តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ធ្លាប់​សុខៗ​លែង​មាន​អារម្មណ៍​ធ្វើ​ការ​អត់? នេះហើយ​ជា​មូលហេតុ

    ធ្លាប់​សុខៗ​លែង​មាន​អារម្មណ៍​ធ្វើ​ការ​អត់? នេះហើយ​ជា​មូលហេតុ

    ធ្លាប់​ចាប់​អារម្មណ៍​អត់? ពេល​ខ្លះ​ការងារ​រវល់​ស្ទើរ​ស្លាប់ ប្រឹង​នុ៎ះ​ប្រឹង ធ្វើ​យ៉ាង​ណា​នៅ​តែ​មិន​ហើយ គិត​មិន​ចេញ បាត់​បង់​ការ​ប្រមូល​អារម្មណ៍​អស់​រលីង។ ច្បាស់​ណាស់ គ្នា​យើង​ភាគ​ច្រើន​ធ្លាប់​ឆ្លង​កាត់​អារម្មណ៍​នេះ​មិន​ខាន ចុះ​មានដឹង​ហេតុ​អីអត់? បើ​មិន​ដឹង ចាំ “Hello គ្រូពេទ្យ” ប្រាប់​ហេតុ​ផលខ្លះៗ ​សុខៗ​ធ្វើ​ឲ្យ​យើង​អស់​អារម្មណ៍​ធ្វើ​ការ​ភ្លាមៗតែម្តង។

    ១- ធ្វើការ​ច្រើន​ពេក

    គ្នា​យើង​ខ្លះ​គិត​ថា ធ្វើ​ការ​ច្រើន​ក្នុង​ពេល​តែ​មួយ​អាច​ចំណេញ​ពេល​វេលា។ តែ​ការ​ពិត មិន​អ៊ីចឹង​ទេ ធ្វើ​បែប​នេះ រឹត​ខាត​បង់​ពេលវេលា​ទៅវិញ ព្រោះ​បណ្ដាល​ឲ្យ​យើង បែង​ចែក​អារម្មណ៍​លើ​ការងារ​អ្វី​មួយ​មិន​ស្រេច ជាហេតុ​នាំ​ឲ្យ​ស្ទះ​ការ​ងារ​ទាំង​អស់​តែ​ម្តង។

    ២- គ្រឿង​អេឡិច​ត្រូនិក

    សម្លេង​រោទ៍​ទូរស័ព្ទ ធ្វើ​ការៗ នឹក​ឃើញ​លេង​ហ្វេសប៊ុក ឬ​អាន​សារ​នៅអេឡិចត្រូនិក សុទ្ធ​ជា​កត្តា​បង្អាក់​ការ​គិត និង​បំផ្លាញ​ការ​ផ្ដោត​អារម្មណ៍​លើ​ការងារ​យើង។ អ្វី​គ្រប់​គ្នា​តែ​ប្រទះ​ភាគ​ច្រើន គឺ​កំពុង​ធ្វើ​ការ​បណ្តើរ ស្រាប់​នឹក​ឃើញ​ជជែក​ជាមួយ​មិត្ត​ភក្តិ​តាម​អ៊ីនធឺណេត ឬ​អាន​ព័ត៌មាន​អ្វី​មួយ ដែល​ធ្វើ​ឲ្យ​ការងារ​របស់​យើង​ត្រូវ​ទុក​ចោល។

    ៣- ខ្វាយ​ខ្វល់​រឿង​ធ្វើ​ការងារ​អ្វី​មួយ​មិន​ទាន់​រួចរាល់

    កុំ​បារម្ភ​ច្រើន​ពេក ព្រោះ​វា​អាច​ធ្វើ​ឲ្យយើង​បែក​អារម្មណ៍​បំពេញ​ការងារ ឬ​ធ្វើ​ការ​មិន​បាន​ល្អ។ វិធី​សាស្ត្រ​ដោះ​ស្រាយ​បញ្ហា​នេះ ត្រូវ​សរសេរ​ការងារ​ណា​មិន​ទាន់​បញ្ចប់​នៅ​លើ​ក្រដាស បែប​នេះ​ជួយ​យើង​ផ្ចង់​អារម្មណ៍​លើ​ការងារ​បាន​ល្អ។

