backup og meta

ក្រោយ​​ជា​ពី​កូវីដ​-១៩ សួត​ខូច​អាច​ស៊ីពេល៣ខែជួសជុល​​ខ្លួន​ឯង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 29, 2021

    ក្រោយ​​ជា​ពី​កូវីដ​-១៩ សួត​ខូច​អាច​ស៊ីពេល៣ខែជួសជុល​​ខ្លួន​ឯង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ជំងឺ​កូវីដ​-១៩​ ប៉ះពាល់​ចម្បង​ដល់​សួត​​ ព្រម​ទាំង​បំផ្លាញ​​ថង់​ខ្យល់​តូចៗ និង​ជាលិកា​ជុំវិញ។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​​មាន​ការ​ហូរ​ចូល​នៃ​សារធាតុ​រាវ​​ ដែល​​ភាគ​ច្រើន​ជា​កោសិកា​ និង​ប្រូតេអ៊ីន​រលាក​ ជា​ហេតុ​នាំ​ឲ្យ​រលាក​សួត​។ នៅ​ពេល​ដែល​ការ​ផ្ទេរ​អុកស៊ីសែន​ត្រូវ​បាន​រំខាន​ ​អ្នក​ជំងឺ​ចាប់ផ្ដើម​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា​ក្អក​ និង​ដកដង្ហើម​ខ្លី​ៗ​។ នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ វា​អាច​បណ្ដាល​ឲ្យ​ខូច​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ ដែល​តម្រូវ​ឲ្យ​អ្នក​ជំងឺ​​ត្រូវ​ការ​ឧបករណ៍​ជំនួយ​ដង្ហើម​ជា​បន្ទាន់​​។

    យ៉ាង​ណា​មិញ យោង​តាម​ការ​សិក្សា​មួយ​នៃ​សាកលវិទ្យាល័យ​Radboun​នៃ​ប្រទេស​ហូឡង់​បាន​បង្ហាញ​​ថា​ ក្នុង​ករណី​ភាគ​ច្រើន​ ជាលិកា​សួត​របស់​​អ្នក​ជំងឺ​កូវីដ​-១៩​​ អាច​ជា​សះ​ស្បើយ​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​៣​ខែ។

    ​​​​​សួត​​ខួច​អាច​ជា​សះ​ស្បើយ​ទៅ​តាម​ពេលវេលា​

    ការ​សិក្សា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​អ្នក​ជំងឺ​ចំនួន​១២៤​នាក់​ ដែល​ជា​សះ​ស្បើយ​ពី​​វីរុស​កូវីដ-​១៩​​ ធ្ងន់ធ្ងរ​។ ក្រោយ​រយៈពេល​៣​ខែ អ្នក​ជំងឺ​​ត្រូវ​បាន​​ពិនិត្យ​ដោយ​ប្រើ​ម៉ាស៊ីន​CT​ស្កែន​ និង​បាន​រក​ឃើញ​ថា​​ ជាលិកា​​សួត​របស់​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​។

    ការ​ខូចខាត​ដែល​នៅ​សល់​ក្នុង​ជាលិកា​​សួត​​មាន​ការ​ថយ​ចុះ​ និង​ស្ទើរ​តែ​​បាត់​ទាំង​ស្រុង​​ចំពោះ​អ្នក​ជំងឺ​ដែល​ធ្លាប់​បាន​សង្គ្រោះ​បន្ទាន់​។ ប៉ុន្តែ​ អ្នក​​ជំងឺ​ច្រើន​តែ​​ជួប​បញ្ហា​ដូចជា​អស់​កម្លាំង ដកដង្ហើម​ខ្លី​ៗ និង​ឈឺ​ទ្រូង​ជា​ដើម។

    បញ្ហាសួត២

    អ្នក​ជំងឺ​​អាច​ជា​សះស្បើយ​​យ៉ាង​ឆាប់​រហ័ស ប្រសិនបើ​ពួក​គេ​ធ្វើ​លំហាត់​​កាយសម្បទា​

    អ្នក​ជំងឺ​កូវីដ​-១៩​ភាគ​ច្រើន​​ ដែល​​​ខូច​សួត​ និង​បេះដូង​រយៈ​ពេល​វែង អាច​នឹង​​​មាន​ភាព​ប្រសើរ​ឡើង​ទៅ​តាម​ពេលវេលា។ ជាក់​ស្ដែង ការ​​​ធ្វើ​CT​ស្កែន​​ទៅ​លើ​អ្នក​ដែល​​​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩​ រយៈ​ពេល​៦​សប្ដាហ៍​បាន​បង្ហាញ​ថា សួត​​ខូច​​ចំនួន​៨៨%​។ ប៉ុន្តែ​នៅ​សប្ដាហ៍​ទី​១២ ការ​ខូច​សួត​ថយ​ចុះ​មក​ត្រឹម​៥៦%​ប៉ុណ្ណោះ​។ ​នេះ​បញ្ជាក់​ថា​ សួត​មាន​សមត្ថភាព​អាច​ជួសជុល​ខ្លួន​ឯង​បាន​។

    មួយ​វិញ​ទៀត​ នៅ​ពេល​ដែល​​អ្នក​​​​ជំងឺ​កូវីដ​-១៩​ ចាប់ផ្ដើម​កម្មវិធី​ធ្វើ​លំហាត់​កាយ​សម្បទា​កាន់​តែ​ឆាប់​រហ័ស​ បន្ទាប់​ពី​​ឈប់​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ដង្ហើម​ ពួក​គេ​ក៏​មាន​លទ្ធភាព​ជា​សះស្បើយ​កាន់​តែ​ឆាប់​រហ័ស​​​ដូច​គ្នា។​​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម