home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

មនុស្ស​មួយ​ចំនួន​តែង​ប្រឈម​នឹង​បញ្ហា​ផ្លាស់ប្ដូរ​អារម្មណ៍​លឿន​មែន​ទែន មួយ​នាទី​សប្បាយ មួយ​នាទី​ទៀត​ទៅ​ជា​ពិបាក​ចិត្ត ស្រពោន​អារម្មណ៍​បាន​មួយ​រំពេច។ បើ​តាម​ក្បួន​ពេទ្យ​ជំនាញ ​ទាំង​នេះ​មិន​មែន​ជា​សញ្ញា​ធម្មតា​ទេ វា​អាច​សញ្ញា​នៃ​ជំងឺ​ផ្លូវ​ចិត្ត។

លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ជំនាញ​ផ្នែក​វិកល​វិទ្យា បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​និយាយ​ទាក់​ទង​នឹង​ជំងឺ​ផ្លូវ​ចិត្ត ឬ​ពាក្យ​បច្ចេកទេស​គេ​ហៅ​ថា Mental Disorder វា​ក៏​មាន​ទាក់​ទង​នឹង​អារម្មណ៍​ដែរ។“កាល​ណា​ដែល​បុគ្គល​មាន​បញ្ហា​ផ្លូវ​ចិត្ត ដាច់​ខាត​គឺ​មាន​អាការៈ​បែប​នេះ ជួន​សប្បាយ ជួន​យំ ជួយ​ភ័យ ព្រួយ​អ៊ី​ហ្នឹង”។

លើស​ពី​នេះ គ្រូពេទ្យ​ឯក​ទេស​វិកល​វិទ្យា​រូប​នេះបាន​ពន្យល់​ថា ឲ្យ​តែ​មាន​បញ្ហា​ផ្លូវ​ចិត្ត មិន​មែន​មាន​តែ​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​ទេ នៅ​មាន​ចង្កោម​សញ្ញា​មួយ​ចំនួន​ដែល​រួម​ផ្សំ​ទៀត​ដូច​ជា៖

– គេង​មិន​លក់
– អស់​កម្លាំង ល្វើយៗ
– គិត​ច្រើន ស្រ្តេស
– វង្វេងវង្វាន់។ ពេល​ខ្លះ វា​អាច​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ឈឺ​ក្រពះ ឈឺ​ក្បាល ឈឺ​ខ្នង ឬ​ឈឺ​ចុក​ចាប់​កន្លែង​ណា​មួយ​ដោយ​មិន​ដឹង​មូល​ហេតុ។

កត្តា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​​សព្វ​ថ្ងៃ​នេះ ប្រឈម​នឹង​អាការៈ​បែប​នេះ​ច្រើន​ គឺ​អាស្រ័យ​ទៅ​លើវិបត្តិ​គ្រួសារ វិបត្តិ​សេដ្ឋកិច្ច ឬ​បរាជ័យ​នៅ​ក្នុង​កិច្ច​ការ​អ្វី​មួយ។ ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នក​ជំងឺ​អាច​មាន​គំនិត​មិន​ល្អ គិត​ចង់​ធ្វើ​បាប​ខ្លួន​ឯង ឬ​គិត​ចង់​សម្លាប់​ខ្លួន​ក៏​ថា​បាន។

លោក​វេជ្ជបណ្ឌិតបន្ត​ថា បញ្ហា​ផ្លូវ​ចិត្ត​មិន​អាច​ប្រសើរ​ឡើង​បាន​ដោយ​ឯក​ឯង​ទេ ហើយ​បើ​មិន​ទទួល​បាន​ការ​ព្យាបាល​ទេ​នោះ បញ្ហា​នេះ​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​តាម​ពេល​វេលា និង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ។ ដូច​នេះ​ហើយ បើ​គិត​ថា​ខ្លួន​មាន​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ គួរ​រក​អ្នក​ចែក​រំលែក​រឿង​រ៉ាវ ឬ​ទៅ​រក​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ជួយ​សម្រួល​បញ្ហា​ឲ្យ​បាន​ធូរ​ស្បើយ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ក្មេងៗក៏អាច​មាន​បញ្ហាផ្លូវចិត្តដែរ ប៉ាម៉ាក់​ត្រូវ​ចេះសំគាល់មើលចំណុចទាំងនេះ

នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន

ស្ដាប់តន្ត្រី ពេលបើកឡាន ជួយដល់សុខភាពផ្លូវចិត្ត

រំលូតកូនធ្វើឲ្យមានបញ្ហាផ្លូវចិត្តច្រើន ហេតុនេះស្រីៗគួរស្វែងយល់ មុនសម្រេចចិត្ត!

សោកសៅដោយសារស្នេហារអាចប៉ះពាល់សុខភាពផ្លូវចិត្ត តិចនិកនេះអាចជួយបាន

ប្រាក់ចំណូលធ្លាក់ចុះ កើតជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន

បណ្ដាញសង្គម ជាមូលហេតុនាំឲ្យបញ្ហាផ្លូវចិត្តកើនឡើង​ខ្លាំងនៅឥណ្ឌូនេស៊ី

បណ្តាញ​​សង្គម ជាកត្តា​ចម្បងពាក់ព័ន្ធកំណើន​​ជំងឺផ្លូវចិត្ត​លើ​យុវវ័យ


រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 01/07/2020
x