

• ប្រើប្រាស់ឡាម ឬប្រដាប់កោររោមជាមួយនឹងអ្នកជំងឺ។

គ្នាយើងភាគច្រើនដែលកើតជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាល់មិនបង្ហាញរោគសញ្ញាទេ ហើយចំពោះរោគសញ្ញាដែលអាចកើតមានឡើងវិញ រួមមាន អស់កម្លាំង ទឹកនោមល្អក់ ជំងឺខាន់លឿង និងមិនស្រួលពោះ។

យុទ្ធសាស្រ្តបង្ការជំងឺរលាកថ្លើមប្រភេទ A និង B

ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទ A និង B មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្ការជំងឺនេះ ហើយវាក៏មានសុវត្ថិភាព ប្រសិទ្ធភាព ព្រមទាំងអាចការពារបានយូរអង្វែងថែមទៀតផង។ វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទ B គឺជាវ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីកដំបូងគេរបស់ពិភពលោក ដែលអាចការពារជំងឺមហារីកថ្លើម ដែលបណ្តាលមកពីការឆ្លងមេរោគរ៉ាំរ៉ៃ។

អង្គការសុខភាពពិភពលោកបានណែនាំថា៖

  • វ៉ាក់សាំងរលាកថ្លើមប្រភេទ B គួរចាក់នៅរយៈពេល ២៤ម៉ោងដំបូង ក្រោយទារកកើត និងចាក់បន្ថែមចំនួន ២- ៣ ដូសទៀត
  • វ៉ាក់សាំងរលាកថ្លើមប្រភេទ A សម្រាប់កុមារចាប់ពីអាយុ ១ ខួបឡើង ចំពោះកុមារដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ។
  • ចំពោះមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ឬអ្នកដែលស្ថិតក្នុងហានិភ័យនៃការឆ្លងមេរោគ គួរទទួលការចាក់វ៉ាក់សាំងទាំងរលាកថ្លើមប្រភេទ A និងប្រភេទB ឱ្យបានគ្រប់ដូស ទើបអាចការពារខ្លួនកុំឱ្យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរដោយសារតែជំងឺរលាកថ្លើម។

ចំណុចសំខាន់

យុទ្ធសាស្រ្តបង្ការជំងឺរលាកថ្លើមប្រភេទ A និងB


ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទ A និងB មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្ការជំងឺនេះ ហើយវាក៏មានសុវត្ថិភាព ប្រសិទ្ធភាព ព្រមទាំងអាចការពារបានយូរអង្វែងថែមទៀតផង។ វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទ B គឺជាវ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីកដំបូងគេរបស់ពិភពលោក ដែលអាចការពារជំងឺមហារីកថ្លើម ដែលបណ្តាលមកពីការឆ្លងមេរោគរ៉ាំរ៉ៃ។
អង្គការសុខភាពពិភពលោកបានណែនាំថា៖
  • វ៉ាក់សាំងរលាកថ្លើមប្រភេទ B គួរចាក់នៅរយៈពេល ២៤ម៉ោងដំបូង ក្រោយទារកកើត និងចាក់បន្ថែមចំនួន ២- ៣ ដូសទៀត
  • វ៉ាក់សាំងរលាកថ្លើមប្រភេទ A សម្រាប់កុមារចាប់ពីអាយុ ១ ខួបឡើង ចំពោះកុមារដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ។
  • ចំពោះមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ឬអ្នកដែលស្ថិតក្នុងហានិភ័យនៃការឆ្លងមេរោគ គួរទទួលការចាក់វ៉ាក់សាំងទាំងរលាកថ្លើមប្រភេទ A និងប្រភេទB ឱ្យបានគ្រប់ដូស ទើបអាចការពារខ្លួនកុំឱ្យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរដោយសារតែជំងឺរលាកថ្លើម។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 10/06/2025