ទោះបីបច្ចុប្បន្នយើងអាចប្រើវិធីពន្យារកំណើតច្រើនបែប និងមានតម្លៃសមរម្យមែន ប៉ុន្តែការរួមភេទដោយមិនបានការពារនេះនៅតែកើតឡើងជារើយៗ ដោយសារមូលហេតុផ្សេងៗដូចជាមិនបានត្រៀមខ្លួនគ្រប់គ្រាន់ ឬករណីចៃដន្យណាមួយ។ ចុះបើអីៗមិនបានការពារបែបនេះត្រូវធ្វើម៉េចខ្លះ?
១- ថ្នាំបន្ទាន់
គ្នាយើងមានអីៗហើយមិនបានត្រៀមខ្លួនមែនទេ? កុំទាន់បារម្ភពេកអី យើងមានវិធីការពារល្អមួយ។ វិធីនេះគឺជាការលេបថ្នាំអ័រម៉ូនបន្ទាន់ សម្រាប់ពន្យារកំណើត។ ថ្នាំនេះជួយទៅបង្ការការទម្លាក់ស៊ុតរបស់អូវែ ទប់ស្កាត់ការឈានទៅបង្កកំណើតលើភ្នាសស្បូន ដោយគ្រាន់តែស្រីៗលេបថ្នាំនេះអំឡុងពេល៣ថ្ងៃ គិតពីថ្ងៃបានរួមភេទដែលមិនបានការពារ។ យើងអាចទិញថ្នាំនេះបាននៅតាមឱសថស្ថាន។ មានការណែនាំឲ្យស្រីៗ គួរទិញថ្នាំនេះទុកជាប់ខ្លួនផងដែរ។ ការប្រើថ្នាំនេះ ស្រីៗខ្លះអាចជួបប្រទះផលរំខាន ដូចជាចង្អោរ អស់កម្លាំង ឈឺក្បាល និងឈឺសុដន់ ក្រោយប្រើថ្នាំនេះរួច។
អត្ថបទពាក់ព័ន្ធ៖
- ៥ យ៉ាងនេះ ចៀសបានចៀសទៅ បើចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់កំពូល
- បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន ចម្លើយមានក្នុងអត្ថបទនេះ
- នេះជាមូលហេតុ និងវិធីព្យាបាលបញ្ហាញៀនរួមភេទ
- ៧ ចំណុចជួយឲ្យសិចរោលរាលដល់កំពូល
២- ធ្វើតេស្តពិនិត្យរកជំងឺកាមរោគ
បើនិយាយអំពីជំងឺកាមរោគ គឺយើងមិនអាចជួយអ្វីបានច្រើន បន្ទាប់ពីការកិច្ចការទាំងអស់បានចប់ហើយនោះ។ ប៉ុន្តែយើងអាចមានវិធីមួយចំនួន ដើម្បីស្ដារស្ថានភាពដែរ។ បើរួមភេទមិនបានការពារ យើងត្រូវទៅធ្វើតេស្តរកមេរោគប្រមេះទឹកបាយ ប្រមេះទឹកថ្លា ស្វាយ HIV និងមេរោគរលាកថ្លើម ប្រភេទ B និង C ក្នុងចន្លោះពេល ២ សប្ដាហ៍។ មេរោគរលាកថ្លើម និងHIV អាចប្រើរយៈពេលយូរទម្រាំរកឃើញ បើទោះធ្វើតេស្តឈាមលើកទី១ លទ្ធផលអវិជ្ជមានក៏ដោយ ត្រូវធ្វើតេស្តឈាមក្រោយ ៦ ខែបន្ទាប់ ដើម្បីឲ្យប្រាកដ។ បើយើងគិតថាឆ្លងមេរោគHIV យើងអាចប្រើថ្នាំ Antiretrovirals ប៉ុន្ដែករណីងាយនឹងឆ្លងបំផុត គឺករណីចាប់រំលោភ។
៣- សង្ស័យថាមានផ្ទៃពោះ
ថ្នាំលេបបង្ការមានកូនក្រោយរួមភេទ មិនមានប្រសិទ្ធភាព ១០០% ទេ។ មនុស្សស្រីយើងនៅតែអាចមានផ្ទៃពោះដដែល ទោះជាលើបថ្នាំហើយក្ដី។ យើងត្រូវយកចិត្តទុកដាក់លើការប្រែប្រួលរាងកាយ ដោយសារថ្នាំពន្យារកំណើតប្រភេទនេះ អាចនាំឲ្យរដូវមិនទៀង ជាហេតុនាំឲ្យពិបាកស្មានរឿងមានផ្ទៃពោះ។ ធ្វើតេស្ដពិនិត្យទឹកនោម ប្រសិនបើរដូវនៅមិនងាយមក។ ពេលដែលយើងអាចដឹងមានផ្ទៃពោះឬអត់បានលឿន ជួយឲ្យយើងមានពេលគ្រប់គ្រាន់ដើម្បីសម្រេចចិត្ដថាគួរធ្វើយ៉ាងម៉េចទៀត។
៤- អ្វីខ្លះមិនគួរធ្វើ ក្រោយរួមភេទអត់ការពារ?
មនុស្សស្រីភាគច្រើនព្យាយាមលាងសម្អាតប្រដាប់ភេទ បន្ទាប់ពីរួមភេទដោយមិនបានប្រើស្រោមអនាម័យ ដោយគិតថាអាចជួយសម្អាតទឹកកាម និងមេរោគផ្សេងៗ។ ផ្ទុយទៅវិញការលាងសម្អាតនេះ មិនអាចការពារមិនឲ្យមានផ្ទៃពោះ និងឆ្លងជំងឺកាមរោគនោះទេ។ ការបាញ់ទឹកលាងសម្អាត គឺមិនល្អសម្រាប់ស្ត្រីឡើយ។ ផ្ទុយទៅវិញ ការបាញ់ទឹកលាងអាចបង្កគ្រោះថ្នាក់ឲ្យស្បូនរបស់យើងនាំឲ្យឆ្លងមេរោគ ព្រោះវាធ្វើឲ្យតុល្យភាពបាក់តេរីនៅក្នុងស្បូនប្រែប្រួល។
[embed-health-tool-ovulation]