brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

៥សំណួរមានអ្នកសួរច្រើន ជុំវិញការរួមភេទ

សុខភាពផ្លូវភេទគឺជារឿងសំខាន់ខ្លាំងណាស់ ដែលយើងមិនអាចធ្វេសប្រហែលបាន ពិសេសឈានចូលដល់វ័យមានដៃគូតែម្ដង។ ការយល់ដឹងពីសុខភាពផ្លូវភេទ អាចជួយយើងការពារខ្លួនពី បញ្ហាផ្សេងៗ ដូចជា ការឆ្លងជំងឺកាមរោគ ការមានផ្ទៃពោះដោយចៃដន់ និងអាចជួយ​ដល់​ការរៀបចំផែនការជីវិតដៃគូបានល្អប្រសើរផងដែរ។ ដូច្នេះខាងក្រោមយើងមានចំនួន៥សំណួរដែលមានអ្នកសួរច្រើនទាក់ទងនឹងការរួមភេទ។

៥សំណួរមានអ្នកសួរច្រើន ជុំវិញការរួមភេទ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.តើជំងឺកាមរោគអាចឆ្លងតាមការរួមភេទតាមមាត់ដែរទេ?

ការរួមភេទតាមមាត់គឺជាការប៉ះគ្នាររវាងសរីរាង្គភេទនឹងមាត់ ហើយការប៉ះគ្នានៃរសរីរាង្គទាំងពីរ ក៏អាចបណ្ដាលឲ្យមានការឆ្លងមេរោគផ្សេងៗបានដែរ ប្រសិនបើការប្រព្រឹត្ដនោះមានការដាច់រលាត់ស្បែក ឬមានដំបៅក្នុងមាត់។ ជំងឺកាមរោគដែលប្រឈមឆ្លងខ្លាំងបំផុតក្នុងពេលរួមភេទតាមមាត់ គឺជា ជំងឺប្រមេះទឹកបាយ និងស្វាយ ចំណែកជំងឺដែលមិនសូវមានឆ្លងនោះគឺ ជំងឺប្រមេះទឹកថ្លា អេដស៍ ជំងឺរលាកថ្លើមប្រភេទ A, B និង C ជាដើម។

២.ហេតុអ្វីបានជាមានការឈឺចាប់ពេលរួមភេទ?

ការឈឺចាប់ក្នុងកំលុងរួមភេទ សម្រាប់បុរសៗមិនសូវកើតមាននោះទេ ភាគរយច្រើនកើតលើស្ដ្រីតែម្ដង។ ដូច្នេះប្រសិនបើដៃគូមានការឈឺចាប់ក្នុងអំឡុងពេលរួម ចំណុចចំនួនត្រូវចាប់អារម្មណ៍នោះគឺ៖

  • ប្រដាប់ភេទមានសភាពស្ងួត
  • ប្រដាប់ភេទមានការរលាក
  • បម្រែប្រួលអ័រម៉ូនភេទ
  • សម្ពាធផ្លូវចិត្ដ គិតច្រើន ស្ដ្រេស ស្មុគស្មាញ
  • មានបញ្ហារោគស្ដ្រី
  • មានជំងឺទឹកនោមផ្អែម
  • ទើបឆ្លងទន្លេ
  • មានជំងឺកាមរោគ

៣.តើការរួមភេទលើកដំបូងរបស់មនុស្សស្រីទាំងអស់សុទ្ធតែមានឈាមមែនទេ?

វាមិនអាចកើតឡើងចំពោះមនុស្សស្រីទាំងអស់នោះទេ ដែលរួមភេទលើកដំបូងអាចបណ្ដាលឲ្យមានឈាមនោះ។ ស្ដ្រីខ្លះរួមភេទលើកដំបូងអាចមានឈាម នោះក៏ព្រោះតែស្រទាប់ព្រហ្មចារីនៅមិនទាន់ដាច់រហែក ប៉ុន្ដែខ្លះទៀតរួមភេទលើកដំបូងក៏មិនមានឈាម គឺដោយសារតែស្រទាប់ព្រហ្មចារីត្រូវដាច់រហែកមុនពេលគាត់រួមភេទទៅទៀត។ ស្រទាប់​ព្រហ្មចារី ជា​ស្រទាប់​កម្រាល​មួយ ​ជួយ​គ្រប និង ​ធ្វើ​ឲ្យ​ផ្លូវ​ទ្វារ​មាស​ចង្អៀត។ ស្រទាប់​នេះ​ អាច​នឹង​ដាច់មិនដោយសារតែការរួមភេទប៉ុណ្ណោះទេ ករណីសកម្មភាពរាងកាយខ្លះ ក៏អាចបណ្ដាលប៉ះពាល់បានដែរ ដូចជា ការជិះសេះ ជិះកង់ និង ការហាត់កីឡាជាដើម។ ដូច្នេះការរួមភេទលើកដំបូង របស់មនុស្សស្រីមិនប្រាកដថាមានឈាមគ្រប់គ្នានោះទេ។

៤.តើឧបករណ៍សិចអាចចម្លងមេរោគដែរទេ?

ជាធម្មតា ឧបករណ៍សិចដែលប្រើប្រាស់ផ្ទាល់ខ្លួន មិនចែករំលែក និង សម្អាតបានស្អាតល្អគឺមិនបង្កការឆ្លងមេរោគនោះទេ គឺអាចប្រើប្រាស់ដោយសុវត្ថិភាព។ ប៉ុន្ដែបើឧបករណ៍មួយប្រើប្រាស់រួមជាមួយអ្នកមានផ្ទុកមេរោគ ដោយមិនអាចសម្អាតបានល្អ នោះក៏អាចឆ្លងមេរោគដូចជាការរួមភេទដោយផ្ទាល់ផងដែរ។

អត្ថបទគួរអាន៖

៥.តើការប្រើប្រាស់ស្រោមអនាម័យអាចការពារពីជំងឺកាមរោគបានទាំងអស់ឬទេ?

ស្រោមអនាម័យប្រសិនបើប្រើប្រាស់ត្រឹមត្រូវតាមបច្ចេកទេស និង ការណែនាំ នោះនឹងអាចការពារ ពីជំងឺកាមរោគបាន។ ដូច្នេះការប្រើប្រាស់ស្រោមអនាម័យដែលមានប្រសិទ្ធភាព ត្រូវគិតគូរទៅដល់ការទុកដាក់ រយៈពេលផុតកំណត់ ទំហំស្រោម និង បច្ចេកទេសនៃការពាក់លើលិង្គតែម្ដង។

តិចនិកដោះស្រាយលេសប្រុសៗអត់ចង់ពាក់ស្រោម Hello គ្រូពេទ្យ

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 10/03/2023