អាកាសធាតុត្រជាក់ អាចធ្វើឲ្យស្បែកយើងស្ងួត បាត់បង់សំណើម និងរមាស់ ហើយក៏អាចប៉ះពាល់ដល់ផ្នែកផ្សេងៗនៃរាងកាយយើងដូចគ្នា ជាពិសេសគឺភ្នែករបស់យើងតែម្តង។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អាកាសធាតុត្រជាក់ អាចធ្វើឲ្យស្បែកយើងស្ងួត បាត់បង់សំណើម និងរមាស់ ហើយក៏អាចប៉ះពាល់ដល់ផ្នែកផ្សេងៗនៃរាងកាយយើងដូចគ្នា ជាពិសេសគឺភ្នែករបស់យើងតែម្តង។
ពិតណាស់ ជាធម្មតាខ្យល់ស្ងួតនៅរដូវរងា អាចនាំឲ្យយើងបាត់បង់សំណើមនៅផ្ទៃខាងលើនៃភ្នែក ដោយនាំឲ្យភ្នែកស្ងួត ក្រហាយ និងរមាស់។ សម្រាប់អ្នកដែលពាក់Contact lenses ឬអាលែកហ្ស៊ីភ្នែករ៉ាំរ៉ៃ អាចប្រឈមនឹងបញ្ហាភ្នែកស្ងួតនៅរដូវរងា។ ដូចនេះ តើយើងអាចបង្ការ ឬកាត់បន្ថយបញ្ហាភ្នែកស្ងួតនៅរដូវរងាដោយរបៀបណា?
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ឧស្សាហ៍ព្រិចភ្នែក និងបិទភ្នែក៖ ដើម្បីជួយឲ្យភ្នែកមើលឃើញកាន់តែច្បាស់ និងជួយបង្កើនជាតិរម្អិលនៅក្នុងភ្នែក ។
ប្រើថ្នាំបន្តក់ភ្នែក៖ ដើម្បីរក្សាសំណើមក្នុងភ្នែក និងកាត់បន្ថយការរលាកតិចតួច។ ប៉ុន្តែ គ្នាយើងមិនគួរប្រើថ្នាំបន្តក់ភ្នែក ដើម្បីកម្ចាត់បញ្ហាភ្នែកក្រហមឡើយ ពីព្រោះថ្នាំប្រភេទនេះ អាចធ្វើឲ្យសរសៃឈាមតឹងណែនជាបណ្ដោះអាសន្ន ហើយបើយើងប្រើប្រាស់ជាប្រចាំ នោះភ្នែកយើងនឹងរលាក។
ជៀសវាងញីភ្នែក៖ ពីព្រោះទង្វើនេះ អាចនាំឲ្យភ្នែករលាក ប៉ះពាល់ដល់គុណភាពទឹកភ្នែក និងឈឺភ្នែក។
ស្អំកំណាត់ក្តៅឧណ្ហៗ៖ ដើម្បីកាត់បន្ថយបញ្ហាភ្នែកស្ងួត។
ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់៖ នៅផ្ទះគួរមានម៉ាស៊ីនបន្សុទ្ធខ្យល់ដើម្បីធានាថាបរិយាកាសក្នុងផ្ទះមិនមានសារធាតុពុល ឬធូលីផ្សេងៗ។
ពាក់វ៉ែនតាការពារកម្តៅថ្ងៃ៖ ដើម្បីការពារភ្នែកប្រឆាំងនឹងខ្យល់ ក៏ដូចជាកាំរស្មីUV។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