បញ្ហាទាក់ទងនឹងស្បូន អាចឲ្យស្ត្រីប្រឈមហានិភ័យខ្លាំងដល់សុខភាពដូចជា មហារីកស្បូន កើតគីសក្នុងស្បូនជាដើម។ ជាមួយគ្នានេះដែរ ស្រ្តីក៏អាចប្រឈមនឹងការកើតដុំគីសនៅដៃស្បូនបានដែរ ដែលវាផ្ដល់ផលវិបាកច្រើន។
បើតាមមន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា តាមពិតទៅ ជំងឺដុំគីសដៃស្បូន (Ovarian Cysts) គឺជាដុំទឹកស្រោបដោយស្រោមនៅក្នុង ឬនៅលើផ្ទៃអូវែ (ក្រពេញមេជីវិតស្ត្រី) ដែលនៅសងខាងស្បូនស្ត្រី។ ជំងឺគីសដៃស្បូន បង្ហាញរោគសញ្ញាប្រែប្រួលទៅតាមទំហំគីសដូចជា៖
– ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ
– ឈឺអាងត្រគាកមុនចាប់ផ្ដើមមករដូវ ឬពេលរួមដំណេក
– ក្អួតចង្អោរ និងមានអារម្មណ៍ថា ពេញណែនធ្ងន់ក្នុងពោះ
– នោមញឹក ឬក៏ពិបាកនោម
– អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្ដៅខ្លួន។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!