home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ឧស្សាហ៍​គិត​ច្រើន​គេង​មិន​លក់​ពេល​យប់​ សាក​តិចនិក​ទាំង​៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧស្សាហ៍​គិត​ច្រើន​គេង​មិន​លក់​ពេល​យប់​ សាក​តិចនិក​ទាំង​៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ថប់បារម្ភ គិត​ច្រើន​ ជា​ទូទៅ​ច្រើន​តែ​កើត​ឡើង​នៅ​ពេល​យប់​ ដោយ​សារ​តែ​យើង​មិន​រវល់ការងារ​​ ហើយ​ផ្ដោត​លើ​រឿងរ៉ាវ​ផ្សេង​ៗ​។ ជា​រួម​ ភាព​ស្ងៀមស្ងាត់​នៅ​ពេល​គេង អាច​នាំ​ឲ្យ​យើង​មាន​​ការ​ព្រួយបារម្ភ និង​ខ្វល់ខ្វាយ​​ច្រើន​អំពី​រឿង​ដែល​កន្លង​ទៅ និង​អនាគត​។ តើ​យើង​អាច​បញ្ឈប់​ការ​គិត​ទាំង​នេះ​នៅ​ពេល​គេង​ដោយ​វិធី​ណា​? ដើម្បី​កម្ចាត់​អាការៈ​ថប់បារម្ភ​អំឡុង​ពេល​គេង​ គ្នា​យើង​អាច​អនុវត្ត​តិចនិក​​ងាយ​ៗ​ទាំង​នេះ។

១. ដោះស្រាយ​បញ្ហា​អំឡុង​ពេល​ថ្ងៃ​

នៅ​ពេល​ខ្លះ ខួរ​ក្បាល​យើង​​​ដំណើរការ​មិន​ឈប់​នៅ​ពេល​យប់​ ដោយ​សារ​តែ​យើង​មិន​បាន​ដោះស្រាយ​បញ្ហា​ កង្វល់​ ឬ​ការ​ថប់បារម្ភ​ផ្សេង​ៗ​នៅ​ពេល​ថ្ងៃ​ឲ្យ​រូចរាល់​​។ ដូច្នេះ​ហើយ​ ការ​ចំណាយ​ពេល​ខ្លះ​អំឡុង​ពេល​ថ្ងៃ ដើម្បី​​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​​ការ​គិត​​ រាងកាយ​ ក៏​ដូចជា​អារម្មណ៍​របស់​យើង ​គឺ​ជា​រឿង​សំខាន់​ណាស់​។ ប្រសិនបើ​យើង​កម្ចាត់​រាល់​បញ្ហា​ស្មុគស្មាញ​ឲ្យ​ចប់​សព្វ​គ្រប់​នៅ​ពេល​ថ្ងៃ នោះ​​យើង​ច្បាស់​ជា​អាច​គេង​លក់​ស្រួល​នៅ​ពេល​យប់​ជា​មិន​ខាន​។

គេងមិនលក់

២. បន្ធូរ​អារម្មណ៍​មុន​ពេល​ចូល​គេង

ប្រព័ន្ធ​ប្រសាទ​ត្រូវការ​បញ្ជូន​សញ្ញា​ទៅ​ឲ្យ​រាងកាយ​​ថា​វា​ជា​ពេល​ដែល​ត្រូវ​គេង។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​​បន្ធូរ​អារម្មណ៍ និង​បន្ថយ​ភាព​តានតឹង ដោយ​បញ្ឈប់​ការ​ប្រើប្រាស់​​ឧបករណ៍​​អេឡិចត្រូនិក​យ៉ាង​ហោច​ណាស់​៣០​នាទី​ និង​ធ្វើ​​សកម្មភាព​បន្ធូរ​អារម្មណ៍​មុន​ពេល​គេង​ ដូចជា​សមាធិ អាន​សៀវភៅ ឬ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។

៣. ប្រើ​ប្រេង​Essential Oil​​

ជាមួយ​គ្នា​នេះ​ដែរ​ ​ពពួក​ប្រេង​ក្រអូប​​​ដែល​មាន​ក្លិន​ផ្កា​ឡាវែនឌ័រ​ (Lavender oil) អាច​ជួយ​​ឲ្យ​យើង​គេង​លក់​ស្រួល​ និង​បង្កើន​គុណភាពដំណេក​ ក៏​ដូចជា​រយៈពេល​នៃ​ការ​គេង​ ដោយ​សារ​តែ​សមាសធាតុ​Sedative និង​Hypnoticរបស់​វា​។ គ្នា​យើង​អាច​សាកល្បង​បន្តក់​ប្រេង​ផ្កា​ឡាវែនឌ័រ​​នៅ​លើ​ខ្នើយ​ចំនួន​​១​ទៅ​២​តំណក់​ ដើម្បី​ឲ្យ​ការ​គេង​កាន់​តែ​ប្រសើរ​។

៤. ធ្វើ​លំហាត់​ប្រាណ​ដក​ដង្ហើម​វែង​ៗ

​ដូច​គ្នា​នេះ​ដែរ ​ការ​ដក​ដង្ហើម​វែង​ៗ​អាច​ជួយ​ឲ្យ​រាងកាយ​​របស់​យើង​ទទួល​បាន​អារម្មណ៍​សុវត្ថិភាព​ ហើយ​នៅ​ពេល​ដែល​យើង​ដក​ដង្ហើម​វែង​ៗ​ ​វា​​នឹង​​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​parasympathetic ​សកម្ម​ ជា​ហេតុ​ធ្វើ​​ឲ្យ​រាងកាយ​សម្រាក​​បាន​​ស្ងប់​ល្អ​។

៥. កត់ត្រា​បញ្ហា​ផ្សេង​ៗ

ការ​កត់ត្រា​រាល់​កង្វល់​របស់​យើង​នៅ​លើ​សៀវភៅ​ អាច​ជួយ​ឲ្យ​យើង​កម្ចាត់​វា​ពី​ចិត្ត​គំនិត និង​អាច​ត្រលប់​មក​ដោះស្រាយ​បញ្ហា​ទាំង​នេះ​វិញ​នៅ​ពេល​ក្រោយ​។ ពិត​ណាស់​ ការ​ដក​សម្ពាធ ឬ​ភាព​តានតឹង​ចេញ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន អាច​ជួយ​បន្ធូរបន្ថយ​ការ​ថប់បារម្ភ​បាន​ច្រើន​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

7 Ways to Stop Racing Thoughts at Night and Get to Sleep

https://www.livestrong.com/article/13767465-cant-sleep-racing-thoughts/

9 Things to Do When You Can’t Sleep Because Your Mind Is Racing

https://www.health.com/condition/sleep/how-to-shut-off-brain-sleep

7 Ways to Stop Racing Thoughts

https://etobicokepsychotherapy.com/7-ways-to-stop-racing-thoughts/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x