
៣- គិតខ្លួនឯងថាមនុស្សប្រុសមិនឲ្យតម្លៃរឿងលើគ្រែ
ខុសពីអ្វីដែលស្រីៗភាគច្រើនគិត ប្រុសៗមិនមែនគិតថាការរួមភេទគ្រាន់តែជារឿងសប្បាយមួយភ្លេតនោះទេ។ តាមពិតទៅ ប្រុសៗគិតថា រឿងលើគ្រែមានសារៈសំខាន់ណាស់ដើម្បីធ្វើឲ្យជីវិតជាដៃគូ ឬប្តីប្រពន្ធកាន់តែមានសុភមង្គល។ ការស្រាវជ្រាវបានបង្ហាញថា ដៃគូមានទំនាក់ទំនងស្នេហាល្អ អាចទទួលបានបទពិសោធន៍ជីវិតផ្លូវភេទល្អប្រសើរ ទាំងស្រីៗ ទាំងប្រុសៗ។ ហេតុនេះ គប្បីបញ្ចប់គំនិតអវិជ្ជមានមួយនេះ ដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវភេទរបស់យើង។
៤- គិតថាខាងប្រុសចង់សិចរហូត
សំនួរនេះ បើទៅសួរអាក្អូនវ័យជំទង់ៗ ច្បាស់ណាស់ ពួកគេពិតជាចង់រួមភេទស្ទើរតែគ្រប់ពេល ប៉ុន្តែវាមិនដូចគ្នាទេសម្រាប់ប្រុសៗក្នុងវ័យមានគំនិតចាស់ទុំ។ បញ្ហាជីវិតប្រចាំថ្ងៃ សុទ្ធតែអាចធ្វើឲ្យប្រុសៗបាត់បង់អារម្មណ៍ផ្លូវភេទផងដែរ។ ហេតុនេះ ប្រសិនបើដៃគូយើងហាក់មិនចាប់អារម្មណ៍លើយើងនៅពេលណាមួយ សូមកុំរើសដាក់ខ្លួនទាំងអស់អី ព្រោះអាចបណ្តាលមកពីសម្ពាធការងារ ឬកត្តាអ្វីផ្សេងទៀត។ ព្យាយាមគិតពីពេលដែលយើងបានបដិសេធខាងប្រុស ដោយសារមូលហេតុអ្វី ព្រោះទាំងគេទាំងយើង ពេលបដិសេធមិនរួមភេទម្តងៗ មិនមែនមិនស្រលាញ់គ្នាទេ គ្រាន់តែអារម្មណ៍ពេលនេះ យើងឬដៃគូយើង មិនចង់រួមភេទប៉ុណ្ណោះ។