និយាយដល់រឿងរួមភេទ គ្នាយើងភាគច្រើនសុទ្ធតែគិតថា ប្រុសៗមានចំណង់ខ្លាំងជាងស្រីៗ ប៉ុន្តែតាមការសិក្សាបែបវិទ្យាសាស្ត្រកន្លងមក ទាំងប្រុសទាំងស្រី សុទ្ធតែមានចំណង់ស្មើៗគ្នា។ ពេលខ្លះ ប្រុសៗអាចងាយនឹងបាត់បង់ចំណង់ផ្លូវភេទលឿនជាងស្រីៗទៀតផង ពិសេសបើមានបញ្ហាទាំង ៣ ខាងក្រោមនេះច្បាស់ជាកុនកមិនខាន។
១- ងប់ងល់នឹងការងារ
នៅពេលដែលប្រុសៗគ្នាយើងផ្តោតអារម្មណ៍ខ្លាំងទៅលើការងារ ឬមុខជំនួញរបស់ខ្លួន គ្នាយើងអាចបាត់បង់អារម្មណ៍ដែលធ្លាប់មានទៅលើដៃគូ ឬប្រពន្ធរបស់យើងបាន។ ការសរសើរ លុយ និងមោទកភាពលើខ្លួនឯងជ្រុល គឺសុទ្ធតែនាំឲ្យប្រុសៗប្តូរឥរិយាបទ និងចំណង់ផ្លូវភេទ។
វិធីដោះស្រាយគឺ ស្រីៗជាដៃគូ ឬប្រពន្ធ គួរតែចាប់អារម្មណ៍លើអាជីពការងារ ឬជំនួញរបស់ប្តី និងចែករំលែកអ្វីល្អជួយដល់ដៃគូរបស់យើង។ ត្រូវកត់សម្គាល់ការងារប្តី ឬដៃគូឲ្យបានលឿន និងស្នើឲ្យប្តីរៀបចំ ពេលវេលាត្រឹមត្រូវសម្រាប់យើងទាំងពីរនាក់ អាចបិទទូរសព្ទចោល ១-២ ម៉ោង ជារៀងរាល់ថ្ងៃ និងរៀបចំផែនការរួមភេទឲ្យបានយ៉ាងហោចណាស់ ១ សប្តាហ៍ម្តង ហើយអាចពិចារណាសាករួមភេទពេលព្រឹកកាន់តែល្អ។
អត្ថបទពាក់ព័ន្ធ៖
- ដឹងអត់! ពេលឈប់រួមភេទរាងកាយយើងនឹងជួយបញ្ហា ៥ យ៉ាងនេះ
- ៥ យ៉ាងនេះ ចៀសបានចៀសទៅ បើចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់កំពូល
- បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន ចម្លើយមានក្នុងអត្ថបទនេះ
- ពេលអីៗមិនបានការពារ គួរធ្វើម៉េចទៅ?
២- ចូលចិត្តសម្រេចកាមខ្លួនឯង (Sexual Autonomy)
ប្រុសៗមានចំណូលចិត្តបែបនេះ មិនចង់និយាយអ្វីច្រើន ឬចរចាដើម្បីបានរួមភេទនោះទេ គេចូលចិត្តធ្វើតាមអារម្មណ៍របស់ខ្លួន ការសម្រេចកាមដោយខ្លួនឯង។ ប្រុសៗប្រភេទនេះ តែងព្យាយាមសម្រេចកាមដោយខ្លួនឯងដោយការមើលរឿងអាសអាភាស ឬនៅពេលខ្លួនគេមានអារម្មណ៍ត្រេកត្រអាល ព្រោះថាវាអាចសម្រេចកាមបានលឿន និងមានប្រសិទ្ធភាព។
