home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ការដើរកម្សាន្តផ្តល់ភាពរីករាយបានយូរជាង ការទិញសម្ភារៈពេញនិយម

ការដើរកម្សាន្តផ្តល់ភាពរីករាយបានយូរជាង ការទិញសម្ភារៈពេញនិយម

តាម​លទ្ធផល​ស្រាវជ្រាវ​របស់​​អ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ថា ដំណើរ​កម្សាន្ត​បាន​ជួយ​​ឲ្យ​មនុស្ស​ ដិត​ជាប់​ភាព​សប្បាយ​រីក​រាយ​ក្នុង​ចិត្ត​បាន​យូរ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ ការ​​ចំណាយ​លុយ​ទៅ​ដេញ​តាម​ សម្ភារៈ​ទំនើប ទាន់​សម័យ​កាល។

លទ្ធ​ផល​ស្រាវ​ជ្រាវ ពី​សាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ដែល​ដឹក​នាំ​ដោយ​លោក​សាស្រ្តាចារ្យ​ ជំនាញ​ផ្នែក​ចិត្ត​វិទ្យា Thomas Gilovich បាន​ឲ្យ​ដឹង​ថា សម្រាប់​មនុស្ស​ដែល​បាន​ទៅ​ធ្វើ​ដំណើរ​​កម្សាន្ត បាន​ទទួល​បទ​ពិសោធន៍​ ពុំ​ធ្លាប់​មាន​ជា​ច្រើន​ ប្លែក​ៗ ហើយ​ទិដ្ឋភាព​រីក​រាយ​ ទាំង​នោះ បាន​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​ (ទាក់​ទង​នឹង អ័រម៉ូន​រីក​រាយ) ​ធ្វើ​ឲ្យ​អ្នក​ដើរ​កម្សាន្ត​​ភាគ​ច្រើន​សប្បាយ​ចិត្ត ជាប់​បាន​យូរ។

ដោយ​ឡែក ការ​ពិសោធ​ ក៏​បាន​រក​ឃើញ​ដែរ​ថា សម្រាប់​អ្នក​ដែល​ ចំណាយ​ពេល​ទៅ​ទិញ​អីវ៉ាន់ ឬ​សម្ភារៈ​ ដែល​ពេញ​និយម​ តាម​សម័យ​កាល នឹង​ទទួល​បាន​ភាព​រីក​រាយ​ដូច​គ្នា ប៉ុន្តែ អ្វី​ដែល​រីក​រាយ​នោះ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ លោក​សាស្រ្តាចារ្យ បាន​និយាយ​ត្រង់​ចំណុច​នេះ​ថា “ភាព​ស៊ាំ​ទៅ​នឹង​ សម្ភារៈ​ ជា​សត្រូវ​នឹង​ ភាព​រីក​រាយ​ក្នុង​ខ្លួន​” ដែល​លោក​ បាន​និយាយ​សម្តៅ​ទៅ​លើ អារម្មណ៍​ជាប់​ទាក់​ទង​ នឹង​សម្ភារៈ​គឺ​មាន​តែ​​ក្នុង​រយៈ​ពេល​ខ្លី​ និង​តិច​តួច​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ ការ​ដើរ​លេង ការ​ចូល​រួម​ព្រឹត្តិការណ៍​ប្លែក​ៗ ក្នុង​ជីវិត​ បាន​បង្រៀន​ និង​ដឹត​ដាម​ជាប់​ទាក់​ទង​​ក្នុង​ចិត្ត​មនុស្ស​ច្រើន​ជាង​។

អត្ថបទពាក់ព័ន្ធ៖

​​ដោយ​ឡែក លោក Robert Waldinger ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់ នៃ​សាកលវិទ្យាល័យ​ Harvard សហរដ្ឋអាមេរិក ក៏​បាន​លើក​ឡើង​ ស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ ការ​ដើរ​លេង​​កម្សាន្ត​ជា​ក្រុម​គ្រួសារ មិត្តភក្តិ ឬ​​ធ្វើ​ការ​ងារ​ជា​សហគមន៍ នឹង​ផ្តល់​មក​វិញ​នូវ ភាព​សប្បាយ​ចិត្ត និង​រីក​រាយ ច្រើន​ជាង​ការ​ទិញ​សម្ភារៈ​ថ្លៃ​ៗ សម្រាប់​ប្រើ។ បន្ថែម​ពី​នោះ លោក​បាន​លើក​ឡើង​ថា ការ​ចំណាយ​លុយ​ទៅ​លើ ការ​លេង​កីឡា​ប្លែក​ៗ ការ​រៀន​មុខ​វិជ្ជា​ថ្មី​ៗ ប្លែក​ៗ ឬ​ទៅ​ចូល​រួម​កម្មវិធី​​ដើរ​លេង ​​ក្នុង​ឱកាស​ពិសេស​ណា​មួយ នឹង​ផ្តល់​មក​វិញ ទាំង​បទ​ពិសោធ និង​​ភាព​រីក​រាយ ជាប់​ក្នុង​ចិត្ត​​ផង​ដែរ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ មាន រតនា
កែ 22/09/2019
x