ក្រៅកត្តាអាយុកាន់តែចាស់ទៅ នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលធ្វើឲ្យភ្នែកយើងចុះខ្សោយទៅ ឬអាចមើលលែងឃើញតែម្តង។ បើតាមអង្គការសុខភាពពិភពលោក (WHO) បញ្ហា ឬជំងឺភ្នែកដែលបានរៀបរាប់ខាងក្រោមនេះ ធ្វើឲ្យភ្នែកយើងមើលលែងសូវឃើញ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្រៅកត្តាអាយុកាន់តែចាស់ទៅ នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលធ្វើឲ្យភ្នែកយើងចុះខ្សោយទៅ ឬអាចមើលលែងឃើញតែម្តង។ បើតាមអង្គការសុខភាពពិភពលោក (WHO) បញ្ហា ឬជំងឺភ្នែកដែលបានរៀបរាប់ខាងក្រោមនេះ ធ្វើឲ្យភ្នែកយើងមើលលែងសូវឃើញ។
១- ឡើងបាយភ្នែក៖ ជាជំងឺដែលកើតនៅលើកែវភ្នែក ស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែកដែលមានភាពថ្លាច្បាស់ បែរជាស្រអាប់ ឬឡើងពណ៌ស បណ្តាលឲ្យពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំកន្លែងចាប់រូបភាពនៅបាតភ្នែកបាន ធ្វើឲ្យមើលមិនច្បាស់។
២- ទឹកដក់ក្នុងភ្នែក៖ កើតឡើងពេលសម្ពាធទឹកកើនឡើងនៅក្នុងភ្នែក ហើយទឹកនោះហូរចេញមកក្រៅមិនបាន ធ្វើឲ្យសរសៃឈាម និងសរសៃប្រសាទភ្នែកខូច អាចឈានទៅពិការភ្នែក។
៣- ដុះកន្ទុយថ្លែន៖ ដុះកន្ទុយថ្លែន ជាប្រភេទជំងឺដែលកើតមាននៅលើភ្នាសសនៃភ្នែក ដោយមានការដុះឡើងនូវភ្នាសពណ៌ស រាងដូចស្លាបសត្វ ឬត្រីកោណ និងមានសរសៃឈាមដុះមកជាមួយ។ ភ្នាសកន្ទុយថ្លែនអាចលូតលាស់ពីតូចស្តើង ទៅធំក្រាស់ ដុះគ្របលើកញ្ចក់ភ្នែក ដោយចាប់ផ្តើមលូនបន្តិចម្តងៗ ពីគែមនៃកញ្ចក់ភ្នែកទៅផ្នែកកណ្តាលកញ្ចក់ភ្នែក រហូតដល់បាំងកូនក្រមុំ។
អត្ថបទពាក់ព័ន្ធ៖ លម្អិតពីជំងឺដុះកន្ទុយថ្លែន និងវិធីការពារ
៤- ប្រែងចាក់ភ្នែក៖ ត្រាក់ក្រូមជាប្រភេទជំងឺរលាកភ្នាសត្របកភ្នែកអាចបណ្តាលឱ្យមានប្រែងដុះចាក់កញ្ចក់ភ្នែកធ្វើឱ្យរមាស់ ឱ្យភ្នែកពព្រៀក ឬហៅថាភ្នែកដុះប្រែងចាក់ភ្នែក។
៥- មានជំងឺទឹកនោមផ្អែម៖ កម្រិតជាតិស្ករជាតិក្នុងឈាមខ្ពស់ អាចនាំឲ្យភ្នែកមានបញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺសរសៃឈាមបាតភ្នែក ទឹកដក់ក្នុងភ្នែក ឬភ្នែកឡើងបាយ។
អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នខ្វាក់ដោយមិនដឹងខ្លួន បើអត់ខ្វល់រឿងជាតិស្ករ
៥- កំហុសកំណុំ៖ មានន័យថាភ្នែកស្រលៀង ឬកែក ដែលជំងឺភ្នែកស្រលៀងកើតឡើងដោយសារសាច់ដុំភ្នែកមិនប្រក្រតី ទៅជាទាញគ្រាប់ផ្នែកម្ខាងឲ្យចូល ឬចេញខុសទិស ពេលសម្លឹងម្តងៗភ្នែកមិនអាចសម្លឹងមកត្រង់បានទេ ពេលខ្លះមើលឃើញរូបភាពមិនច្បាស់នោះទេ បែកជា២។
អត្ថបទពាក់ព័ន្ធ៖ ភ្នែកស្រលៀង ឬកែក មកអី ហើយព្យាបាលកើតអត់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