    ៤- ឃ្លាន

    ពេល​ខ្លះ ឃ្លានខ្លាំង​ ឬឃ្លាន​អ្វី​មួយ​ភ្លាមៗ ​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ការ​ផ្ដោត​អារម្មណ៍​ពេល​កំពុង​ធ្វើ​ការ​ដូច​គ្នា ហេតុនេះ​មិន​គួរ​ចាប់ផ្ដើម​ធ្វើ​ការទាំងពោះ​ទទេ​ឡើយ។ ម៉្យាង​ទៀត គេង​មិន​គ្រប់ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ​ដែរ។ ដំណោះ​ស្រាយ​ល្អ​មួយ បើ​គេង​មិន​គ្រប់ ៨ម៉ោង នៅ​កន្លែង​ធ្វើការ​យើង​គួរ​លៃលក​ពេល​​គេង​ឲ្យបាន​មួយ​ស្របក់ ដើម្បី​បញ្ចូល​ថាមពល​ឡើង​វិញ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ជំងឺដ៏​សែន​គ្រោះថ្នាក់​មួយ កើត​នៅ​កន្លែង​ធ្វើការ ដោយអត់ដឹង​ខ្លួន
    • ជំងឺ​ញៀន​​​ការងារ

    ៥- ខួរក្បាល​ផ្ទុក​ការងារ​ច្រើន​ពេក

    ពេល​មាន​ការងារ​ត្រូវ​ធ្វើ​ច្រើន ច្បាស់​ណាស់ យើង​ដូចជា​ពិបាក​ផ្ចង់​អារម្មណ៍ មាន​អារម្មណ៍​ថប់ៗ មិន​ដឹង​ធ្វើ​មួយ​ណា​ ទុក​ចោល​មួយ​ណា។ ក្នុង​ស្ថានភាព​នេះ បើ​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន ប្រាកដ​ជា​ធ្វើ​ឲ្យ​យើង​តានតឹង នាំ​ឲ្យ​ឈឺ​ក្បាល​មិន​អាច​ផ្ដោត​លើ​ការងារ​​សូម្បី​តែ​មួយ​មុខ។

    ៦- អារម្មណ៍​ធុញ​ការងារ

    ពេល​យើង​មើល​ឃើញ​ការងារ​ផ្សេង​គួរ​អោយ​ចាប់​អារម្មណ៍ ជាង​ការងារយើង​កំពុង​ធ្វើ​បច្ចុប្បន្ន អាច​ធ្វើ​ឲ្យ​លែង​មាន​អារម្មណ៍​លើ​ការងារ​បាន។ ដំណោះស្រាយ​ល្អ​បំផុត គឺ​ត្រូវ​សម្រាក​ ផឹក​កាហ្វេ ឬ​ រក​អាហារ​សម្រន់​សិន បន្ទាប់មក​ចាំ​បន្ត​ការងារ​ទៀត។

    បាត់បង់​ការ​ផ្ចង់​អារម្មណ៍ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ផលិតផល​​ការ​ងារ​ទទួល​បាន មិន​ល្អ​ប៉ុណ្ណោះ​ទេ និង​ធ្វើឲ្យ​យើង​កាន់​តែ​ធុញ​ទ្រាន់​ការងារ​ខ្លួន​ឯង​ខ្លាំង​មួយ​កម្រិត​ទៀត។

     

    ក្នុងករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ ព្យាបាល​ជូន​​ទេ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    8 Concentration Killers – Black Health Matters . http://www.blackhealthmatters.com/mind-body/8-concentration-killers/ Accessed January 17, 2017

    Top Concentration Killers: Multitasking, Boredom, Fatigue, and More. http://www.webmd.com/balance/guide/top-concentration-killers Accessed January 17, 2017

     

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ CHIN Ven កែសម្រួល​ចុងក្រោយ 11/03/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: