របបអាហារ ជាកត្ដាមួយ ដែលអាចបង្កបញ្ហា និងជួយដល់សុខភាពរបស់យើង ហើយបើតាមគេហទំព័រ អាហាររូបត្ថម្ភ Journal Nutrients បញ្ជាក់ថា គ្រាប់ធញ្ញជាតិ ជួយដល់មុខងារផ្លូវភេទ។
ចេញផ្សាយនៅខែវិច្ឆិកា ២០១៩នេះ ការសិក្សាបញ្ជាក់ថា ការញ៉ាំគ្រាប់ធញ្ញជាតិ ៦០ក្រាម ឬប្រមាណ កន្លះពែង រាល់ថ្ងៃ ជួយមុខងារផ្លូវភេទបានយ៉ាងច្រើន។ ការសិក្សានេះ ធ្វើឡើងលើបុរស ៨៣នាក់ ដោយឲ្យពួកគេញ៉ាំគ្រាប់ធញ្ញជាតិ ៦០ក្រាម (ប្រមាណ ៣៦០កាឡូរី) រាល់ថ្ងៃ ដោយគ្រាប់ធញ្ញជាតិទាំងនោះ មានដូចជា គ្រាប់ almonds គ្រាប់ hazelnuts និងគ្រាប់ walnuts។
ក្រោយតាមដានរយៈពេល ១៤សប្ដាហ៍ បុរសទាំងនោះ បញ្ជាក់ថា មុខងារផ្លូវភេទរបស់ពួកគេ ប្រសើរជាងមុន ដូចជា ចំណង់ផ្លូវភេទ និងការឈានដល់ចំណុចកំពូល។ ក្រុមអ្នកស្រាវជ្រាវ បន្ថែមថា គ្រាប់ធញ្ញជាតិ ដែលសម្បូរអាស៊ីដខ្លាញ់មិនឆ្អែត និងសារធាតុប្រឆាំងអុកស៊ីដកម្ម ជាកត្ដាសំខាន់ ជួយជំរុញមុខងារផ្លូវភេទ។
[embed-health-tool-ovulation]