backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 04, 2022

ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?

ស្រីៗ គ្នា​យើង​មួយ​ចំនួន ពេល​មក​រដូវ​តែង​បារម្ភ មិន​សូវ​ហ៊ាន​ញ៉ាំ​អី​ផ្តេស​ផ្តាស​ទេ ហើយមាន​គ្នា​យើង​មួយ​ចំនួន​ញ៉ាំ​ថ្នាំ​បំប៉ន​សុខភាព ឬ​ជួយ​ថែ​រក្សា​សម្ផស្ស តែ​ដល់​ពេល​មក​រដូវ​មិន​ហ៊ាន​លេប​ថ្នាំ។ ចុះ​បើ​មក​រដូវ​ញ៉ាំ​ថ្នាំ​បំប៉ន​ផ្សេងៗ​បានអត់? មាន​ប៉ះពាល់​អីទេ?

ដើម្បី​សម្រាយ​ចម្ងល់​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្រីៗ​ដែល​កំពុង​ញ៉ាំ​ពពួក​ថ្នាំ​បំប៉ន​សុខភាព ឬ​ថែសម្រស់​អស់​នោះ គឺ​នៅ​តែ​អាច​ញ៉ាំ​បាន​ពេល​មក​រដូវ គ្មាន​បញ្ហា​ប៉ះពាល់​អី​ដល់​សុខភាព​ទេ។

លោក​វេជ្ជបណ្ឌិតបន្ត​ថា ការ​លេប​ថ្នាំ​អស់​នោះ​ពេល​មក​រដូវ​ក៏​មិន​បណ្តាលឲ្យ​អាក់​រដូវ ឬធ្វើ​ទុក្ខ​ឲ្យ​ឈឺ​ចុក​ចាប់​អ្វី​ដែរ។ ផ្ទុយ​ទៅ​វិញ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ដែល​មិន​ប៉ះពាល់​នោះ គឺ​លុះ​ត្រា​តែ​ជា​ថ្នាំ​ដែល​មាន​ការ​បញ្ជាក់ និង​មាន​ការ​ណែនាំ​ឲ្យ​ប្រើ​ប្រាស់​ត្រឹម​ត្រូវ មិន​មែន​ថ្នាំ​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​ទេ។

ក្នុង​ករណីលេប​ថ្នាំ​មិន​ល្អ ផ្តេស​ផ្តាស វា​មិន​ត្រឹម​តែ​មិន​ល្អ​ពេល​មក​រដូវ​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទូទៅ ពេល​ដែល​លេប​វា​យូរៗ​ទៅ។

មករដូវ

អត្ថបទពាក់ព័ន្ធ៖

  • មានរឿងជុំវិញការមករដូវ សូម្បីស្រីៗខ្លួនឯង ក៏អត់​ដឹងដែរ
  • មកពីបែបនេះ ទើបស្រីៗមួយចំនួនពេលមករដូវម្តងៗឈឺខ្លាំង រហូតទ្រាំមិនបាន
  • ស្រីៗ​មករដូវអត់ទៀង​ ដោយសារមូលហេតុ​ទាំង​នេះ
  • ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​
  • ពេលមករដូវម្តងៗ ស្រីៗប្រហែសបែបនេះ ទើបងាយឆ្លងមេរោគ
  • ទម្លាយ​មូលហេតុ​នាំ​ឲ្យ​ស្រីៗយើង​ឧស្សាហ៍​រមាស់​នៅ​កន្លែង​សម្ងាត់
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 04, 2022

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម