តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ

    ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ

    ប្រយ័ត្ន​ផង! បើ​កើត​ជំងឺ​ស្រ្តេស មិន​ព្រម​ធ្វើ​ការ​ព្យាបាល​ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​សុខភាព​រ៉ាំ​រ៉ៃ​មួយ​ចំនួន។ ប៉ុន្តែ​ដំណោះ​ស្រាយ​ល្អ​កាត់​បន្ថយ​អាការៈ​ស្រ្តេស គឺ​ត្រូវ​គ្រប់​គ្រង​ខ្លួន​ឯង​ឲ្យ​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​សាស្ត្រ​មាន​ប្រសិទ្ធ​ភាព អាច​​គ្រប់​គ្រង​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន។

    ១- ធ្វើ​ចិត្ត​ឲ្យ​ស្ងប់

    ជាដំបូង គួរ​ផ្តោត​លើ​ផ្លូវ​ចិត្ត​ជាមុន ព្រោះ​ស្រ្តេស​ជា​បញ្ហា​ផ្លូវ​ចិត្ត ហើយ​គន្លឹះ​ទាំង​នេះ អាច​ជួយ​ដោះ​ស្រាយ​បាន៖

    – ចំណាយ​ពេល​សរសេរ​បញ្ហា​ផ្ទាល់​ខ្លួន៖ អាច​សរសេរ​ពី​ក្តី​កង្វល់​ពាក់​ព័ន្ធ​បញ្ហា​យើង​កំពុង​ប្រឈម ដូចជា ការងារ រៀនសូត្រ គ្រួសារ មិត្តភក្តិ ឬ​ស្នេហា។ សរសេរ​ពី​បញ្ហា​ទាំង​នោះ និង​អារម្មណ៍​យើង​មាន​លើ​បញ្ហា ធ្វើ​បែប​នេះ​អាច​ជួយ​ដោះ​ស្រាយ​ស្រ្តេស​បាន។

    – កុំ​លាក់​អារម្មណ៍​តែ​ម្នាក់​ឯង៖ ព្យាយាម​បង្ហាញ​បញ្ហា​ទាំង​អស់​ចេញ​មក​ក្រៅ។ អាច​យំ ឬ​សើច​តាម​ចិត្ត​អ្នក ក៏​អាច​និយាយ​បញ្ហា​នេះ​ទៅ​កាន់​នរណា​ម្នាក់​យើង​ទុក​ចិត្ត ឬ​មនុស្ស​ជាទី​ស្រលាញ់ ព្រោះ​យើង​អាច​ទទួល​បាន​ដំបូន្មាន​ល្អៗ ជួយ​បង្កើន​ភាព​ស្និតស្នាល​ជាមួយ​មិត្ត​ភក្តិ ក្រុម​គ្រួសារ​ទៀត​ផង។

    – រៀន​ជំនាញ​មួយ​ចំនួន៖ គ្រប់​គ្រងពេល​វេលា ឬ​ដោះ​ស្រាយ​បញ្ហា គឺ​សំខាន់​ណាស់​ដើម្បី​គ្រប់​គ្រង​អាការៈ​ស្រ្តេស។

    – ចេះ​បត់​បែន​អារម្មណ៍ និង​គ្រប់​គ្រង​ស្ថានភាព៖ នៅ​ពេល​អាច​គ្រប់​គ្រង​ជីវិត​ខ្លួន​ឯង​បាន យើង​នឹង​ឃើញ​ថា មិន​សូវ​ស្រ្តេសដូច​ពី​មុន​ទេ។

    – ធ្វើ​អ្វី​យើង​ចូល​ចិត្ត៖ ទោះ​បីជា​ ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ តែ​ការ​សម្រាក​យូរៗ​ម្តង​ ក៏​សំខាន់​សម្រាប់​យើង​ដូច​គ្នា ដោយ​ធ្វើ​តាម​វិធី​មួយ​ចំនួន​ដូចជា៖

