អ្នកឯកទេសបានបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវជាច្រើន ដើម្បីពន្យល់ពីពេលវេលា ក៏ដូចជារបៀបព្យាបាលតាមផ្លូវចិត្ត ដោយសន្និដ្ឋានថា អំណាចផ្លូវចិត្តអាចជួយព្យាបាលជំងឺបន្តិចម្តងៗ ទាំងយើងមិនបានចាប់អារម្មណ៍។ អំណាចផ្លូវចិត្ត បង្កើតឲ្យមានភាពប្រទាក់ក្រឡាគ្នា រវាងជំនឿ និង ការពិត ជួយខួរក្បាល ទទួលយកអ្វីយើងកំពុងជឿជាក់ជាការពិត និងធ្វើអ្វីដែលត្រឹមត្រូវតាមជំនឿទាំងនោះ។ ប៉ុន្តែជំនឿ អាចព្យាបាលជំងឺ ក៏អាចធ្វើឲ្យយើងធ្លាក់ខ្លួនឈឺដូចគ្នា។
៣- វិធីសាស្ត្រព្យាបាលដោយអំណាចផ្លូវចិត្ត
បច្ចេកទេសព្យាបាលផ្លូវតាមចិត្ត នាំយើងឲ្យសះស្បើយពីជំងឺដោយមិនដឹងខ្លួន។ មានបច្ចេកទេស ២ យើងអាចធ្វើតាម គឺបច្ចេកទេសបុរាណ និងសម័យ។ បើយើងប្រើបច្ចេកទេសទាំងពីរ បានត្រឹមត្រូវ និងទៀងទាត់ យើងនឹងទទួលបានផលល្អសម្រាប់សុខភាពទាំងផ្លូវចិត្ត និងផ្លូវកាយ។
វិធីសាស្ត្រសាមញ្ញា រួមមាន សម្លឹងមើលដោយផ្ចង់អារម្មណ៍ ការសណ្តំ ចុចជីពចរ និងវិធីផ្សេងៗទៀត។ បច្ចេកទេសព្យាបាលដោយអំណាចផ្លូវចិត្ត អាចប្រើបញ្ចូលគ្នាជាមួយការព្យាបាលតាមបែបវេជ្ជសាស្ត្រ និងថ្នាំធម្មជាតិ។ មានជម្រើសជាច្រើន យើងអាចជ្រើសបាន ដូចជា ព្យាបាលដោយថ្នាំធម្មជាតិ ឱសថវេជ្ជសាស្ត្រ ព្យាបាលដោយអាហារ បច្ចេកទេសព្យាបាលដោយអារម្មណ៍ សណ្តំ និងវះកាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