home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តិចនិកការពារខ្លួន កុំឲ្យជំងឺ​ផ្ដាសាយចេះតែមកយាយី

តិចនិកការពារខ្លួន កុំឲ្យជំងឺ​ផ្ដាសាយចេះតែមកយាយី

គ្រប់​គ្នា​ច្បាស់​ជា​បាន​ដឹង​ហើយ​ថា​ជំងឺ​ផ្ដាសាយ​រំខាន​យើង​ប៉ុនណា​នោះ ដែល​នេះ​ហើយ​បានជា​យើង​ចាំ​បាច់​ត្រូវ​ថែ​សុខភាព​បែប​ណា​កុំ​ឲ្យ​កើត​ជំងឺ​​មួយ​នេះ។ ជាទូទៅ​យើង​អាច​មាន​វិធី​មួយ​ចំនួន​ដើម្បី​ជួយ​យើង​ការ​ពារ​ខ្លួន​ពី​ជំងឺ​ផ្ដាសាយ​បាន ដោយ​គ្រាន់តែ​យើង​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​។

. វីតាមីនD

ការសិក្សា​បាន​រក​ឃើញ​ថា​អ្នក​មា​ន​វីតាមីន D ក្នុង​ខ្លួន​មិន​គ្រប់​គ្រាន់​ មាន​ឱកាស​កើត​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាង​លើ​ច្រើន​ជាង​អ្នក​មាន​វីតាមីន D ក្នុង​ខ្លួន​គ្រប់​គ្រាន់។​ យើង​អាចទទួល​បាន​​​វីតាមីន D តាម​រយៈ​ការ​ត្រូវ​ពន្លឺ​ថ្ងៃ ហើយ​កោសិកា​យើង​ពឹង​ផ្អែក​លើ​វីតាមីនD ដើម្បី​ដំណើរ​ការ​ឆ្លើយ​តប​របស់​ប្រ​ព័ន្ធ​ភាព​ស៊ាំ។ ​

ក្រៅពី​ពន្លឺព្រះ​អាទិត្យ យើង​អាច​ទទួលបាន​វីតាមីនD ពី​អាហារ​ដូចជា​ត្រី​សាល់ម៉ុន សាច់​គោ ​ស៊ុត​ពណ៌លឿង​ ទឹកដោះគោ និង​ឈីស ជា​ដើម​ផង​ដែរ​។​ ​

. លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់

មនុស្ស​យើង​តែ​តែង​យក​ដៃ​ទៅ​ប៉ះ​មុខ​ជា​ញឹក​ញាប់​ក្នុង​មួយ​ថ្ងៃៗ ដូច​នេះ​ហើយ​បើ​ដៃ​យើង​មិន​ស្អាត មាន​វីរុស​តោង​ជាប់​នៅ​ជាមួយ នឹង​ធ្វើឲ្យ​វីរុស​ឆ្លង​ចូល​ក្នុង​ខ្លួន​យើង​បាន។ ដូច​គ្នា​ដែរ វីរុស​ក៏​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ស្បែក និង​ស្បែក តាម​រយៈ​ការ​ចាប់​ដៃ​គ្នា​ជា​ដើម ដូច​នេះ​គួរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ជានិច្ច​ដើម្បី​ឲ្យ​មាន​មេរោគ​តោង​ជាប់។

ផ្ដាសាយ

. រក​ពេល​សម្រាក​ខ្លះ

បើ​យើង​មាន​អារម្មណ៍​ថា​ហត់នឿយ គួរ​រក​ពេល​សម្រាក​លំហែ​ខ្លះ​ហើយ។ បើ​យើង​កើត​ស្ត្រេស​ នឹង​ធ្វើ​ឲ្យ​រាង​កាយ​យើង​ផលិត​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា​ករទីសូល​ ជាអ័រម៉ូ​នធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ចុះ​ខ្សោយ ពិបាក​ប្រឆាំង​នឹង​មេរោគ​ឆ្លង​ផ្សេងៗ។​

. ស័ង្កសី

រ៉ែ​ស័ង្កសី ជួយ​កាត់​បន្ថយ​ការ​លូតលាស់​របស់​វីរុស​នៅ​ក្នុង​រាង​កាយ។ មួយ​វិញ​ទៀត ស័ង្កសី ក៏​អាច​ជួយ​ទប់​ស្កាត់​កុំឲ្យ​រោគសញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​វិវត្ត​ទៅ​ជា​ធ្ងន់​ធ្ងរ​បាន​ទៀត​ផង​។

ដើម្បី​អាច​ទទួល​បាន​ជាតិ​រ៉ែ​ស័ង្កសី​នេះ យើង​អាច​ញ៉ាំ​អាហារ​ដូចជា​សាច់ តៅហ៊ូ និង​អយ​ស្ទ័រ ជា​ដើម​។

. ចាក់​វ៉ាក់សាំង​ផ្ដាសាយ​ប្រចាំ​ឆ្នាំ

ជំងឺ​ផ្ដាសាយ​ធម្មតា និង​ផ្តាសាយធំ បង្ក​ឡើង​ដោយ​វីរុស​ផ្សេងៗ​គ្នា​ជា​ច្រើន​ ប៉ុន្តែ​រោគសញ្ញា​គឺ​អាក្រក់​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ។ ករណី​​យើង​កើត​ជំងឺ​ផ្ដាសាយ​ធំវិញ កាន់​តែធ្វើ​ឲ្យ​យើង​ជួប​ផលវិបាក​ច្រើន​ថែមទៀត បើ​ប្រព័ន្ធ​ភាពស៊ាំ​យើង​ចុះ​ខ្សោយ​ស្រាប់​។ ដូច​នេះ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ​ប្រចាំ​ឆ្នាំ​​ក៏​ជា​រឿង​ល្អមួយ​ដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.womenshealthmag.com/health/a35066552/how-to-prevent-a-col1/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 29/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x