    • ធ្វើ​កិច្ចការ​ផ្ទះ ដូចជា សម្អាត​ផ្ទះ ចម្អិន​ម្ហូប ឬ​ថែ​សួន
    • សរសេរ គូររូប ឬ​ច្រៀង​លេង
    • ចូល​រួម​កម្មវិធី​ស្ម័គ្រ​ចិត្ត​ណា​មួយ
    • កុំ​គិត​ច្រើន​ពី​រឿង​អតីតកាល និង​អនាគត ត្រូវ​រស់​នៅ​ជាមួយ​នឹង​បច្ចុប្បន្ន​ភាព
    • ធ្វើ​សមាធិ។

    ស្ត្រេស Hellokrupet.com

    អត្ថបទពាក់ព័ន្ធ៖

    • តិចនិកលើកទឹកចិត្តខ្លួនឯង ដើម្បីសម្រេចគោល​ដៅ​ជីវិត
    • អ្នក​ខ្លាំង​ផឹក​​ច្រើន ប្រយ័ត្ន​​កើត​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដោយ​មិន​ដឹង​ខ្លួន

    ២- ធ្វើ​រាងកាយ​ឲ្យ​ស្ងប់

    ហាត់​ប្រាណ ល្អ​ណាស់​សម្រាប់​សុខភាព​មនុស្ស​គ្រប់​គ្នា។ ពេល​​ស្រ្តេស ហាត់​ប្រាណ​អាច​ជួយ​ឲ្យ​រាង​កាយ​ស្ងប់​ ជួយ​បង្កើន​មេតាបូលីស។បើ​យើង​មិន​ធ្លាប់​ហាត់​ពី​មុន​មក​សោះ អាច​ចាប់​ផ្តើម​លំហាត់​ប្រាណ​ស្រាលៗ ដូច​ជា ដើរ រួច​ចាំ​បង្កើន​កម្រិត​បន្តិច​ម្តងៗ។

    សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ដូចជា លាងចាន បោកខោអាវ ឬ​ជូត​ផ្ទះ សុទ្ធ​តែ​ជា​ជម្រើស​ល្អ។ តិចនិក​ផ្សេង​ទៀត ដូចជា ហាត់​ដក​ដង្ហើម យ៉ូហ្គា ថៃជិ និង​សម្រាក​សាច់​ដុំ អាច​ជួយ​កាត់​បន្ថយ​​ស្រ្តេស​បាន​ដូច​គ្នា។ លំហាត់​ប្រាណ​ទាំង​នេះ ជួយ​គ្រប​គ្រង​ចលនា​ដង្ហើម បន្ថយ​ចង្វាក់​បេះដូង បន្ថយ​សម្ពាធ​ឈាម ជួយ​សម្រួល​ដល់​ការ​ស្រូប​យក​អុកស៊ីហ្សែន ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​​បញ្ហា​ស្រ្តេស​បាន។

    គន្លឹះ​ងាយៗ​ខាង​លើ ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ស្រ្តេស។ យ៉ាងណា បើ​យើង​នៅ​តែ​មាន​លេច​ចេញ​រោគ​សញ្ញា​ស្រ្តេសធ្ងន់ធ្ងរ​ និង​រ៉ាំរ៉ៃ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​យក​ការព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    1. Stress Management – Ways to Relieve Stress. http://www.webmd.com/balance/stress-management/stress-management-relieving-stress#1. Accessed March 31, 2017.
    2. Exercising to relax. http://www.health.harvard.edu/staying-healthy/exercising-to-relax. Accessed March 31, 2017.
    3. Stress management. http://www.mayoclinic.org/tests-procedures/stress-management/home/ovc-20255469. Accessed March 31, 2017.

    Coping with Stress. https://www.cdc.gov/features/copingwithstress/. Accessed March 31, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Duk Panharat កែសម្រួល​ចុងក្រោយ 13/03/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: