home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទាំងក្មេងទាំងចាស់ ប៉ុន្តែបើបែងចែកភេទ ស្រីៗអាចប្រឈមជំងឺភ្លេចភ្លាំង បាត់ការចងចាំជាងប្រុសៗ

ទាំងក្មេងទាំងចាស់ ប៉ុន្តែបើបែងចែកភេទ ស្រីៗអាចប្រឈមជំងឺភ្លេចភ្លាំង បាត់ការចងចាំជាងប្រុសៗ

បញ្ហាភ្លេចភ្លាំង បាត់ការចងចាំ កើតមាន​លើ​មនុស្សជាច្រើន កុំថាឡើយ​តែ​មនុស្សចាស់ សូម្បីក្មេង​វ័យ ម្ភៃក្រាស់ ឬ ៣០​ស្ដើង ក៏ជួប​បញ្ហានេះដែរ។ តែចុងក្រោយនេះ អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា ជំងឺ​បាត់ការ​ចងចាំ (Alzheimer) កើតឡើង​លើស្ត្រី ច្រើនជាង​បុរស។ តើដោយសារ​មូលហេតុ​អ្វី?

តួលេខនៅ​ចក្រភព​អង់គ្លេស ស្ត្រី​ប្រមាណ ៥០​ម៉ឺន​នាក់ មាន​ជំងឺភ្លេចភ្លាំង (Dementia) ខណៈ​បុរស មាន​ប្រមាណ ៣៥​ម៉ឺន​នាក់ ដោយ​មនុស្ស​ភាគច្រើន កើតជំងឺភ្លេចភ្លាំង នៅ​អាយុ ៦៥​ឆ្នាំ។ អ្នកវិទ្យាសាស្ត្រ ថា ស្ត្រីភាគច្រើន មាន​ជំងឺ Alzheimer ដែល​ជាមួលហេតុ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង។ ជំងឺ Alzheimer នេះ ក៏កើតមាន​លើ​មនុស្ស​វ័យ​ក្មេង​ផងដែរ។

ងាយមក​មូលហេតុវិញ អ្នកវិទ្យាសាស្ត្រ​មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ Vanderbilt របស់​អាមេរិក បាន​ធ្វើការ​សិក្សា ដោយ​ស្កេន​ខួរក្បាល​ស្រ្តី និង​បុរស រាប់រយ​នាក់ ពិនិត្យ​លើ​លក្ខណៈ​ប្រូតេអ៊ីន​មួយ ឈ្មោះ Tau។ លក្ខណៈ​មួយ​នៃ​ជំងឺ Allzheimer គឺការ​កកើត​ប្រូតេអ៊ីន Tau និង Amyloid នៅក្នុង​ខួរក្បាល។ នៅពេល​ប្រូតេអ៊ីន​ទាំងនេះ ផលិត​ជាតិ​ពុល វានឹងសម្លាប់​កោសិកា​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ចងចាំ។

ប៉ុន្ដែ​អ្នកវិទ្យាសាស្ត្រ រកឃើញ​ភាពខុសគ្នា​រវាង​ភេទ ដែល​ប្រូតេអ៊ីន Tau បាន​រាលដាល​នៅ​ក្នុង​ខួរក្បាល។ ស្ត្រី​មាន​ការពាក់ព័ន្ធ​ខ្ពស់​ជាមួយ​ទីតាំង​ក្នុង​ខួរក្បាល ដែល​ប្រតេអ៊ីន Tau កកើត ដូច្នេះ​ខួរក្បា​លស្រ្តី ប្រឈម​នឹង​ការ​រីករាលដាល​ដោយ​ប្រូតេអ៊ីន Tau និង​បណ្ដាល​ឲ្យ​ធ្លាក់ចុះ​មុខងារ​ចងចាំ។

អត្ថបទពាក់ព័ន្ធ៖

ជាមួយគ្នានេះ ក៏មាន​ដែរ ការសិក្សា​របស់​សាកវិទ្យាល័យ Miami នៅអាមេរិក រកឃើញ ហ្សែន​ភេទ​ស្រី និង​ភេទ​ប្រុស ពាក់ព័ន្ធ​ជាមួយ​​ការប្រឈម​នឹង​ជំងឺ Alzheimer។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់​ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​
កែ 17/07/2019
x