ប្រុសៗគ្នាយើងស្ថិតក្នុងចំណុចនេះ មួយចំនួនទៀតតែងគិតថា វានឹងធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវភេទរបស់ខ្លួន បើខ្លួនពឹងលើតែដៃគូរួមភេទម្នាក់ ដែលជាហេតុនាំឲ្យចំណង់រួមភេទបាត់បង់ភ្លាមៗ។ លើសពីនេះ ដោយសារបរិបទសង្គម បានធ្វើឲ្យប្រុសៗភាគច្រើនតាំងខ្លួនរឹងមាំមិនត្រូវការជំនួយពីនរណាម្នាក់ នាំឲ្យក្មេងប្រុសៗផ្តោតទៅលើគំនិតនេះ បែរជាកែប្រែអាកប្បកិរិយាមិនមែនជាមនុស្សប្រុសទៅវិញ។
ដំណោះស្រាយគឺ ភរិយាអាចប្រាប់ដៃគូ ឬប្តីយើង ពីភាពសំខាន់នៃការរួមភេទ និងក្តីសប្បាយរីករាយរបស់យើងបង្កើតបាននូវសុភមង្គលក្នុងគ្រួសារ កើតចេញពីការរួមភេទ។ ស្រីៗអាចនិយាយជាមួយដៃគូ ឬប្តីយើង ដកខ្លួនចេញពីចំណូលចិត្តសម្រេចកាមខ្លួនឯង ងាកមកបំពេញសេចក្តីសុខលើគ្រែជាមួយយើងវិញ។
៣- មានជំងឺថប់បារម្ភដោយសារសុខភាពផ្លូវភេទ
ប្រុសៗមានជំងឺថប់បារម្ភ ដោយសារសុខភាពផ្លូវភេទ ដូចជាបញ្ហាលិង្គមិនឡើងរឹង ឆាប់ដល់ចំណុចកំពូល និងក្រចេញទឹកកាមជាដើម ប្រហែលសុទ្ធតែមូលហេតុជាក់ចម្បងនាំឲ្យពួកគេមិនចង់រួមភេទ មានអារម្មណ៍មិនល្អ ព្រួយបារម្ភ នាំឲ្យជីវិតផ្លូវភេទត្រូវចប់តែម្តង។
ដំណោះស្រាយលើបញ្ហានេះ គឺបើកើតលើបុរសវ័យចំណាស់ អាចដោយសារការធ្លាក់ចុះចំណង់ផ្លូវភេទ អាចណាត់គ្រូពេទ្យឯកទេសសុខភាពផ្លូវភេទ ដើម្បីពិនិត្យបញ្ហារបស់គាត់ អាចពិនិត្យលើកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនជាដើម។ បើប្តី ឬដៃគូរួមភេទយើង ត្រូវការជំនួយពីថ្នាំ Viagra (ពិសេសមនុស្សចាស់ និងមានការណែនាំពីគ្រូពេទ្យ) ស្រីៗក៏គួរបង្ហាញពីអារម្មណ៍សប្បាយចិត្តនៅពេលឡើងគ្រែជាមួយគាត់។ ស្រីៗយើងក៏អាចសួរនាំ ឬនិយាយគ្នាលេងពីចំណង់ផ្លូវភេទជាមួយប្ដីក៏បានដើម្បីបង្កើនភាពផ្អែមល្ហែម និងស្និទ្ធស្នាល។
បើចំពោះក្មេងៗវិញ បើមានបញ្ហានេះ នឹងធ្វើឲ្យអ្នកទាំងនោះថប់បារម្ភគុណនឹងពីរ ដោយសារតែប្រតិកម្មរបស់ដៃគូរួមភេទខ្លួនតែម្តង។ ដូច្នេះ ដំបូងបង្អស់ ខាងស្រីត្រូវតែស្និទ្ធស្នាល ទន់ភ្លន់ និងបន្ទាប់មក ត្រូវទទូចសុំជួយដៃគូយើងដោយប្រើវិធីផ្សេងៗដើម្បីសម្រេចកាមឲ្យដៃគូ ហើយត្រូវចាំថា បើមិនអាចដាក់លិង្គដៃគូចូលក្នុងប្រដាប់ភេទយើង យើងនៅតែអាចប្រើវិធីផ្សេងណាមួយដើម្បីជួយឲ្យដៃគូយើងឈានដល់កំពូល ដោយធ្វើបែបនេះ ប្តី ឬដៃគូយើង អាចនឹងដោះស្រាយបញ្ហាថប់បារម្ភបាន។
[embed-health-tool-ovulation]