២. ឈឺក្បាលប្រកាំង និងឈឺក្បាល
ជាមួយគ្នានេះដែរ កង្វះជាតិទឹកក៏អាចបណ្ដាលឲ្យឈឺក្បាល និងឈឺក្បាលប្រកាំង ដោយសារតែកង្វះអុកស៊ីសែនទៅកាន់កោសិកាខួរក្បាល។ ពិតណាស់ ប្រសិនបើយើងញ៉ាំទឹកមិនគ្រប់គ្រាន់ ខួរក្បាលរបស់យើងនឹងកន្ត្រាក់បណ្ដោះអាសន្ននៅពេលបាត់បង់ជាតិទឹក ហើយខួរក្បាលទាញចេញពីលលាដ៍ក្បាល ដែលបណ្ដាលឲ្យយើងឈឺក្បាល និងឈឺក្បាលប្រកាំង។ ការញ៉ាំទឹកអាចធ្វើឲ្យខួរក្បាលត្រលប់ទៅកាន់សភាពប្រក្រតី ដោយជួយបំបាត់ការឈឺក្បាល និងឈឺក្បាលប្រកាំង។
៣. កាត់បន្ថយការនោម និងការឈឺចាប់
បន្ថែមពីនេះ កង្វះជាតិទឹកអាចជួយបន្ថយបរិមាណទឹកនោម ក៏ដូចជាធ្វើឲ្យទឹកនោមមានពណ៌ស្រអាប់។ កត្តានេះកើតឡើងនៅពេលដែលតម្រងនោមផ្ទុកទឹកកាន់តែច្រើន នៅពេលដែលយើងខ្វះជាតិទឹក។ ប្រសិនបើយើងមិននោមញឹកញាប់ទេ វាអាចបង្កជាការឈឺចាប់នៅបរិវេណពោះផ្នែកខាងក្រោម។ ហេតុនេះហើយ ស្រីៗយើងគប្បីញ៉ាំទឹកឲ្យបានច្រើន នៅអំឡុងពេលមករដូវ ដើម្បីកាត់បន្ថយការឈឺចាប់ ថែមទាំងធ្វើឲ្យបំពង់ទឹកនោមរបស់យើងមានភាពសកម្ម។