home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាថ៌កំបាំងមនុស្សភាគច្រើនមិនធ្លាប់ដឹងពីបញ្ហា "ស្ត្រេស"

អាថ៌កំបាំងមនុស្សភាគច្រើនមិនធ្លាប់ដឹងពីបញ្ហា "ស្ត្រេស"

មិន​ថា​រឿង​ការងារ គ្រួសារ ឬ​លុយ​កាក់ ទំនាក់​ទំនង​ស្នេហា ទំនួល​ខុស​ត្រូវ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​ កើត​មាន​បញ្ហា​​ស្ត្រេស បាន។ បច្ចុប្បន្ន ស្ត្រេស ​កំពុង​​ក្លាយ​ទៅ​បញ្ហាកើត​ញឹក​ញាប់​បំផុត​ក្នុង​ជីវិត​រស់​នៅយើង​ម្នាក់។ ប៉ុន្តែ​សួរ​ថា​ គ្នា​យើង​មាន​អ្នក​ណា​ខ្លះ​ស្គាល់​ច្បាស់​ពីបញ្ហា​ស្ត្រេស ស្ត្រេស​ជា​អ្វី​ឲ្យ​បា្រកដ? បើ​មិន​ទាន់​ដឹង ចាំ “Hello គ្រូពេទ្យ” ប្រាប់។

១- ស្ត្រេសជាអ្វី?

បើ​និយាយ​តាម​ពាក្យ​បច្ចេកទេស​ពេទ្យ ស្ត្រេស ​ជា​ការ​ឆ្លើយ​តបនៃ​អារម្មណ៍​យើង ទៅកាន់​ស្ថានភាព​គ្រោះ​ថ្នាក់ ឬ​មិន​ល្អ​ណា​មួយ។ ស្ត្រេស ​ជា​​ការ​ឆ្លើយ​តប អាច​ជួយ​យើង បន្ត​រស់​នៅ​ក្នុង​ស្ថាន​ភាព​យ៉ាប់​យ៉ឺន​ខ្លាំងបាន។ ពេល​យើង​​មាន​អារម្មណ៍​ថា ​រឿង​អាក្រក់​ណាមួយ​ នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់យើង រាង​កាយ និង​អារម្មណ៍ ក៏​ដូច​ជា​ប្រព័ន្ធ​ប្រសាទ្ធ​ នឹង​បញ្ចេញ​អ័រម៉ូន​ស្ត្រេស អាដ្រេណាលីន ឬករទីសុល ​ទៅ​ភ្ញោច​ឲ្យ​យើង​ធ្វើ​សកម្មភាព​ទប់​ទល់​ជា​មួយ​បញ្ហា​ទាំង​អស់​នោះ។

ក្នុង​ករណី​បន្ទាន់ រាងកាយ​យើង ​នឹង​ចាប់​ផ្ដើម​មាន​បម្រែ​បម្រួល ​ដូច​ជា បេះ​ដូង​លោត​ញាប់ សម្ពាធ​ឈាម​កើន​ឡើង មាន​កម្លាំង​ឆ្លើយ​តប​រហ័ស​ជាមួយ​បញ្ហា​កំពុង​កើត​ឡើង​។ គេ​ប្រើ​ពាក្យ​មួយ​ទៀត ខ្លួនយើង​ផ្ទាល់សម្រេច “Fight or Flight” (អារម្មណ៍​ស្លន់ ហា៊ន​ធ្វើ​គ្រប់​យ៉ាង) គឺ​ជា​ការ​ឆ្លើយ​តប​ជា​មួយ​ស្ត្រេស នឹង​ធ្វើ​ឲ្យ​​យើង​មាន​សុវត្ថិភាព​ ​ជៀស​ផុត​ពី​ស្ថាន​ភាពអាក្រក់​​ទាំង​អស់​នោះ។

បើ​និយាយ​ឲ្យ​ងាយ​ស្រួល​យល់ ខ្លួន​ជួយ​សម្រប​សម្រួល និង​ជួយ​ឲ្យ​ឆ្លង​ផុត​ពី​សម្ពាធ​ការងារ​ ឬ​​បញ្ហា​ណា​មួយ​កំពុង​កើត​ឡើង។ ក្នុង​ស្ថាន​ភាព​ស្រ្តេស​ ដូច​ជា គ្រោះ​ថ្នាក់​ចរាចណ៍ គឺ​រឿង​យើង​​កំពុង​ប្រឈម​ជា​មួយ​សេចក្ដី​ស្លាប់ ដូចនេះ​ ស្ត្រេស​នឹង​ជួយ​​ខ្លួន​យើង ហ៊ាន​ពុះ​ពារ​គ្រប់​យ៉ាង ដើម្បី​រួច​ជីវិត​ផុត​ពី​គ្រោះ​ថ្នាក់​មួយ​នោះ។ ស្រ្តេស ​អាច​ជួយ​ឲ្យយើង​​មាន​ថាម​ពល​ខ្លាំង ដែល​យើង​ត្រូវ​​ចាំ​បាច់​ ​សម្រាប់​ជំនះ​បញ្ហា​​កំពុង​ជួប។

២- ស្ត្រេសបង្កើនការផ្ចង់អារម្មណ៍

ក្នុង​ករណី​មួយ​ចំនួន បើ​ស្ថានភាព​មិន​ធ្ងន់​ធ្ងរ ឬ​មិន​មាន​គម្រាម​កំហែង​ដល់​អាយុ​ជីវិត ស្ត្រេស ​អាច​ផ្ដល់​ថាម​ពល​ដល់យើង ដូច​ជាការ​ងារ​ដល់​ថ្ងៃ​កំណត់​ជា​ដើម។ ធ្វើ​ការ​អំឡុង​ពេល​កំពុង​ស្ត្រេស ជួយ​យើង​អាច​ផ្ចង់​អារម្មណ៍​បាន​ល្អ​ លើ​អ្វីយើងកំពុង​ធ្វើ ដូច​ក្នុង​ករណី​ភ័យ​បារម្ភ ចំពោះ​ការ​ធ្វើ​បទ​បង្ហាញ​ចំពោះ​មុខ​មនុស្ស​រាប់​រយ ឬ​ភាព​ភ័យ​ក្លាច ​ពេល​​ត្រូវ​ធ្វើ​ជា​អ្នក​និយាយ​ទៅ​កាន់​សាធារណជាន ​ជា​ដើម។ ក្នុង​ករណី​ទាំង​អស់​ខាង​លើ សុទ្ធ​តែ​ធ្វើ​យើង​ស្ត្រេស​ខ្លាំង ប៉ុន្តែ​ការ​បារម្ភ​បែប​នេះ អាច​ធ្វើ​ឲ្យ​យើង​ប្រឹង​ប្រែង ​ធ្វើ​កិច្ច​ការ​ឲ្យ​បាន​ល្អ​សម្រាប់​ផ្ដល់​បទ​បង្ហាញ​ទាំង​អស់​នោះ។ ក្នុង​ករណី​ថ្ងៃ​ប្រលង​ជិត​មក​ដល់ ប៉ុន្តែ​​យើង​មិន​ទាន់​មើលមេរៀន ត្រៀម​ឲ្យ​បាន​គ្រប់​គ្រាន់ នោះ​ស្ត្រេស​ នឹង​ជួយ​ប្រាប់រំឮឹក​ឲ្យយើង គិត​ឃើញ​ដល់​ផល​វិបាក​នៅ​ខាង​​មុខ ពេល​​យើង​ប្រលង​ធ្លាក់​ ក៏​ជា​មូលហេតុ​ជំរុញ​ចិត្ត ​ខិត​ខំ​រៀន​បន្ថែម មិន​ចំណាយ​ពេល​ចោលអត់​ប្រយោជន៍​ដូច​មុន​ទៀត​ដែរ។

៣- គួរ​ដោះស្រាយបញ្ហាស្ត្រេសដោយ​វិធី​ណា?

​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ស្ត្រេស​ដោយវិធី​ណា? សាក​ស្រមៃ​ថា​ យើង​​កំពុង​ស្ថិត​ក្នុង​ពេល​មួយ​កំពុងស្ត្រេស​ខ្លាំង​ ​ត្រូវ​ទប់​ទល់​ជា​មួយ​វា ដោយ​ធ្វើចិត្ដ​មុត​មាំ និង​រក​វិធី​ដក​ខ្លួន​ចេញ​ដោយ​មាន​សុវត្ថិភាព? ឬ​បណ្ដោយ​តាម​​វា​សិន? គ្នា​យើង​​ធ្លាប់​ស្ត្រេស​ខ្លាំង រហូត​សូម្បី​តែ​សំឡេង​បន្តិច​បន្តួច ​ក៏​ធ្វើ​ឲ្យ​ពិបាក​ទ្រាំ​ដែរ​អត់? ទាំង​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​ស្ត្ក្រេស​កាន់​តែ​ខ្លាំង។ ពេល​ខ្លះ​ បើ​មាន​សំឡេង​ណា​មួយ​មករំខាន ​​អាច​ជា​រឿង​ធម្មតា ប៉ុន្តែ​បើ​សូម្បី​តែ​សំឡេង​បន្តិច​បន្តួច​ណា​មួយ​អាច​បន្លាចយើង ឬ​ធ្វើ​ឲ្យ​យើង​គិត​ថា “​សំឡេង​​នោះ​ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ ឬ​អត់?” បែប​នេះ មិនមែន​ជា​ដំណោះ​ស្រាយ​ល្អ​នោះទេ។

