backup og meta

ការសិក្សា៖ ប្រុសៗងូតទឹកក្ដៅញឹកញាប់ ប្រឈមបញ្ហាអត់កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 26, 2023

    ការសិក្សា៖ ប្រុសៗងូតទឹកក្ដៅញឹកញាប់ ប្រឈមបញ្ហាអត់កូន

    ការងូតទឹកក្ដៅ ត្រាំទឹកក្ដៅ ជាប្រចាំគឺជាមធ្យោបាយល្អសម្រាប់សុខភាពស្បែក និង ស្មារតី ជាពិសេសសម្រាប់បុរសៗ អាចធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ និងគេងលក់ស្រួល។ ប៉ុន្ដែទន្ទឹមនឹងអត្ថប្រយោជន៍នេះ ក៏មានគុណ​​វិបត្ដិចំពោះសុខភាពបន្ដពូជផងដែរ គឺប្រឈមនឹងការថយចុះបរិមាណមេជីវិតឈ្មោល នៅ​ពេល​ងូត​ទឹក​ក្ដៅ​លើស​ពី៣៧ អង្សាសេ​ញឹក​ញាប់​។

    លោកវេជ្ជបណ្ឌិត Peter Atangwho នាយកប្រតិបត្តិក្លីនិក TeleMed មានប្រសាសន៍ថា ការងូតទឹកក្ដៅញឺកញាប់ មិនល្អសម្រាប់ សុខភាពបន្ដពូជបុរសនោះទេ ព្រោះឥទ្ធិពលកម្ដៅអាចបង្កផលប៉ះពាល់ទៅដល់សុខភាពពង​ស្វាស អាចថយចុះបរិមាណមេជិវិតឈ្មោល។

    កោសិកាមេជីវិតឈ្មោល អាចបង្កើតឡើង និងរស់នៅបានល្អក្នុងសីតុណ្ហភាពចន្លោះ ពី២០ ទៅ ២៥ អង្សាសេ ក្រោម​​​សីតុណ្ហភាពរាងកាយធម្មតា ៣៦ ទៅ ៣៧ អង្សាសេ នេះជាមូលហេតុដែលពងស្វាស ត្រូវនៅក្រៅរាងកាយ។ ដូច្នេះកាលដែលប្រុសងូតទឹកក្ដៅអាចចន្លោះ រាប់ពី ៣៧ អង្សាសេឡើងទៅ គឺនឹងប្រឈមផលប៉ះពាល់ បាត់​បង់បរិមាណមេជីវិត​ឈ្មោល​។ សម្រាប់អ្នកដែលបារម្ភពីបញ្ហាអត់កូន អាចពិនិត្យមើលកត្ដានេះឡើងវិញ។ បន្ថែមពីនេះ កុំថាឡើយទឹកក្ដៅ សូម្បី កម្ដៅចេញពី កុំព្យូទ័រ ពីទូរស័ព្ទ ឬ កម្ដៅពីការស្លៀកខោរឹបពេក ក៏អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពបន្ដពូជបុរសផងដែរ។

    អត្ថបទគួរអាន៖

    ឧទាហរណ៍ការប្រើប្រាស់កុំព្យូទ័រយួរដៃ ដែលមានកម្ដៅអាចកើនឡើងរហូតដល់ ៧០អង្សាសេ ក្នុងកំលុងប្រើប្រាស់ ហើយបើយកមកដាក់លើភ្លៅ នោះវានឹងអាចផ្ទេរកម្ដៅទៅប៉ះនឹងពងស្វាស ជាហេតុធ្វើឲ្យពងស្វាសក៏អាចកើនឡើងកម្ដៅ ប៉ះពាល់បរិមាណមេជីវិតឈ្មោល។ ដូច្នេះហើយជាការណែនាំ ប្រើប្រាស់កុំព្យូទ័រយួរដៃ គួរតែដាក់លើតុ ទើប​ប្រសើរ ហើយផ្នែកទូរស័ព្ទ ត្រូវដាក់ក្នុងហោបៅក្រោយ ឬនៅចង្កេះ។

    ការប្រឈមនឹងបញ្ហាអត់កូនរបស់មនុស្សប្រុស មានទម្លាប់ជាច្រើនផ្សេងទៀតត្រូវបានរឹតដ្បិត ដូចជាការកំណត់​រយៈពេលនៃការស្លៀកខោក្នុង ការអង្គុយ ការគេង ក្នុងគោលដៅកាត់បន្ថយ កម្ដៅដល់ពងស្វាស ព្រោះបច្ចុប្បន្ន គូស្វាមីភរិយាជាច្រើនមានបញ្ហាក្នុងការមានកូន ហើយបញ្ហាមួយផ្នែកធំគឺទាក់ទងនឹងមេជីវិតឈ្មោលនេះតែម្ដង។

    សូណា អត់កូន

    តាមការកត់សម្គាល់ បញ្ហាសុខភាពបុរស ដែលប្រឈមនឹងការធ្លាក់ចុះមេជីវិតឈ្មោល បានកើតមានជាបន្ដបន្ទាប់ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយ។ ក្រៅ​ពីបញ្ហាប្រឈមដោយការងូតទឹកក្ដៅ នៅមានកត្ដាផ្សេងៗទៀត ដោយការឆ្លងមេរោគមិនបានព្យាបាល ការជក់បារី ផឹកស្រា និង​ការប្រើសារធាតុញៀនជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 26, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម