home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

បើ​ដឹង​ខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់

បើ​ដឹង​ខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់

ស្រ្តេស​ញឹក​ញាប់ គួរ​​ស្វែង​រក​ពេល​វេលា​សម្រាក​លំហែ​​អារម្មណ៍​ឲ្យ​បាន​ប្រសើរ​ខ្លះ ព្រោះ​អាច​ឈាន​ដល់​ដំណាក់​កាល​ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ និង​រលាក​ស្រោម​ខួរ​ក្បាល​បាន​ ដែលពេលខ្លះ​យើង​គិត​ថា​មិន​អី ឬគ្រាន់ជាការ​ស្មុគស្មាញធម្មតាៗ។

ការ​ស្រាវជ្រាវ​មួយ​នៅ​​ប្រទេស​អ៊ីស្លង់ បាន​ពិនិត្យ​ទៅ​លើ​ទិន្នន័យ​​​សុខភាព​របស់​​ប្រជាជន​ ប្រមាណ​ ១,៧​លាន​នាក់ ឃើញ​ថា មាន​​បញ្ហា​ស្រ្តេស​ច្រើន ជា​មូលហេតុ​សំខាន់​​មួយ​​​​ធ្វើ​ឲ្យ​សុខភាព​ពួក​គេ​ចុះ​ខ្សោយ​។ អ្វី​ដែល​កត់​សម្គាល់ ក្រុម​អ្នក​ស្រាវជ្រាវ​ រក​ឃើញ​ថា បញ្ហា​ស្រ្តេស​ញឹក​ញាប់ បាន​ធ្វើ​ឲ្យ​​​អ័រម៉ូន​​ក្នុង​រាង​កាយ​មនុស្ស ប្រែ​ប្រួល​ខ្លាំង រហូត​បង្ក​ឲ្យ​ប្រព័ន្ធ​ស៊ាំ​ (ការពារ​រាង​កាយ) ចុះ​ខ្សោយ និង​​ងាយ​រង​​នឹង​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល មេរោគ​​ងាយ​ឆ្លង​ចូល​ក្នុង​ឈាម និង​បង្ក​ជា​​​បញ្ហា​​ជំងឺ​បេះ​ដូង​ទៀត​ផង។

ចំពោះ​ លទ្ធ​ផល​ស្រាវជ្រាវ​ដោយ សាកលវិទ្យាល័យ​អ៊ីស្លង់​​ខាង​លើ​ ក៏​បាន​សិក្សា​​ប្រៀប​ធៀប​លើ​ករណី អ្នក​ជំងឺ​​​ជាង​១​សែន​នាក់ ​ដែល​ធ្លាប់​ជួប​ហេតុការណ៍​​រន្ធត់ ដូច​ជា​គ្រោះ​ថ្នាក់​ចរាចរ ការ​រំលោភ​​បំពាន​រាង​កាយ ​​​ឬ​​​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​…ក៏​បាន​រក​ឃើញ​ថា​ ក៏​កើត​មាន​​​បញ្ហា​​​ដូច​ករណី​ស្រ្តេស​​ខ្លាំង​​​​ដូច​គ្នា។

អត្ថបទ​ពាក់ព័ន្ធ៖

ដោយ​សារ​បញ្ហា​ស្រេ្តស និង​​ព្រឹត្តិការណ៍​​រន្ធត់​​អាច​បង្ក​ជា​ផល​វិបាក​ខ្លាំង​​ ករណី​សិក្សា​ជា​ច្រើន ក៏​បាន​ណែ​នាំ​ឲ្យ​ មាន​វិធាន​ការ​បំបាត់​ភាព​ស្រ្តេស​​ ដូច​ជា​ការ​​សម្រាក​លំហែ​​អារម្មណ៍ ការ​ហាត់​ប្រាណ ​ទៅ​​ជួប​ពេទ្យ​ជំនាញ​ ឬ​វិធី​ផ្សេង​ៗ​ទៀត​ ដើម្បី​ជា​​ដំណោះ​ស្រាយ​។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 28/10/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត