ញ៉ាំទឹកត្រជាក់រាល់ថ្ងៃ គួរដឹងពីផលប៉ះពាល់សំខាន់ៗទាំងនេះ

    ញ៉ាំទឹកត្រជាក់រាល់ថ្ងៃ គួរដឹងពីផលប៉ះពាល់សំខាន់ៗទាំងនេះ

    ថ្ងៃ​ក្តៅ​ខ្លាំង បើ​បាន​ទឹក​​ត្រជាក់​មក​ញ៉ាំ​​​​ពិត​ជា​ត្រូវ​ចិត្ត ប៉ុន្តែ​បើ​ញ៉ាំ​​សឹង​រាល់​ថ្ងៃ ក៏​គួរ​ដឹង​ពី​​ផល​វិបាក​មួយ​ចំនួន ដែល​នេះ​សម្តៅ​លើ​ន័យ​ថា ទឹក​ធម្មតា​ជា​​ជម្រើស​ប្រសើរ​ជាង ព្រោះ​​បើ​ញ៉ាំ​ទឹក​ត្រជាក់​រាល់​ថ្ងៃ អាច​ជួប​បញ្ហា​ដូច​ខាង​ក្រោម៖

    ១. ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ

    អ្នក​ជំនាញ​អះ​អាង​ថា ទឹក​ត្រជាក់ ឬ​ភេសជ្ជៈ​ត្រជាក់​ៗ ធ្វើ​ឱ្យ​សរសៃ​ឈាម​រួម​ ដូច​នេះ​វា​ទៅ​បង្អាក់​ដំណើរ​ការ​រំលាយ​អាហារ។ មួយ​វិញ​ទៀត ​ពេល​ផឹក​ទឹក​​ត្រជាក់​​​​​​ធ្វើ​​​ឱ្យ​រាង​កាយ​ត្រូវ​ចំណាយ​ថាម​ពល​ទៅ​​រក្សា​សីតណ្ហភាព​ក្នុង​ខ្លួន ដែល​ធ្វើ​ឱ្យ​​ដំណើរ​ការ​ស្រូប​យក​ជីវជាតិ​​ចិញ្ចឹម​របស់​រាង​កាយ ដំណើរ​ការ​រអាក់​រអួល នាំ​ឱ្យ​មាន​បញ្ហា។

    អត្ថបទពាក់ព័ន្ធ៖

    ២. ឈឺ​បំពង់​ក

    ផឹកទឹក​ត្រជាក់​​ច្រើន បង្កើន​នូវ​សារធាតុ​​រម្អិល (Mucus) ច្រើន​ទៅ​ក្នុង​រាង​កាយ ហើយ​នៅ​ពេល​ដែល​​ សារធាតុ​រម្អិល​ទាំង​នោះ​ឡើង និង​​​ច្រើន​ពេញ​ប្រព័ន្ធ​ដង្ហើម(បំពង់​ក) វា​បង្ក​ទៅ​ជា​បញ្ហា​រលាក និង​ឈឺ​បំពង់​ក ដូច​ដែល​យើង​អាច​សម្គាល់​ឃើញ នៅ​ពេល​ញ៉ាំ​ភេស្ជជៈ​មាន​ទឹកកក​ច្រើន។

    ៣. ធ្វើ​ឱ្យ​ធាត់

    ការ​ញ៉ាំ​ទឹក​ត្រជាក់​ច្រើន នឹង​បង្ក​ឱ្យ​ធាត់ នោះ​គឺ​ដោយ​សារ​តែ​ទឹក​ត្រជាក់ ទៅ​ធ្វើ​ឱ្យ​សារធាតុ​ខ្លាញ់​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ឡើង​រឹង នាំ​ឱ្យ​​ខ្លាញ់​កក​ពិបាក​រំលាយ។ ប្រតិកម្ម​នោះ ធ្វើ​ឱ្យ​មាន​​បញ្ហា​ទាំង​ការ​រំលាយ​អាហារ ហើយ​រាង​កាយ​ស្តុក​ទុក​ខ្លាញ់(ដែល​រាង​កាយ​មិន​ត្រូវ​ការ) ​កក​ជាប់ ដែល​ធ្វើ​ឱ្យ​ធាត់។ ជា​ការ​ណែ​នាំ​ ឱ្យ​ចៀស​បញ្ហា​នោះ លោក​វេជ្ជបណ្ឌិត Anju អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ពី​ប្រទេស​ឥណ្ឌា បាន​លើក​ឡើង​ថា ក្រោយ​ញ៉ាំ​អាហារ​ គួរ​ទុក​​ពេល​ឱ្យ​ប្រព័ន្ធ​រំលាយ​ប្រមាណ​៣០​នាទី ដើម្បី​ធ្វើ​ការ​ មុន​នឹង​ពិសា​ទឹក (ទឹក​ធម្មតា)។

    អត្ថបទពាក់ព័ន្ធ៖

    ៤. បន្ថយ​អត្រា​ចង្វាក់​បេះ​ដូង​លោត​

    ការ​សិក្សា​ជា​ច្រើន​ បាន​បង្ហាញ​​ថា ចំហាយ​នៃ​ទឹក​ត្រជាក់​ចូល​ក្នុង​រាង​កាយ អាច​ទៅ​ជំរុញ​​ប្រព័ន្ធ​សរសៃ​ប្រសាទ​មួយ​ចំនួន ដែល​ភាគ​ច្រើន​សរសៃ​ទាំង​នោះ ពាក់​ព័ន្ធ​នឹង​​សេរីរាង្គ​នៃ​រាង​កាយ​ ដែល​ដំណើរ​ការ​ដោយ​ឯក​ឯង ដូច​ជា​បេះ​ដូង​ជា​ដើម។ ក្នុង​នោះ​ វា​បាន​ទៅ​​ជំរុញ​សរសៃ​ប្រសាទ​ទាំង​នោះ ឱ្យ​ធ្វើ​ការ​ខ្លាំង ដែល​​ជា​លទ្ធ​ផល​វា​បង្ក​ឱ្យ​អត្រា​ចង្វាក់​​បេះ​ដូង​ថយ​ចុះ​​ទៅ​វិញ។

    អត្ថបទពាក់ព័ន្ធ៖

    ៥. ឈឺ​​​សេរីរាង្គ​ខាង​ក្នុង

    ក្រោយ​ពេល​​ហាត់​ប្រាណ ឬ​ធ្វើ​ការ​បញ្ចេញ​កម្លាំង​ហត់ ពេល​នោះ​​ក្នុង​រាង​កាយ​មាន​សីតណ្ហភាព​ក្តៅ កាល​ណា​ញ៉ាំ​ទឹក​ត្រជាក់​ចូល នោះ​សីតណ្ហភាព​ប្រែ​ប្រួល​លឿន​ក្នុង​រាង​កាយ ធ្វើ​ឱ្យ​សេរីរាង្គ​មួយ​ចំនួន​ក្នុង​ខ្លួន មិន​អាច​ទទួល​យក​​ ការ​ប្រែ​ប្រួល​លឿន​បែប​នេះ​បាន ជា​ពិសេស​ក្រពះ ដែល​ធ្វើ​ឱ្យ​អ្នក​អារម្មណ៍​ឈឺ​ ក្រោយ​ពេល​ញ៉ាំ​ទឹក​ត្រជាក់​ភ្លាម​ៗ។ ​

    អត្ថបទពាក់ព័ន្ធ៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ 14/09/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម