brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ងូត​ទឹក​ក្ដៅ ត្រាំទឹកក្ដៅ ឬស្ទីមយូរ អាចងាប់មេជីវិត?

គ្នាយើងខ្លះការច្រើនឆ្នាំហើយ នៅតែគ្មានអូនៗប្រឡែងនឹងគេ ក៏មិនដឹងមកពីមូលហេតុអ្វីឲ្យប្រាកដ។ កត្តាចម្បងមួយសម្រាប់ប្រុសៗ ជាហេតុផលនាំឲ្យមិនអាចមានកូន ត្រូវក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា អាចបណ្តាលមកពីការដេកត្រាំទឹកក្តៅ ងូតទឹកក្ដៅ ឬស្ទីមយូរពេក។ នេះ​ជា​ការបកស្រាយ!

ងូត​ទឹក​ក្ដៅ ត្រាំទឹកក្ដៅ ឬស្ទីមយូរ អាចងាប់មេជីវិត?

១- ហេតុផលគួរដឹង

មេជីវិតឈ្មោលផលិតនៅក្នុងពងស្វាសមានសីតុណ្ហភាពសមស្របមិនក្ដៅពេក និងមិនត្រជាក់ពេក។ ការពិសោធត្រូវគេធ្វើឡើងចំពោះប្រុសៗងូតទឹកក្ដៅ ឬត្រាំទឹកក្ដៅយូរជាង ៣០ នាទី រកឃើញថា ពិតជាមានចោទបញ្ហាមែន ខណៈទស្សនាវដ្ដីសុខភាពប្រេស៊ីលវិញ អះអាងថា មិនត្រឹមតែទឹកក្ដៅប៉ុណ្ណោះទេ កម្ដៅភាយចេញពីការដាក់កុំព្យូទ័រយួរដៃលើភ្លៅ និងការស្លៀកខោរឹបពេក ក៏អាចប៉ះពាល់ដូចគ្នា។ ក្រៅពីនេះ នៅមានកត្តាសុខភាព (ទាំងប្រុសទាំងស្រី) ផ្សេងទៀត ដែលអាចជះឥទ្ធិពលដល់លទ្ធភាពមានកូន។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនា BMI

២- ដំណោះស្រាយ

ប្រុសៗប្រមាណ ៥០% ត្អូញរឿងពិបាកយកកូន តែបន្ទាប់ពីតមងូតទឹកក្ដៅចាប់ពី ៣-៦ ខែ មួយចំនួនសប្បាយចិត្តជាមួយលទ្ធផលគុណភាពមេជីវិត ប៉ុន្តែលទ្ធផលនេះ មិនច្បាស់សម្រាប់ប្រុសៗជក់បារីជាប្រចាំនោះទេ។

មេជីវិតឈ្មោល១

៣- បង្កើនលទ្ធភាពយកកូនដូចម្ដេច?

របបអាហារដើរតួសំខាន់ក្នុងការបង្កើនឱកាសយកកូន ដូចជា ញ៉ាំអយស្ទ័រ ស៊ុត ចេក ស្ពៃពួយឡេង ការ៉ុត វ៉លណាត់ (Walnut) ប៊ើរី និងយិនស៊ិន ជាដើម។ ប្រុសៗក៏អាចជ្រើសអាហារបំប៉ន និងវីតាមីន ដូចជា A B C រួមនឹងអាស៊ីដផូលីក ពីព្រោះថាអាហារទាំងនេះអាចជួយបង្កើនការផលិតមេជីវិតប្រុសៗ។ យ៉ាងណា កុំភ្លេចលំហាត់ប្រាណផង។

អត្ថបទគួរអាន៖

ចំណុចសំខាន់

មេជីវិតឈ្មោលផលិតនៅក្នុងពងស្វាសមានសីតុណ្ហភាពសមស្របមិនក្ដៅពេក និងមិនត្រជាក់ពេក។ ការពិសោធត្រូវគេធ្វើឡើងចំពោះប្រុសៗងូតទឹកក្ដៅ ឬត្រាំទឹកក្ដៅយូរជាង ៣០ នាទី រកឃើញថា ពិតជាមានចោទបញ្ហាមែន ខណៈទស្សនាវដ្ដីសុខភាពប្រេស៊ីលវិញ អះអាងថា មិនត្រឹមតែទឹកក្ដៅប៉ុណ្ណោះទេ កម្ដៅភាយចេញពីការដាក់កុំព្យូទ័រយួរដៃលើភ្លៅ និងការស្លៀកខោរឹបពេក ក៏អាចប៉ះពាល់ដូចគ្នា។ ក្រៅពីនេះ នៅមានកត្តាសុខភាព (ទាំងប្រុសទាំងស្រី) ផ្សេងទៀត ដែលអាចជះឥទ្ធិពលដល់លទ្ធភាពមានកូន។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ 23/03/2022