backup og meta

ស្រីៗឈឺចាប់ពេលរួមភេទ​ក្រោយ​អស់​រដូវ​ ​​​​មក​ពី​​មូលហេតុ​អ្វី​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 03, 2021

ស្រីៗឈឺចាប់ពេលរួមភេទ​ក្រោយ​អស់​រដូវ​ ​​​​មក​ពី​​មូលហេតុ​អ្វី​?

​​ក្រោយ​អស់​រដូវ​ ​យើង​នឹង​ឃើញ​ការ​ប្រែប្រួល​មួយ​ចំនួន​នៅ​ក្នុង​រាងកាយ​ ហើយសុខភាព​របស់​យើងក៏អាច​ប្រែ ប្រួល​ដែរ​​។​ ទោះ​បី​ជា​ស្ត្រី​គ្រប់​រូប​ជួប​ប្រទះ​ការ​ប្រែប្រួល​ខុស​ៗ​គ្នា​​ក៏​ដោយ​ ប៉ុន្តែ​អាការៈ​​ទូទៅ​មួយ​ចំនួន​ដែល​កើត​​មាន​​នៅ​ក្នុង​អំឡុង​ពេល​នេះ​មាន​​ដូចជា​​ប្រែប្រួល​អារម្មណ៍​ ​បញ្ហា​ក្នុង​ការ​គេង​ និង​ឡើង​ទម្ងន់​។

យ៉ាង​ណា​មិញ មាន​ស្ត្រី​ប្រហែល​ជា​២៥​%​ ទៅ​៤៥%​​ដែល​ឈាន​ចូល​វ័យ​អស់​​រដូវ​មាន​អាការៈ​ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ​។​ ​នៅ​ពេល​ដែល​ការ​រួម​ភេទ​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​បែប​នេះ​ គ្នា​យើង​អាច​នឹង​​ជៀសវាង​មិនចង់​រួម​ភេទ​ ដែល​កត្តា​នេះ​​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​រវាង​ដៃគូ​​យ៉ាង​ខ្លាំង​។

​​​​​​​ហេតុ​អ្វី​យើង​មាន​អាការៈ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​?

នៅ​វ័យ​អស់​រដូវ​ យើង​អាច​នឹង​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ដោយ​សារ​​កត្តា​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

​ប្រែប្រួល​អ័រម៉ូន​៖ ការ​ថយ​ចុះ​អ័រម៉ូន​Estrogenដោយ​សារ​​​​អស់​រដូវ​ គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ នៅ​វ័យ​កណ្ដាល​​​ និង​ក្រោយ​មក​ទៀត​។​ ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​ធ្វើ​ឲ្យ​ជាលិកា​ក្នុង​ទ្វារ​មាស​ប្រែ​ជា​ស្ដើង​ និង​ស្ងួត​។​

ការ​ភ័យ​ខ្លាច និង​បារម្ភ​ពី​ការ​ឈឺ​ចាប់​៖ នៅ​ពេល​ដែល​យើង​​មាន​អាការៈ​ឈឺ​ចាប់​ពេល​រួម​ភេទ​​​ម្ដង​ហើយ​ យើង​ច្បាស់​ជា​ភ័យ​ខ្លាច​ថា​វា​នឹង​អាច​កើត​ឡើង​ម្ដង​ទៀត​។​ ពិត​ណាស់​ ការ​ភ័យ​ខ្លាច​នេះ​អាច​ធ្វើ​ឲ្យ​សាច់ដុំ​របស់​យើង​តឹង​ ក៏​ដូចជា​បន្ថែម​​ភាព​ស្ងួត​នៅ​ទ្វារ​មាស​​កាន់​តែ​ខ្លាំង​ឡើង​។

បញ្ហា​សុខភាព៖ បញ្ហា​ផ្សេង​ទៀត​ ដែល​មិន​​បណ្ដាល​មក​ពី​ការ​អស់​រដូវ​ អាច​មក​ពី​ជំងឺ​ឈឺចាប់​រ៉ាំរ៉ៃ​នៅ​ក្នុង​ទ្វារ​មាស បរិវេណ​ជុំវិញ​មាត់​ទ្វារ​មាស​ ឬ​អាច​មក​ពី​​​បញ្ហា​ផ្លូវទឹក​នោម​ ការ​ឆ្លង​មេរោគ​ផ្សិត​ ឬ​បញ្ហា​ស្បែក​។​ បន្ថែម​ពី​នេះ​ កត្តា​​ស្រ្តេស​ ឬ​បាក់​ទឹក​ចិត្ត​ និង​​បញ្ហា​ជាមួយ​ដៃគូ ​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ផង​ដែរ​។

សុខភាពផ្លូវភេទ

​តើ​យើង​គួរ​ធ្វើ​បែប​ណា​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​​?

​ដើម្បី​ទទួល​បាន​​ភាព​សុខ​ស្រួល​ ក៏​ដូចជា​កាត់​បន្ថយ​អាការៈ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ យើង​គប្បី​សាកល្បង​តាម​តិចនិក​ទាំង​នេះ​៖

  • ប្រើប្រាស់​ទឹក​រម្អិល​មុន​ និង​ក្រោយ​ពេល​រួម​ភេទ​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ ដោយ​សារ​ភាព​ស្ងួត​
  • ចំណាយ​ពេល​ក្នុង​ការ​បបោសអង្អែល​ ដើម្បី​​ទទួល​បាន​អារម្មណ៍​ស្រើបស្រាល​ និង​មាន​សំណើម​នៅ​ទ្វារ​មាស​
  • ជៀសវាង​ប្រើប្រាស់​សាប៊ូ​ ជែល​ ប្រេង​​នៅ​ក្នុង​​បរិវេណ​ទ្វារ​មាស​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​។​ ​ចូរ​លាង​សម្អាត​តំបន់​សម្ងាត់​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ទើប​ជា​ការ​ប្រសើរ​។​
  • រួម​ភេទ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​​បង្កើន​សុខភាព​ផ្លូវ​ភេទ​ ក៏​ដូចជា​​​អារម្មណ៍​សុខ​ស្រួល​ និង​មិន​មាន​ការ​ឈឺ​ចាប់​​ត​ទៅ​ទៀត​។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 03, 2021

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម