ពិតណាស់ការស្វែងយល់ និងដឹងពីតំបន់ធ្វើឲ្យស្រីៗមានភាពស្រើបស្រាលនៅអំឡុងពេលរួមភេទ គឺជារឿងសំខាន់មួយ សម្រាប់ជីវិតផ្លូវភេទរបស់ភរិយា និងស្វាមី។
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ពិតណាស់ការស្វែងយល់ និងដឹងពីតំបន់ធ្វើឲ្យស្រីៗមានភាពស្រើបស្រាលនៅអំឡុងពេលរួមភេទ គឺជារឿងសំខាន់មួយ សម្រាប់ជីវិតផ្លូវភេទរបស់ភរិយា និងស្វាមី។
ហេតុផលមួយដែលស្រីៗពេលខ្លះមិនបានទទួលអារម្មណ៍ល្អពីការរួមភេទ ឬមិនមានអារម្មណ៍សុខស្រួលទាល់តែសោះនោះ ក៏ព្រោះតែបុរសជាដៃគូមិនបានដឹងពីវិធីជួយភ្ញោចអារម្មណ៍ដល់ស្រីៗ ជាហេតុនាំឲ្យសកម្មភាពលើគ្រែបែរជាសោះកក្រោះទៅវិញ។
អ៊ីចឹងបើស្វាមីចង់ឲ្យសកម្មភាពលើគ្រែរបស់ខ្លួនដំណើរការទៅដោយរលូន មានភាពរីករាយ និងពេញចិត្តទាំងអស់គ្នា គួរស្វែងយល់ពីតំបន់ស្រើបស្រាលលើដងខ្លួនស្រីៗទាំងនេះ។
មុខជាតំបន់មានរំញោចខ្លាំងមួយលើដងខ្លួនស្រីៗ ដូចនេះបុរសត្រូវបង្ហាឲ្យដៃគូដឹងថាខ្លួនកំពុងយកចិត្តទុកដាក់លើនាង ដោយអាចឱប កាន់ដៃ និងថើបថ្ងាសថ្នមៗ។ ការធ្វើដូចនេះ អាចធ្វើឲ្យភាគីខាងស្រីមានអារម្មណ៍កក់ក្ដៅ និងក៏ចាប់ផ្ដើមមានរំញោចដល់អារម្មណ៍ផ្លូវភេទដែរ។
បើតាមអ្នកជំនាញផ្នែកសុខភាពផ្លូវភេទ អារម្មណ៍ស្រើបស្រាលអាចកើតចេញពីផ្លូវកាយ និងផ្លូវចិត្ត។ ដូចគ្នាដែរ ត្រចៀក ក៏ជាច្រកមួយជួយបើកផ្លូវឲ្យនារីជាដៃគូមានអារម្មណ៍នេះដែរ។ បើសិនជាប្រុសៗយើងចង់ឲ្យដៃគូរបស់ខ្លួនមានអារម្មណ៍ល្អក្នុងពេលរួមភេទនោះ គួរសាកល្បងយកមេដៃ ឬម្រាមដៃអង្អែលបរិវេណត្រចៀកដៃគូថ្នមៗ។ ដូចគ្នាដែរ ពេលឃើញថាដៃគូខ្លួនមានអារម្មណ៍ស្រើបស្រាលបន្តិចហើយនោះ ភាគីខាងប្រុសអាចប៉ះចុងច្រមុះនាង និងខាំតិចៗ ដើម្បីជួយភ្ញោចអារម្មណ៍បន្ថែមទៀតក៏បាន។ មួយវិញទៀត ប្រុសៗយើងក៏អាចខ្សឹបដាក់ត្រចៀកដៃគូខ្លួននូវពាក្យផ្អែមល្ហែមមួយចំនួន និងសរសើរពីសម្រស់ ឬក្លិនរបស់ដៃគូខ្លួនថែមទៀតកាន់តែប្រសើរ។
ទីតាំងដែលមានរំញោចខ្លាំងរបស់ស្រីៗមួយទៀតគឺនៅត្រង់ក។ ក ជាកន្លែងដែលងាយមានរំញោចមួយនៅលើរាងកាយស្រីៗ ដោយសារថាស្បែកនៅទីនោះមានសភាពស្ដើងជាងកន្លែងផ្សេង ដូចនេះសរសៃឈាមក៏នៅកៀកទៅនឹងផ្ទៃស្បែកដែរ។ ការណ៍នេះធ្វើស្រីៗឆាប់មានអារម្មណ៍នៅពេលមានការប៉ះ ឬស្ទាប។
ការថើបដៃគូរបស់ខ្លួនដោយក្ដីស្រឡាញ់ មិនប្រញាប់ប្រញាល់ នឹងជួយបង្កើនអារម្មណ៍ដៃគូទាំងពីរអាចបន្តសកម្មភាពលើគ្រែបានយូរ។ ថើបបបូរមាត់ថ្នមៗ ជាវិធីមួយជួយរំញោចអារម្មណ៍ផ្លូវភេទរបស់ស្រីៗ ដែលដៃគូជាបុរសគួរធ្វើ និងបង្ហាញពីក្ដីស្រឡាញ់។
ពេលកំពុងថើបដៃគូរបស់ខ្លួន ប្រុសៗយើងក៏គួរចាប់ម្រាមដៃខាងស្រីថ្នមៗដូចគ្នា។ ការថើប បបោសអង្អែល និងការចាប់ម្រាមដៃថ្នមៗ នឹងបង្កើនភាពស្និទ្ធស្នាលរវាងដៃគូកាន់តែខ្លាំង និងធ្វើឲ្យរាងកាយទាំងមូលមានរំញោចថែមទៀតផង។
អ្វីគួរដឹង ពិសេសប្រុសៗ គឺថានារីនៅបណ្ដាប្រទេសនៅអាស៊ីច្រើនមានការអៀនខ្មាសពេលនិយាយដល់រឿងលើគ្រែ ដែលនេះជាហេតុមួយភាគីខាងប្រុសគួរស្វែងយល់ពីចំណុចសំខាន់ដែលភាគីខាងស្រីត្រូវការ និងកន្លែងសំខាន់ៗ អាចជួយភ្ញោចអារម្មណ៍របស់ដៃគូខ្លួនបាន។ មួយវិញទៀត ត្រូវចាំថា ការរួមភេទដោយគ្មានការព្រមព្រៀង ឬយល់ចិត្ត គឺនឹងមិនធ្វើឲ្យសកម្មភាពមួយនេះមានក្ដីសុខនោះទេ។ ចូរស្វែងយល់ពីដៃគូរបស់យើង ដើម្បីឲ្យជីវិតគូធ្វើដំណើរទៅមុខប្រកបដោយភាពរីករាយ។
អត្ថបទគួរអាន៖
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Vagina facts, http://vaginafacts.org/
Women’s organs, https://www.cancerresearchuk.org/about-cancer/coping/physically/sex/womens-organs,
Erogenous zones you might be neglecting, https://www.healthywomen.org/content/article/erogenous-zones-you-might-be-neglecting,