ជំងឺកាមរោគអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទជាមួយដៃគូដែលមានមេរោគនេះ ដោយមិនបានប្រើស្រោមអនាម័យការពារ តាមរយៈឈាម និងឆ្លងពីម្តាយទៅកូនពេលពពោះ និងសម្រាល។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ដ្បិតតែជំងឺកាមរោគអាចកើតមានទាំងលើបុរស និងស្ត្រី តែស្ត្រីងាយនឹងឆ្លងជំងឺកាមរោគជាងបុរស។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
កត្តាជំរុញឲ្យស្ត្រីងាយនឹងឆ្លងជំងឺកាមរោគ
១. ស្រទាប់ទ្វារមាសរបស់ស្ត្រីមានលក្ខណៈស្តើង បាក់តេរីនឹងជ្រៀតចូល ខណៈស្បែកលិង្គរបស់បុរសក្រាស់ជាង។
២.បរិស្ថានទ្វារមាសរបស់ស្ត្រីសើម ដែលអាចបង្កលក្ខណៈងាយស្រួលដល់លូតលាស់នៃបាក់តេរី។
៣. បើប្រៀបធៀបទឹកកាមរបស់បុរស និងទឹករម្អិលរបស់ស្ត្រី ទឹកកាមមានផ្ទុកមេរោគច្រើនជាង បែបនេះពេលបុរសបញ្ចេញទឹកកាមទៅក្នុងប្រដាប់ភេទស្ត្រី នោះស្ត្រីនឹងទទួលមេរោគជំងឺកាមរោគយ៉ាងច្រើននោះពីបុរស។
អត្ថបទគួរអាន៖
- ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ
- ស្រីៗយើងកុំស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាពទ្វារមាស
- គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន
- គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន
រោគសញ្ញាជំងឺកាមរោគ
លោកវេជ្ជបណ្ឌិតបានបន្តថា រោគសញ្ញាជំងឺកាមរោគលើស្ត្រី អាចស្ត្រីមិនសូវចាប់អារម្មណ៍ ឬមានការភាន់ច្រឡំ ដោយសារតែរោគសញ្ញាទាំងនោះស្រដៀងគ្នាអាការៈសាមញ្ញធម្មតាដែលតែងតែកើតមានលើស្ត្រី ពិសេសគឺបញ្ហាធ្លាក់សនេះឯង។ ខាងក្រោមនេះជារោគសញ្ញាទូទៅនៃជំងឺកាមរោគ។
- ហូរខ្ទុះពីបង្ហូរនោម (បុរស)
- ដុះដូចសិរមាន់លើប្រដាប់បន្តពូជស្ត្រី ឬបុរស
- ក្រហាយ រមាស់លើទ្វារមាស
- ហើមក្រលៀន
- ធ្លាក់ស មានពណ៌លឿង ឬ បៃតងមានធុំក្លិន
- នោមទាស់ ក្រហាយឈឺ
- ឈឺចាប់នៅពេលរួមភេទ
- ចំពោះស្ត្រីឈឺពោះផ្នែកខាងក្រោម។
[embed-health-tool-ovulation]