៥. ក្អក និងជូរមាត់
ប្រសិនបើយើងក្អក ព្រមទាំងមានអារម្មណ៍ថាមានរសជាតិជូរក្នុងមាត់ ដែលមានរយៈពេលពីរ ឬច្រើនខែ វាអាចជាសញ្ញានៃជំងឺច្រាលទឹកក្រពះ។ ជំងឺច្រាលទឹកក្រពះកើតឡើងនៅពេលដែលបរិមាណទឹកក្រពះ ហូរត្រលប់ចូលក្នុងបំពង់ករបស់យើង។

៦. ក្អកស្ងួត
ចំពោះអាការៈក្អកស្ងួតដែលមិនបាត់ទៅវិញ អាចជារោគសញ្ញានៃជំងឺហឺត ជាពិសេសប្រសិនបើយើងក្អកច្រើននៅពេលយប់។ មនុស្សភាគច្រើនដែលមានជំងឺហឺតក៏ជួបអាការៈតឹងទ្រូង កណ្តាស់ និងដកដង្ហើមខ្លីៗ។
៧. ក្អកមានឈាម
ប្រសិនបើយើងក្អកមានឈាម ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់។ ឈាមអាចចេញពីសួត ឬផ្លូវដង្ហើម ហើយវាអាចមានពពុះ ពីព្រោះវាលាយបញ្ចូលជាមួយខ្យល់ពីសួត។ អាការៈក្អកឈាមអាចជាសញ្ញានៃបញ្ហាសុខភាព ដូចជាការឆ្លងមេរោគ ការរលាករ៉ាំរ៉ៃ ឬដុំសាច់ជាដើម។
៨. ក្អក និងមានរោគសញ្ញានៃជំងឺគ្រុនផ្ដាសាយ
ការក្អកអាចជារោគសញ្ញានៃជំងឺផ្ដាសាយ ជាពិសេសនៅពេលដែលវាអមដោយអាការៈតឹងច្រមុះ ឈឺខ្លួនប្រាណ ឬឈឺបំពង់ក។ ការសម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំថ្នាំបំបាត់ជំងឺគ្រុនផ្ដាសាយ អាចជួយឲ្យអាការៈរបស់យើងប្រសើរឡើងវិញ។ ដោយឡែក ការក្អកអាចនឹងជាសះស្បើយយូរជាងរោគសញ្ញាដទៃទៀត។