home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចង់ប្រើវិធីចាក់ទឹកក្រៅពាង ត្រូវដឹងរឿងទាំងនេះសិន

ចង់ប្រើវិធីចាក់ទឹកក្រៅពាង ត្រូវដឹងរឿងទាំងនេះសិន

វិធីសាស្រ្ត​ពន្យារ​កំណើត​ចាក់​ទឹក​ក្រៅ​ពាង គឺ​ជា​វីធី​មួយ​ដែល​ភាគី​ខាង​ប្រុស​ត្រូវ​ដក​លិង្គ​របស់​ខ្លួន​ចេញពី​ទ្វារមាស​​ស្ត្រី​មុន​ពេល​ចេញ​ទឹក​កាម​។ ទឹក​កាម​នោះ​ទៀត​​សោត​ត្រូវ​បាញ់​ចេញ​ខុស​ពី​ទីតាំង​ទ្វារមាស​របស់​ស្រ្តី​ដែរ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ផ្ទៃពោះ​ ដោយ​សារ​មេជីវិត​ឈ្មោល​ចូល​តាម​ទ្វារ​មាស​។​​

ការ​ប្រើ​ប្រាស់​វីធីសាស្រ្ត​នេះ ភាគី​ខាង​ប្រុស​ត្រូវ​តែ​មាន​សមត្ថភាព​គ្រប់​គ្រង​ខ្លួន​ឯង​បាន។ វិធី​សាស្រ្ត​មួយ​នេះ​មិន​មាន​ប្រសិទ្ធ​ភាព​អាច​ការ​ពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ​បាន​ទាំង​ស្រុង​នោះ​ទេ។ មេជីវិត​ឈ្មោល​អាច​ចូល​ទៅ​ក្នុង​ទ្វារមាស​ស្រ្តី​បាន​នៅ​ពេល​ភាគី​ខាង​ប្រុស​ដក​មិន​ទាន់ ឬ​មាន​បញ្ចេញ​សារធាតុរាវ​មាន​ផ្ទុក​មេជីវិត​មុន​ចេញ​ទឹក​កាម។

១. ធ្វើ​ម៉េច​ឲ្យ​មាន​ប្រសិទ្ធភាព?​

ដើម្បី​ប្រើ​វិធីសាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​នេះ យើង​ត្រូវ​៖

ដក​ឲ្យ​ទាន់​ពេល​៖ ពេល​មាន​អារម្មណ៍​ថា​ខ្លួន​ជិត​ចេញ​ទឹក​កាម​ហើយ ប្រុសៗ​យើង​ត្រូវ​ប្រញាប់​ដក​លិង្គ​ចេញពី​ទ្វារមាស​ដៃ​គូដែរ​។ ដូច​គ្នា​ដែរ ត្រូវ​ប្រាកដ​ថា​ទឹក​កាម​យើង​បាញ់​ចេញ​នៅ​កន្លែង​ផ្សេង​មិន​មែន​បរិវេណ​ទ្វារ​មាស​។

លាង​សម្អាត​លិង្គ​បើ​ចង់​រួម​ភេទ​ម្ដង​ទៀត៖ ប្រុសៗ​យើង​ដែល​មាន​សមត្ថភាព​រួម​ភេទ​ម្ដង​ហើយ ម្ដង​ទៀត ឬ​ចង់​រួម​ភេទ​ម្ដង​ទៀត​​ក្នុង​ពេល​វេលា​ខ្លី ត្រូវ​ទៅ​បត់ជើង​តូច​ចេញ និង​ត្រូវ​លាង​សម្អាត​ចុង​លិង្គ​ឲ្យ​បាន​ស្អាត ដើម្បី​ប្រាកដ​ថា​គ្មាន​ទឹក​កាម​ជាប់​នៅ​ចុង​លិង្គ​ បន្ទាប់​ពី​បញ្ចេញ​ទឹក​កាម​លើក​ទី​មួយ​។

ដៃ​គូ​រួម​ភេទ​មួយ​ចំនួន​ជ្រើស​រើស​វិធីសាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​ក្នុង​ការ​ពន្យារ​កំណើត ដោយ​គិត​ថា​អាច​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ មាន​អាម្មណ៍​ថា​គ្មាន​ការ​រំខាន​អារម្មណ៍​ មិន​មានផល​រំខាន និង​មិន​ទាម​ទារ​ឲ្យ​មានការ​ប្រើ​ប្រាស់​ថ្នាំ។ ​

បើ​សិន​ជា​គ្នា​យើង​ដក​លិង្គ​មិន​ទាន់​ពេល​ត្រឹម​ត្រូវ​ និង​បារម្ភ​ថា​អាច​មាន​ផ្ទៃ​ពោះ ហើយ​មិន​ទាន់​ចង់​បាន​កូន​ គ្នាយើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។

វិធីចាក់ទឹកក្រៅពាង

២. ហានិភ័យ​

ការ​ប្រើ​ប្រាស់​វីធីសាស្រ្ត​ចាក់​ទឹក​ក្រៅពាង​ អាច​ថា​មាន​ប្រយោជន៍​ការពារ​ការ​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​មិន​បាន​១០០​ភាគ​រយ​ទេ ហើយ​វិធីសាស្ត្រ​នេះ​មិន​អាច​ការ​ពារ​ជំងឺ​កាម​រោគ​​បានទេ​។​
ដូចគ្នា​ដែរ មាន​ដៃ​គូរួម​ភេទ​ខ្លះ​គិត​ថា​វិធី​សាស្ត្រ​នេះ​រំខាន​ដល់​អារម្មណ៍​ផ្លូវ​ភេទ​របស់​ពួកគេ​ទៅ​វិញ ដោយ​ត្រូវ​ដក​លិង្គ​ចេញ​ពេល​ខាង​ប្រុង​​បម្រុង​នឹង​ចេញ​ទឹក​កាម​។

ដូច​បញ្ជាក់​អ៊ីចឹង​វីធីសាស្រ្ត​នេះ​មិន​មាន​ប្រសិទ្ធ​ភាព​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ ដូច​វិធីសាស្រ្ត​ផ្សេង​នោះ​ទេ។ តាម​ការ​ប៉ាន់ស្មាន​មាន​គូ​ស្នេហ៍​មួយ​ភាគ​ប្រាំ ដែល​បាន​អនុវត្ត​វីធី​សាស្រ្ត​នេះ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ជាប់​គ្នា​​នៅ​​អាច​មាន​កូន​បាន​ដដែល​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.mayoclinic.org/tests-procedures/withdrawal-method/about/pac-20395283

https://www.plannedparenthood.org/learn/birth-control/withdrawal-pull-out-method

https://www.verywellhealth.com/withdrawal-method-pulling-out-2758856

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 25/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត