ឧទាហរណ៍ការប្រើប្រាស់កុំព្យូទ័រយួរដៃ ដែលមានកម្ដៅអាចកើនឡើងរហូតដល់ ៧០អង្សាសេ ក្នុងកំលុងប្រើប្រាស់ ហើយបើយកមកដាក់លើភ្លៅ នោះវានឹងអាចផ្ទេរកម្ដៅទៅប៉ះនឹងពងស្វាស ជាហេតុធ្វើឲ្យពងស្វាសក៏អាចកើនឡើងកម្ដៅ ប៉ះពាល់បរិមាណមេជីវិតឈ្មោល។ ដូច្នេះហើយជាការណែនាំ ប្រើប្រាស់កុំព្យូទ័រយួរដៃ គួរតែដាក់លើតុ ទើបប្រសើរ ហើយផ្នែកទូរស័ព្ទ ត្រូវដាក់ក្នុងហោបៅក្រោយ ឬនៅចង្កេះ។
ការប្រឈមនឹងបញ្ហាអត់កូនរបស់មនុស្សប្រុស មានទម្លាប់ជាច្រើនផ្សេងទៀតត្រូវបានរឹតដ្បិត ដូចជាការកំណត់រយៈពេលនៃការស្លៀកខោក្នុង ការអង្គុយ ការគេង ក្នុងគោលដៅកាត់បន្ថយ កម្ដៅដល់ពងស្វាស ព្រោះបច្ចុប្បន្ន គូស្វាមីភរិយាជាច្រើនមានបញ្ហាក្នុងការមានកូន ហើយបញ្ហាមួយផ្នែកធំគឺទាក់ទងនឹងមេជីវិតឈ្មោលនេះតែម្ដង។

តាមការកត់សម្គាល់ បញ្ហាសុខភាពបុរស ដែលប្រឈមនឹងការធ្លាក់ចុះមេជីវិតឈ្មោល បានកើតមានជាបន្ដបន្ទាប់ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយ។ ក្រៅពីបញ្ហាប្រឈមដោយការងូតទឹកក្ដៅ នៅមានកត្ដាផ្សេងៗទៀត ដោយការឆ្លងមេរោគមិនបានព្យាបាល ការជក់បារី ផឹកស្រា និងការប្រើសារធាតុញៀនជាដើម។