home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ប្រយ័ត្ន! កើតជំងឺរលាកអាងត្រគាកអាចបណ្ដាលឲ្យស្រីៗអត់មានកូនបាន

ប្រយ័ត្ន! កើតជំងឺរលាកអាងត្រគាកអាចបណ្ដាលឲ្យស្រីៗអត់មានកូនបាន

​រលាក​អាង​ត្រគាក ជា​ឈ្មោះ​ជំងឺ​បង្ក​រោគ​នៅ​ផ្នែក​ណាមួយ​នៃ​សរីរាង្គ​បន្ត​ពូជស្ត្រី​ដូច​ជា ដៃ​ស្បូន ក្រពេញ​មេជីវិត (អូវ៉ែ) មាត់​ស្បូន និង​តួ​ស្បូន ឬ​ឆ្អឹង​អាង​ត្រគាក​នៅ​​ផ្នែក​ក្រោម​ពោះ​របស់​ស្ត្រី។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

ជំងឺ​រលាក​អាង​ត្រគាក​កើត​ឡើង​ ប្រសិន​បើ​ស្ត្រី​មាន​ជំងឺ​កាម​រោគ​ដែល​មិន​បាន​ព្យាបាល​សះ​ស្បើយ ជា​ពិសេស ជំងឺ​បង្ក​ដោយ​បាក់តេរី ប្រមេះ​ទឹក​បាយ​ជំងឺ​ប្រមេះ​ទឹកថ្លា ប៉ុន្តែ​មិន​មែន​ជំងឺ​អាង​ត្រគាក​ទាំង​អស់​សុទ្ធតែ​បណ្ដាល​មក​ពី​ជំងឺ​កាម​រោគ​នោះ​ទេ។ មូលហេតុ​មួយ​ចំនួន​ទៀត​ដែល​បង្ក​ជំងឺ​រលាក​អាង​ត្រគាក​មាន​ដូច​ជា៖

  • ការបង្ករោគក្រោយ​សម្រាល
  • ការ​រលូត​កូន និង​ការ​រំលូតកូន
  • កង​ដាក់​ក្នុង​ស្បូន ​ដែលដាក់ និង​រំងាប់​មេរោគ​មិនបាន​ត្រឹម​ត្រូវ (ករណី​កម្រ)។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា មេរោគ​ដែល​បង្ក​ជំងឺ​រលាក​អាង​ត្រគាក​ធ្វើ​ដំណើរ​ពី​ទ្វារមាស ឆ្លង​តាម​មាត់​ស្បូន​ចូល​ទៅ​ក្នុង​ស្បូន ដៃ​ស្បូន និង​អូវ៉ែ។ ចំណែក​ស្ត្រី​ដែល​មាន​បញ្ហា​រលាក​អាង​ត្រគាក​នេះ ភាគ​ច្រើន​បង្ហាញ​រោគ​សញ្ញា​ដូច​ជា៖

– ឈឺ​ចាប់​ផ្នែក​ក្រោម​ពោះ (អាង​ត្រគាក) វា​អាច​មាន​សភាព​ស្រាល ឬ​ធ្ងន់
– ឈឺ​ចាប់ ឬ​ហូរឈាម​ក្នុង​ពេល​រួម​ភេទ
– មាន​សភាព​ទន់​នៅ​ពេល​ចុច​លើ​ពោះ​ផ្នែក​ខាង​ក្រោម
– គ្រុន​ក្ដៅ
– មាន​អារម្មណ៍​ថា​ឈឺ​ធ្ងន់ ខ្សោយ អស់​កម្លាំង​ល្ហិតល្ហៃ
– ហូរឈាម​ខុស​ធម្មតា ឬ​ធ្លាក់​ស​ធុំ​ក្លិន​អាក្រក់​ពី​ទ្វារមាស
-​ ឈឺ​ចាប់​ក្នុង​ពោះ​ខ្លាំង ក្អួតចង្អោរ ឬ​រហូត​ឈឺ​ដល់​សន្លប់​ក៏​មាន។

ដូច​ជំងឺ​ដទៃ​មួយ​ចំនួន​ដែរ ជំងឺ​រលាក​អាង​ត្រគាក​ក៏​ផ្ដល់​ផល​វិបាក​ទៅ​ដល់​ស្ត្រី​ដែរ ក្នុង​ករណី​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ ​អារ(គ្មាន​កូន) ឬ​ជំងឺ​កូន​ក្រៅ​ស្បូន ឈឺ​ធ្ងន់ធ្ងរ ឬ​ស្លាប់​ដោយសារ​មេរោគ​ជ្រៀត​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ​(ករណី​កម្រ)​។

លោក​វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​ផ្ដល់​ដំបូន្មាន​ដល់​ស្ត្រី ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​រលាក​អាង​ត្រគាក​នេះ​ដោយ៖

១. ​រួមភេទ​ប្រកប​ដោយ​សុវត្ថិភាព
២. ធ្វើ​តេស្ដ​រក​ការ​ឆ្លង​ជំងឺ​កាមរោគ
៣. ចៀសវាង​ងូត​ទឹក​អាង ឬ​ហែល​ទឹក​អាង​រួម​គ្នា​ច្រើន
៤. អនាម័យ​ទ្វារមាស ​ត្រូវ​ជូត​ពី​មុខ​ទៅ​ក្រោយ​បន្ទាប់​ពី​ប្រើ​បន្ទប់​ទឹក ដើម្បីកុំឲ្យបាក់​តេរី​​ចូល​តាម​ទ្វារមាស។

អាងត្រគាក

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 10/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត