អាហារ ៨ ប្រភេទគួរចៀសវាងពេលផ្តាសាយ
អាហារមួយចំនួនអាចជួយឱ្យយើងឆាប់ជាពីជំងឺផ្តាសាយ តែក៏មានអាហារមួយចំនួនដែលធ្វើឱ្យជំងឺផ្តាសាយកាន់តែធ្ងន់ធ្ងរដែរ។ តើយើងគួរចៀសវាងអាហារណាខ្លះពេលផ្តាសាយកុំឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ? ពេលផ្តាសាយ យើងនឹងមានអាការៈដូចជា ហៀរសម្បោរ តឹងច្រមុះ ឈឺក ក្អក កណ្តាស់ ឈឺក្បាល ឈឺខ្លួន ឬក្តៅខ្លួន។ ពេលផ្ដាសាយយើងគួរចៀសវាងអាហារមួយចំនួន។ ១. អាហារ ឬភេជ្ជៈផ្អែមៗ លោកវេជ្ជបណ្ឌិត Irvin Sulapas សាស្រ្តាចារ្យវេជ្ជសាស្ត្រផ្នែកកីឡានៃដេប៉ាតឺម៉ង់ Family & Community Medicine នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងទីក្រុង Houston រដ្ឋតិចសាស់បានលើកឡើងថា ការមានជាតិស្ករច្រើនក្នុងឈាមអាចរារាំងកោសិកាឈាមសក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ឬមេរោគ ព្រមទាំងអាចបង្កើនចំណែកស៊ីតូប្លាស (cytokines) ដែលបង្កឱ្យមានការរលាកនៅក្នុងខ្លួន។ ២. ភេជ្ជៈមានមានជាតិកាហ្វេអ៊ីន ភេជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ ភេជ្ជៈប៉ូវកម្លាំង ទឹកក្រូច កាកាវ សូកូឡា ជាដើមអាចធ្វើឱ្យរាងកាយកាន់តែខ្សោះជាតិទឹក ព្រោះជាតិកាហ្វេអ៊ីនជាសារជាតិបញ្ចុះទឹកនោម។ ជាលទ្ធផល អាចធ្វើឲ្យយើងឡើងស្លេស្មកាន់តែច្រើន ស្ងួតក និងពិបាកដកដង្ហើម។ ម្យ៉ាងទៀត ភេជ្ជៈទាំងនេះមានជាតិស្ករខ្ពស់ដែលបណ្តាលឱ្យរាងកាយយើងរលាកកាន់តែខ្លាំង។ ៣. អាហារមានជាតិខ្លាញ់ច្រើន អាហារដែលមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ក្រក សាច់ជាប់ខ្លាញ់ ឬ អាហារមានប័រច្រើនជាដើមអាចបង្កឱ្យមានការរលាក ធ្វើឱ្យឡើងស្លេស្មច្រើន និងពិបាកក្នុងការរំលាយ។ ចង់ស្វែងយល់បន្ថែមពីបញ្ហាសុខភាពក្រពះពោះវៀន […]