ប្រុសៗប្រើដៃសាប់សម្រេចកាម តែស្រីៗខ្លះក៏គេប្រើដៃ ឬមធ្យោបាយផ្សេងដើម្បីសម្រេចកាមដែរ គ្រាន់តែគេមិនដែលនិយាយដោយចំហដូចប្រុសៗ។ មានការសិក្សាថ្មីមួយនៅ Journal of Sex Research បានរកឃើញថា មានស្រីៗជាច្រើនបានសារភាពថា បានសម្រេចកាមយ៉ាងហោចណាស់ក៏ម្ដងដែរក្នុងមួយអាទិត្យ។ ខាងក្រោម ជាការបកស្រាយពីការសម្រេចកាមរបស់មនុស្សស្រី។
១- ល្អចំពោះសុខភាព
នៅពេលស្រីៗសម្រេចកាម ចរន្តឈាមគ្រប់កន្លែងក្នុងខ្លួននឹងកើនឡើង ហើយវានឹងធ្វើឲ្យមានការបញ្ចេញអ័រម៉ូនអង់ដូភីន (Endophins) ជាអ័រម៉ូនធ្វើឲ្យខួរក្បាលមានអារម្មណ៍ល្អ។ សារធាតុអ័រម៉ូនមួយនេះមានផលប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់ស្រីៗ ដោយវានឹងជួយកាត់បន្ថយស្ត្រេស និងជួយបន្ថយការឈឺចាប់ខ្លាំងពេលមករដូវ។
ស្រីៗជាច្រើនគិតថា ការសម្រេចកាម គឺជាវិធីបំបាត់ការឈឺចាប់ដោយធម្មជាតិ។ រោគសញ្ញាមួយចំនួនមុនមករដូវ រួមមាន មិនស្រួលខ្លួន នៅមិនសុខ ឆាប់ខឹង និងបញ្ហាឈឺក្បាល ហើយបញ្ហាទាំងនេះនឹងកាត់បន្ថយ នៅពេលសម្រេចកាម។