brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ប្រុសៗកំពុងចង់បានកូន នេះជាតិចនិកបង្កើនគុណភាពមេជីវិត​

ប្រុសៗមួយចំនួននៅតែមិនអាចសម្រេចគោលដៅមានកូន ទោះខំទាំងយប់ទាំងថ្ងៃ នៅតែគ្មាន ពិបាកចិត្តមិនស្ទើរទេ។ អ្វីត្រូវដឹងពេលនេះ ចង់មានអូនៗ គឺត្រូវបង្កើនគុណភាពមេជីវិតរបស់ប្រុសៗជាមុនសិន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់ពីវិធីសាស្ត្រខ្លះៗ ដើម្បីបង្កើនគុណភាពមេជីវិត ឈានសម្រេចគោលដៅមានកូនគួរឲ្យស្រលាញ់ដូចគេ។

ប្រុសៗកំពុងចង់បានកូន នេះជាតិចនិកបង្កើនគុណភាពមេជីវិត​

១- មេជីវិត

ជាមធ្យម ក្នុង ១ មិល្លីលីត្រទឹកកាមបុរស មានចំនួនមេជីវិតពី ១២០-៣៥០ លានក្បាល តែបើសិនប្រុសៗមានតែ ៤០ លាន ឬតិចជាងនេះ បញ្ជាក់ថាអសមត្ថភាពហើយ។

កត្តានេះអាចមកពីផឹកស្រាច្រើនពេក ជក់បារី ឬធាតុពុលក្នុងបរិយាកាស និងការប្រើថ្នាំក្រពះមួយចំនួន ដូចជា Cimetidine និង Ranitidine ជាដើម។ កម្ដៅក៏អាចបន្ថយការផលិតមេជីវិតដែរ អ៊ីចឹងការងូតទឹកក្ដៅ ស្ទីមយូរពេក ឬស្លៀកខោរឹបពេក គួរចៀសវាង។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២- បង្កើនគុណភាពអាហារ

ដើម្បី​បង្កើន​គុណភាព​មេជីវិត គួរញ៉ាំបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិណាសម្បូរជីវជាតិ ប្រសើរជាងជក់បារី ផឹកស្រា កាហ្វេ តែ ឬអាហារកំប៉ុងមានគីមីច្រើនលើសលប់ គ្មានប្រយោជន៍ ហើយអាចប៉ះពាល់សុខភាពទៀត។ ធាត់ ឬអាហារ​ខ្វះជីវជាតិគ្រប់គ្រាន់ អាចធ្វើឲ្យ​មាន​បម្រែប្រួល​ជាលិកា​បន្តពូជ ជាហេតុ​នាំឲ្យ​អត់កូន។

អាហារ

៣- បន្ថយការប្រឈមជាមួយសារធាតុគីមី

តាមការសិក្សាកន្លងមក ៥០ ឆ្នាំចុងក្រោយនេះ គុណភាពមេជីវិតប្រុសៗធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយគេជឿថាមកពីសារធាតុម៉្យាងឈ្មោះ Xenoestrogens។ វាដើរតួជំនួសអ័រម៉ូនអឺស្ត្រូហ្សែន (Estrogen) ក្នុងខ្លួនយើង ហើយដើម្បីបញ្ចៀសបញ្ហានេះកុំឲ្យប៉ះពាល់គុណភាពមេជីវិតប្រុសៗ ត្រូវ៖

– បន្ថយការប្រើថង់ប្លាស្ទិកច្រក ឬវេចខ្ចប់របស់ញ៉ាំ

– ចៀសវាងការប្រើសារធាតុក្លរ

– មិនត្រូវប្រើក្រដាសជូតមាត់ និងប្រដាប់ចម្រោះកាហ្វេណា ដែលបន្សុទ្ធពណ៌ដោយធាតុគីមី។

– ចៀសវាងប្រើទឹកម៉ាស៊ីន ទឹកសម្អាតការ៉ូ និងផលិតផលមានជាតិក្លរ។

– ញ៉ាំអាហារគ្មានប្រើជាតិគីមីដើម្បីផលិត និងរក្សាទុក។

– ចៀសវាងប្រើគ្រឿងសម្អាងមានជាតិគីមី គួរប្រើផលិតផលធម្មជាតិ បើអាច

– ចៀសវាងញ៉ាំទឹកដោះគោ និងសាច់ មានជាតិខ្លាញ់មិនល្អច្រើនពេក ដូចជា សាច់ជ្រូក មាន់ គោ ជាដើម។

– បន្ថយផឹកស្រា និងកាហ្វេ

– ចៀសវាងញ៉ាំអាហារបំពង ចៀន និងអាំង

– ញ៉ាំតែអាហារណាសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ ដូចជា បន្លែស្លឹកបៃតង ការ៉ុត ក្រូច ផ្កាខាត់​ណា​បៃតង ផ្កាខាត់ណា និងមើមដំឡូង ជាដើម។

អត្ថបទគួរអាន៖

៤- រកពេលហាត់ប្រាណ

ហាត់ប្រាណឲ្យបានទៀងទាត់ មានសារៈសំខាន់ចំពោះសុខភាព អាចកាត់បន្ថយស្រ្តេស ជាពិសេសជួយបង្កើនសមត្ថភាពផលិតមេជីវិតបានគ្រប់គ្រាន់។ តែយ៉ាងណា ហាត់ប្រាណលើសកម្រិតក៏មិនប្រាកដថាល្អដែរ។ បើប្រុសៗគ្នាយើងមិនដឹងថាត្រូវធ្វើយ៉ាងណា អាចស្វែងរកជំនួយបានពីគ្រូបង្វឹកជំនាញៗ នៅតាមក្លឹមហាត់ប្រាណ។

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ 13/06/2023