៥. បន្ថយហានិភ័យរោគលើផ្លូវទឹកនោម
ប្រសិនជាគ្នាយើងមានបញ្ហារោគលើផ្លូវទឹកនោម ការផឹកទឹកនៅពេលព្រឹកអាចមានអត្ថប្រយោជន៍ច្រើន។ នេះអាចជួយបានព្រោះយើងអាចនឹងទប់នោមពេញមួយយប់ ហើយមានបាក់តេរី និងជាតិពុលនៅនឹងប្លោកនោម។ ប៉ុន្តែការផឹកទឹកអាចជួយសម្អាតប្លោកនោមដោយការបញ្ចុះនោម។
៦. បញ្ចេញជាតិពុលពីក្នុងរាងកាយ
ការផឹកទឹកនៅពេលព្រឹកក្រោយពីក្រោកពីគេងអាចជួយក្នុងការបញ្ចេញជាតិពុលពីរាងកាយ។ នៅពេលយប់ រាងកាយយើងនឹងជួសជុលកោសិកាដែលខូចខាតដោយខ្លួនឯង ហើយបណ្ដេញជាតិពុលទាំងអស់ចេញពីរាងកាយ។ នៅពេលយើងផឹកទឹកពេលព្រឹក ជាតិពុលទាំងអស់នឹងត្រូវបញ្ចេញពីរាងកាយ ហើយយើងនឹងមានអារម្មណ៍ស្រស់ថ្លា។
៧. បង្កើនកម្រិតថាមពល
ផឹកទឹកមួយកែវនៅពោះទទេពេលព្រឹកអាចជំរុញការលូតលាស់នៃកោសិកាឈាមក្រហមដែលបណ្ដាលឲ្យមានអុកស៊ីសែនកាន់តែច្រើនក្នុងរាងកាយ។ នេះអាចធ្វើឲ្យយើងកាន់តែមានថាមពល។
៨. ជួយដល់ស្បែក
យើងតែងចង់បានស្បែកភ្លឺរលោង ហើយយើងទទួលបានស្បែកបែបនេះដោយការចាប់ផ្ដើមថ្ងៃរបស់យើងដោយផឹកទឹកមួយកែវ។ ការផឹកទឹកជាទូទៅអាចកម្ចាត់នូវជាតិពុល និងកាកសំណល់ចេញពីរាងកាយ។ ការផឹកទឹកនៅពោះទទេនៅពេលព្រឹកអាចបង្កើនចរន្តឈាមក្នុងរាងកាយដែលនេះអាចជួយឲ្យយើងមានស្បែកភ្លឺរលោង។