home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

គ្រូពេទ្យព្រមានថា លេងទូរសព្ទពេលចូលបង្គន់អាចធ្វើឲ្យមានជំងឺឫសដូងបាត

គ្រូពេទ្យព្រមានថា លេងទូរសព្ទពេលចូលបង្គន់អាចធ្វើឲ្យមានជំងឺឫសដូងបាត

មនុស្ស​ជា​ច្រើន​បាន​ចោទ​សំណួរ​ឡើង​ថា​តើ​ការ​លេង​ទូរសព្ទ​ពេល​ចូល​បង្គន់​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ឫស​ដូង​បាត​ពិតដែរ​ឬ​ទេ? ចម្លើយ​គឺ​អាច ហើយ​គ្រូពេទ្យ​បាន​ព្រមាន​ដែរ​ថា​ការ​អង្គុយ​លើ​បង្គន់​យូរ​អាច​បង្ក​ជំងឺ​ឫស​ដូង​បាត ​ព្រោះ​ការ​អង្គុយ​បែប​នេះ​អាច​បន្ថែម​សម្ពាធ​ទៅ​លើ​សរសៃ​វ៉ែន​នៅ​រន្ធ​គូទ និង​ការ​ប្រឹង​បញ្ចេញ​លាមក​ក៏​ជា​មូលហេតុ​បង្ក​ដែរ។

ពេល​ចូល​បន្ទប់​ទឹក មិន​ថា​យើង​អាន​សៀវភៅ ឬ​លេង​ទូរសព្ទ​ទេ ហានិភ័យ​នៃ​ការ​វិវត្ត​ជំងឺ​ឫស​ដូង​បាត​កាន់​តែ​ខ្ពស់​នៅ​ពេល​យើង​អង្គុយ​លើចាន​បង្គន់​កាន់​តែ​យូរ។ ការ​លេង​ទូរសព្ទ​នេះ​គឺមិន​ប៉ះពាល់​ដោយ​ផ្ទាល់ទៅ​នឹង​ការ​កើត​ជំងឺ​ឫសដូងបាតទេ តែ​ការ​លេង​ទូសព្ទ​ពេល​ចូល​បន្ទប់​ទឹក​នឹង​ធ្វើឲ្យ​យើង​ចំណាយ​ពេល​យូរអង្គុយ​លើ​ចាន​បង្គន់ ដែលជាហេតុនាំឲ្យ​មាន​ហានិភ័យ​កើតជំងឺឫសដូង​បាត។

រឿង​​ដែលថា​​ទូរសព្ទ​ក្លាយ​ជា​មូលហេតុ​នៃ​ជំងឺ​នេះ​គឺ​ដោយសារ​ទូរសព្ទ​មាន​ភាព​ងាយ​ស្រួល​ក្នុង​យក​តាម​ខ្លួន​គ្រប់​ទី​កន្លែង ហើយ​បញ្ហា​ចម្បង​គឺ​ថា​យើង​នឹង​អង្គុយ​លើ​បង្គន់​យូរព្រោះ​រវល់នឹង​ទូរសព្ទ ​ទោះ​បី​ជា​យើង​បាន​បន្ទោរ​បង់​រួច​ហើយ​ក៏​ដោយ។ ​ជំងឺ​ឫស​ដូង​បាត​ជាទូទៅ​បង្ក​ដោយ​ការ​ប្រឹង​បញ្ចេញ​លាមក​ដែល​យូរៗ​ទៅ​អាច​ធ្វើ​ឲ្យ​ជាលិកា​ទ្រទ្រង់​រន្ធ​គូទ​មាន​ការ​ដាច់​រលាត់។

ជំងឺ​ឫស​ដូង​បាត​គឺ​មាន​២​ប្រភេទ​។ ប្រភេទ​ទី ១ ​គឺ​ឫស​ដូង​បាត​នៅ​ខាង​ក្នុង និង​ប្រភេទ​មួយ​ទៀត​គឺ​ឫស​ដូង​បាត​ខាង​ក្រៅ។ រោគសញ្ញា​របស់​ជំងឺ​រួមមាន​ការ​ហូរ​ឈាម​ក្រោយ​ពេល​បន្ទោរ​បង់ និង​មាន​អារម្មណ៍​ថាចង់​​បន្ទោរ​បង់​ទៀត​ក្រោយ​ពី​បន្ទោរ​បង់​ហើយ។

វេជ្ជបណ្ឌិត Meheshinder Singh អ្នក​ពិគ្រោះ​ជំងឺ​ទូទៅ និង​អ្នក​ជំនាញ​វះកាត់​ពោះវៀន​ធំ​នៅ​មន្ទីរ​ពេទ្យ​ Pantai ប្រទេស​ម៉ាឡេស៊ី​បាន​ណែនាំ​មិន​ឲ្យ​លេង​ពពួក​គ្រឿង​អេឡិតត្រូនិច​ ជាពិសេស​ទូរសព្ទ​ដៃ​ពេល​ចូល​បង្គន់​ឡើយ។ ប៉ុន្តែ​នេះ​អាច​នឹង​មាន​លំបាក​សម្រាប់​ក្មេងៗ​ជំនាន់​នេះ។

ចំណែក​វេជ្ជបណ្ឌិត Sarah Jarvis ឯកទេស​ជំងឺ​ទូទៅ​ និង​ជា​ប្រធាន​គេហទំព័រ Patient.info ក៏​បាន​លើក​ឡើង​ដែរ​​ថា​ដើម្បី​ចៀសវាង​ជំងឺ​ឫស​ដូង​បាត​គួរ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង​ចៀស​វាង​ការ​លេង​ទូរសព្ទ​ពេល​ចូល​បង្គន់។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.medicaldaily.com/can-smartphone-use-bathroom-give-hemorrhoids-442721

Using your phone on the toilet is giving you piles

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា
កែ 10/07/2020
x