backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ស្រីៗមករដូវមិនទៀង ធ្វើម៉េចទើបដឹងថាមានផ្ទៃពោះ ឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 30

ស្រីៗមករដូវមិនទៀង ធ្វើម៉េចទើបដឹងថាមានផ្ទៃពោះ ឬអត់?

រដូវ​មិន​ទៀង ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ពិបាក​កំណត់​ថា​ខ្លួន​មាន​ផ្ទៃពោះ​ឬ​អត់ ឬ​ពេល​ណា​ដែល​​មាន​ការ​បញ្ចេញ​មេជីវិតញី?

ពិត​ណាស់​ វដ្ដ​រដូវ​​ធម្មតា​របស់​ស្រី​​ៗ​ភាគ​ច្រើន​មាន​រយៈពេល​២៨​ថ្ងៃ ហើយ​ចំណែក​ការ​មក​រដូវ​មិន​ទៀងទាត់​ គឺ​មាន​រយៈពេល​តិច​ជាង​២៤​ថ្ងៃ ឬ​ច្រើន​ជាង​៣៨​ថ្ងៃ។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​មក​រដូវ​មិន​ទៀង គ្នា​យើង​អាច​សង្កេត​មើល​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ខាង​​ក្រោម​នេះ ជំនួស​ឲ្យ​ការ​បាត់​រដូវ។

សញ្ញា​បង្ហាញ​ថា​មាន​ផ្ទៃពោះ ចំពោះ​អ្នក​មក​រដូវ​មិន​ទៀង

១. ឈាម​ក​កំណើត

ឈាម​ក​កំណើត​មិន​មាន​​​​ធ្លាក់​កំណក​​ឈាម​ ​ដូច​ទៅ​នឹង​ការ​មក​រដូវ​​​ធម្មតា​ឡើយ​ ហើយ​ឈាម​នេះ​មាន​សភាព​តិចតួច។ ស្រប​ពេល​ដែល​ឈាម​រដូវ​មាន​ពណ៌​ក្រហម​ ឈាម​ក​កំណើត​មាន​ពណ៌​ផ្កាឈូក​ ឬ​ត្នោត​ និង​​ធ្លាក់​មក​ត្រឹម​តែ​១​ថ្ងៃ ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. ចង្អោរ

ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ ចង្អោរ​​ជា​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ការ​ពពោះ​ដំបូង ​ដោយ​ជា​រឿយ​ៗ​ អាការៈ​នេះ​ចាប់ផ្ដើម​នៅ​រយៈពេល​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ការ​​បង្ក​កំណើត។ កម្រិត​ជាតិ​ស្ករ​ទាប​ក្នុង​ឈាម​​នៅ​ពេល​ព្រឹក​​ ច្រើន​តែ​មាន​ប្រតិកម្ម​ជាមួយ​អ័រម៉ូន​ ដែល​នាំ​ឲ្យ​មាន​ការ​ចង្អោរ​ញឹកញាប់​នៅ​ពេល​ព្រឹក។

៣. សុដន់​ហើម​ ឬ​​ឈឺចាប់

ស្រី​ៗ​យើង​ខ្លះ អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​នៃ​អ័រម៉ូន​ពពោះ​នៅ​លើ​សុដន់​ ដែល​អាច​ធ្វើ​ឲ្យ​សុដន់​ប្រែ​ទៅ​ជា​ហើម​ ឬ​​ឈឺចាប់។

៤. អស់​កម្លាំង

អំឡុង​ពេល​ពពោះ​ដំបូង រាងកាយ​របស់​យើង​នឹង​មានការ​ប្រែ​ប្រួល​​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ទារក​ក្នុង​ផ្ទៃ ដែល​កត្តា​នេះ អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​អស់​កម្លាំង។

រដូវមិនទៀង

អត្ថបទគួរអាន៖

រោគសញ្ញា​ដទៃ​ទៀត​

ថ្វី​ត្បិត​តែ​រោគសញ្ញា​មួយ​ចំនួន​ខាង​ក្រោម​ មិន​សូវ​កើត​ឡើង​នៅ​ក្នុង​រយៈពេល​ពី​បី​សប្ដាហ៍​ដំបូង​ក៏​ពិត​មែន​ ប៉ុន្តែ​រោគសញ្ញា​ទាំង​នេះ​ អាច​​នឹង​​កើត​ឡើង​នៅ​អំឡុង​ត្រី​មាស​ទី​១៖

  • នោម​ញឹកញាប់
  • ប្រែប្រួល​អារម្មណ៍
  • ឈឺ​ក្បាល
  • ឈឺ​ខ្នង
  • ប្រែប្រួល​ចំណង់​អាហារ

កត្តា​មួយ​ចំនួន​​បណ្ដាល​ឲ្យ​មក​រដូវ​មិន​ទៀង​ រួម​មាន​៖

  • ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​មិន​បាន​ល្អ
  • វិបត្តិ​នៃ​ការ​ញ៉ាំ​អាហារ
  • ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​
  • ស្រ្តេស
  • ជំងឺPolycystic Ovary Syndrome (កើតឡើង​ដោយសារ​តែ​នៅ​ក្នុង​រាងកាយ​មាន​វិសមភាព​នៃ​អ័រម៉ូនភេទ)
  • មិន​មាន​មេ​ជីវិត​ញី។​​​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម