ខណៈដែលចំណង់ផ្លូវភេទទាប គឺជារឿងដ៏គួរឲ្យបារម្ភសម្រាប់មនុស្សភាគច្រើន ប៉ុន្តែគ្នាយើងខ្លះទៀតបែរជាមានចម្ងល់ទាក់ទងនឹងបញ្ហាចំណង់ផ្លូវភេទខ្ពស់ទៅវិញ។ ជារួម ចំណង់ផ្លូវភេទគឺទាក់ទងនឹងអារម្មណ៍របស់បុគ្គលម្នាក់ៗប៉ុណ្ណោះ។ ប្រសិនបើចំណង់ផ្លូវភេទប៉ះពាល់ដល់សមត្ថភាពក្នុងការផ្ដោតអារម្មណ៍លើកិច្ចការប្រចាំថ្ងៃ វាអាចបណ្ដាលមកពីកត្តាចម្បងមួយចំនួនខាងក្រោមនេះ។
១. អ័រម៉ូន
អ័រម៉ូនTestosterone មានការពាក់ព័ន្ធនឹងមុខងារផ្លូវភេទ និងចំណង់ផ្លូវភេទទាំងចំពោះបុរស និងស្ត្រី ហើយនៅពេលដែលអ័រម៉ូននេះខ្ពស់ ចំណង់ផ្លូវភេទរបស់យើងក៏ខ្ពស់ដូចគ្នា។ កត្តាបែបបទរស់នៅ និងដំណើរការនៃរាងកាយជាច្រើន បានផ្សារភ្ជាប់នឹងការកើនឡើងនៃអ័រម៉ូន Testosterone ដូចជាការធ្វើលំហាត់ប្រាណទៀងទាត់ ការបញ្ចេញពងអូវុល ឬការឈានដល់វ័យពេញជំទង់។ លើសពីនេះ ទាំងអ័រម៉ូនEstrogen និងProgesterone ក៏ប៉ះពាល់ដល់ចំណង់ផ្លូវភេទផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. របបអាហារ
ជាមួយគ្នានេះដែរ អាហារជាក់លាក់ខ្លះ ក៏អាចបង្កើនចំណង់ផ្លូវភេទចំពោះមនុស្សមួយចំនួន។ យោងតាមអ្នកឯកទេសខាងរោគស្ត្រីបានបញ្ជាក់ថា ទាំងសូកូឡា និងឈីសផ្ទុកសារធាតុ Phenylethylamine ជាថ្នាំAmphetamineធម្មជាតិ ដែលផលិតដោយខួរក្បាល ដើម្បីឆ្លើយតបនឹងអារម្មណ៍ស្នេហា។ រីឯសារធាតុ Aphrodisiacsទូទៅមួយចំនួនដែលមាននៅក្នុងអ័យស្ទ័រ ផ្លែប័រ និងខ្លាញ់អូមេហ្គា៣ ផ្ទុកវីតាមីន និងសារធាតុរ៉ែ ដែលទ្រទ្រង់សុខភាពទាំងមូល រួមទាំងសុខភាពអ័រម៉ូន និងសុខភាពផ្លូវភេទ។
៣. គ្រឿងស្រវឹង
ជាទូទៅ គ្រឿងស្រវឹងក៏អាចធ្វើឲ្យគ្នាយើងជាច្រើនកើនឡើងចំណង់ផ្លូវភេទដូចគ្នា។ ការផឹកគ្រឿងស្រវឹងអាចបង្កើនភាពស្រើបស្រាល និងអារម្មណ៍រីករាយសម្រាប់ស្ត្រីភាគច្រើន។ កត្តានេះ អាចមកពីគ្រឿងស្រវឹងបង្កើនអ័រម៉ូនTestosteroneសម្រាប់មនុស្សស្រី ប៉ុន្តែកាត់បន្ថយប្រតិកម្មនៃប្រដាប់បន្តពូជ ដែលធ្វើឲ្យស្រីៗកាន់តែពិបាកក្នុងការឈានដល់ចំណុចកំពូល។
៤. សម្រេចកាមដោយខ្លួនឯងញឹកញាប់
ចំណែកឯការសម្រេចកាមដោយខ្លួនឯងញឹកញាប់ ក៏រួមចំណែកក្នុងការបង្កើនចំណង់ផ្លូវភេទ។ នៅពេលដែលយើងមិនអើពើនឹងអារម្មណ៍ស្រើបស្រាលរបស់រាងកាយរយៈពេលយូរ ដោយសារតែបញ្ហាស្រ្តេស ឬខ្វះដៃគូ យើងក៏មិនសូវមានចំណង់ផ្លូវភេទដូចគ្នា។ ដូច្នេះហើយ អ្នកដែលកាន់តែសកម្មនឹងសកម្មភាពផ្លូវភេទគ្រប់ប្រភេទ រួមភេទ ការសម្រេចកាមដោយខ្លួនឯង គឺកាន់តែងាយនឹងស្រើបស្រាលផ្នែករាងកាយជាងអ្នកឯទៀត។
៥. វដ្ដរដូវ
ប្រសិនបើយើងមានចំណង់ផ្លូវភេទ នៅមុន ឬអំឡុងពេលមានរដូវ វាគឺជារឿងធម្មតាប៉ុណ្ណោះ។ ការប្រែប្រួលអ័រម៉ូនដែលកើតឡើងពេញមួយវដ្ដរដូវ អាចបង្កើន និងបន្ថយចំណង់ផ្លូវភេទ។ ទាំងអ័រម៉ូន Testosterone និង Estrogen នឹងឡើងដល់ចំណុចកំពូល អំឡុងពេលបញ្ចេញពងអូវុល ហើយការហូរចូលនៃអ័រម៉ូនទាំង២នេះ អាចធ្វើឲ្យចំណង់ផ្លូវភេទកើនឡើង។
[embed-health-tool-due-date]
៦. ការមានផ្ទៃពោះ
ទន្ទឹមនឹងនេះដែរ មានកត្តាមួយចំនួនអាចបង្កើនភាពស្រើបស្រាលខាងផ្លូវភេទ នៅអំឡុងពេលមានផ្ទៃពោះ។ ពិតណាស់ អ័រម៉ូន Estrogenនៅក្នុងរាងកាយរបស់ស្ត្រីអាចបង្កើនចំណង់ផ្លូវភេទបាន។ បន្ថែមពីនេះ ដោយសារតែមានលំហូរឈាមកាន់តែច្រើនទៅកាន់តំបន់ប្រដាប់ភេទ វាក៏អាចបង្កើន និងជំរុញអារម្មណ៍ផ្លូវភេទរបស់យើងយ៉ាងមានប្រសិទ្ធភាព។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