​ទប់​ទល់​ជា​មួយ​ស្ត្រេស​ខ្លាំង​ពេក ដូច​ជា​ ធ្វើ​ការ​ទាំង​ថ្ងៃ និង​យប់ ​ដោយ​មិន​សម្រាក អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ចង​ចាំ​ ធ្វើ​ឲ្យ​យើង​​គិត​អវិជ្ជមាន​​ច្រើន មាន​បញ្ហា​ស្មារតី ដូច​ជា​ ការ​គិត​ច្រើន ឬ​បាក់​ទឹក​ចិត្ដ ប៉ះ​ពាល់​ដល់​រាង​កាយ​ ដូច​ជា​ មាន​ការ​ឈឺ​ចាប់​តាម​ដង​ខ្លួន​ជា​ដើម និង​ប៉ះ​ពាល់​ដល់​អាកប្បកិរិយា​ ​ធ្វើឲ្យ​ញ៉ាំ​អាហារ ឬ​គ្រឿង​ស្រវឹង​ច្រើន អាច​ឈាន​រហូត​ដល់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទៀត​ផង។ ប៉ុន្តែ​ការ​មិន​ខ្វល់​ខ្វាយ​ជា​មួយ​ស្ត្រេស​សោះ​ ក៏អាច​ធ្វើ​ឲ្យសមត្ថភាព​បំពេញ​កិច្ច​ការងារប្រចាំ​ថ្ងៃយើង​ធ្លាក់​ចុះ​ដូច​គ្នា។

អត្ថបទ​ពាក់ព័ន្ធ៖

៤- ធ្វើម៉េច​អាច​គេច​ចេញពីស្ត្រេសបាន?

ដើម្បី​អាច​គេច​ចេញ​ពី​ស្ត្រេស​បាន ​ត្រូវ​ប្រឈម​មុខ​ជា​មួយ​វា ដោយ​ធ្វើ​ចិត្ដ​​ស្ងៀម​ស្ងាត់។ បែបនេះ ស្ដាប់​ទៅ​ពិបាក​យល់​បន្ដិច ប៉ុន្តែ​​ត្រូវ​ដឹង​ថា វិធី​​គេច​ចេញ​ពី​ស្ត្រេស មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ទាមទារ​ការ​ចំណាយ​ពេល​ច្រើន។

ដំបូងយើង​​ត្រូវ​ទទួល​ស្គាល់​ថា ខ្លួន​យើង​កំពុង​មាន​​ស្ត្រេស​ជា​មុន​សិន ដូច​ជា ​កំពុង​ធ្វើ​ការ​ក្រោម​សម្ពាធ​ខ្លាំង ស្ថានភាពទាំង​នោះ​ ធ្វើ​ឲ្យយើង​ស្ត្រេស​ខ្លាំង ហើយអាច​ជា​រឿង​ធម្មតា​ ពេលបញ្ហា​ស្ត្រស​យើង ​ចាប់​ផ្ដើម​ខ្លាំង​ឡើងៗ ឬ​យើង​​ត្រូវ​ការ​ធ្វើសកម្មភាព​ណា​មួយ ​ដើម្បី​គេច​ចេញ​ពី​វា។

យើង​អាច​ចាប់​ផ្ដើម​ឃើញ​អំពី​ប្រសិទ្ធ​ភាព នៅ​ពេល​ចិត្ដ​​ស្ងប់។ មាន​រឿង​មួយ​ចំនួន​ យើង​​ចង់​ធ្វើ​ពេល​កំពុង​ស្ត្រេស ប៉ុន្តែ​កុំ​បង្ខំ​ខ្លួន​ឯង​ខ្លាំង​ពេក ព្រោះ​បើ​​ព្យាយាម​ធ្វើ​អ្វី​មួយ​ខ្លាំង​ពេក ​អាច​បណ្ដាល​ឲ្យ​មាន​ផល​អវិជ្ជមាន​កើត​ឡើង។ មាន​វិធី​មួយ​ចំនួន ​ដើម្បី​កាត់​បន្ថយ​ស្ត្រេស ដូច​ជា ​អាច​និយាយ​ជា​មួយ​មិត្ដ​ភក្តិ ស្វែង​យល់​អំពី​ខ្លួន​ឯង ស្ដាប់​ចម្រៀង ច្រៀង ស្រែក​ខ្លាំង​ៗ ផឹក​កាហ្វេ និង​មាន​វិធី​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

ស្ត្រេស ​មិន​ប្រាកដ​ថា​ជា​រឿង​មិន​ល្អ​ទាំង​អស់​នោះ​ទេ។ បើ​ចេះ​ប្រើ​ប្រាស់​វា​បាន​ត្រឹម​ត្រូវ ស្ត្រេស អាច​ក្លាយ​ទៅ​ជា មិត្តភក្តិ​ជួយជំរុញ​ឲ្យយើង​បំផុត​ការ​ងារ​កាន់​តែ​ល្អ​ ក៏​ថា​បាន ហេតុ​នេះ​ យើង​ត្រូវ​ប្រឈម​មុខ​ជា​មួយ​ស្ត្រេស ជារឿង​ល្អ​បំផុត យើង​អាច​គេចចេញ​ពី​ស្ត្រេស​បាន។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

“Stress Symptoms, Signs, Causes, and Coping Tips”

http://www.helpguide.org/articles/stress/stress-symptoms-causes-and-effects.htm Accessed October 2, 2016

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ណៃ ទូច នៅ 20/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x