backup og meta

​រោគសញ្ញាណាខ្លះ​បញ្ជាក់ថាយើងឆ្លងមេរោគផ្សិតនៅទ្វារមាសអាចបង្កជំងឺធ្ងន់ធ្ងរ

​រោគសញ្ញាណាខ្លះ​បញ្ជាក់ថាយើងឆ្លងមេរោគផ្សិតនៅទ្វារមាសអាចបង្កជំងឺធ្ងន់ធ្ងរ

បើ​និយាយ​ទាក់​ទង​នឹង​សុខភាព​ទ្វារមាស ជឿ​ថា​ស្រី​ៗ​គ្នា​យើង​ជា​ច្រើន នៅ​មាន​ការ​អៀន​ខ្មាស មិន​ទាន់​ហ៊ាន​និយាយ​បើក​ចំហ​ចំៗ​ពី​បញ្ហា​ដែល​កើត​មាន​នៅ​ត្រង់​កន្លែង​នោះ​ដូច​ជា ការ​កើត​មេរោគ​ផ្សិត រលាក ឬ​ឈឺ​ចាប់​ជាដើម។ ប៉ុន្តែគ្នា​យើង​ត្រូវ​ដឹង​ថា នៅ​ពេលកន្លែង​សម្ងាត់​មាន​បញ្ហា ហើយ​យើង​អៀន​មិន​ហ៊ាន​និយាយ ឬ​ទៅ​រក​ពេទ្យ​ទេ​នោះ ការ​កើត​មេរោគ​ផ្សិត អាច​បណ្ដាល​ជា​ជំងឺ​ធ្ងន់ធ្ងរ។

លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ការ​ឆ្លង​មេរោគ​ផ្សិត​អាច​បង្ក​ឡើង​ដោយ​ប៉ារាសុីត​ម៉្យាង​ដែល​ហៅ​ថា Candida Albicans ក្នុង​ទ្វារមាស និង​ផ្នែក​ខាង​ក្រៅ​ទ្វារមាស។ នៅ​ពេល​ដែល​ស្រី​ៗ​ឆ្លង​មេរោគ​ផ្សិត​នេះ អាច​មាន​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​កាម​រោគ​ដូច​ជា ការ​រលាក​ទ្វារ​មាស រមាស់ ឈឺ​ក្រហាយ និង​ការ​ហូរ​ទឹក​រម្អិល ប៉ុន្តែ​រោគ​សញ្ញា​ទូទៅ​ដែល​អ្នក​ជំងឺ​ឆ្លង​មេរោគ​ផ្សិត​មួយ​នេះ​រួម​មាន៖

រមាស់​ទ្វារមាស

ជា​ធម្មតា ការ​រមាស់​ទ្វារ​មាស​នេះ​អាច​នៅ​រហូត តែ​វា​អាច​ធ្ងន់ធ្ងរ បើ​ការ​ឆ្លង​រាល​ដាល​នៅ​ជុំ​វិញ​ទ្វារ​មាស និង​រន្ធ​គូថ។ ការ​ឈឺ​ចាប់ និង​ការ​រមាស់ អាច​ជា​រឿង​ធម្មតា ក្នុង​អំឡុង​ពេល​នោម ពេល​ដែល​ទ្វារ​មាស​រលាក។ យើងក៏​អាច​កត់​សម្គាល់​ឃើញ ការ​ឡើង​ក្រហម រួម​ជាមួយ​ការ​រមាស់ នៅ​ជុំ​វិញ​ជាលិកា​របស់​ទ្វារមាស​ផង​ដែរ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ទ្វារមាស

ធ្លាក់ស​

វា​ជា​ការ​ហូរ​ទឹក​រម្អិលពី​ទ្វារ​មាស ដែល​មាន​ពណ៌ស ដុំៗ ហើយ​ញឹក​ញាប់ អ្នក​ជំងឺ​អាច​ឆ្លង​មេរោគ​ផ្សិត​នេះ។

រលាក​ទ្វារមាស

បើពិនិត្យទ្វារមាស​មើល​នោះ យើង​នឹង​សម្គាល់​ឃើញ​ថា វា​ហាក់​ដូច​ជា​រលាក និង​មាន​ពណ៌​ក្រហម។ ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារ​មាស​នេះ អាច​ដោយ​សារ​ការ​រីក​រាល​ដាល ពី​ប្រព័ន្ធ​រំលាយ​អាហារ ទៅ​ឲ្យ​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ។

ឈឺ​ចាប់​​ពេល​នោម

ការ​ឈឺ​ចាប់​នេះ កើត​ឡើង​ដោយ​សារ​ទឹក​នោម​មាន​ជាតិ​អាស៊ីដ ហើយ​វា​ប៉ះ​នឹង​ទ្វារ​មាស និង​ជាលិកា​ទ្វារមាស និង​ជាលិកា​ទ្វារមាស​ដែល​កំពុង​រលាក។

បញ្ហាប្លោកនោម២

ឡើង​កន្ទួល

ការ​ឆ្លង​មេរោគ​ផ្សិត​នេះ អាច​បណ្ដាល​ឲ្យ​ហើម នៅ​កន្លែង​ដែល​មាន​សំណើម​នៅ​ជុំ​វិញ​ទ្វារមាស រួម​ជាមួយ​នឹង​ការ​ឈឺ​ចាប់។

​ក្លិន​ឆ្អាបនៅទ្វារមាស​

ការ​ឆ្លង​មេរោគ​ផ្សិត​នេះ ធ្វើ​ឲ្យ​ធ្លាក់​ស រួម​ជាមួយ​ក្លិន​ឆ្អាប​យ៉ាង​ខ្លាំង។ វា​មាន​ក្លិន​ស្រដៀង​គ្នា​ទៅ​នឹង​នំប៉័ង ឬ​ស្រាបៀ។

រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ គឺ​ជា​សញ្ញា​ចំពោះ​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ទ្វារ​មាស ប៉ុន្តែ​ក្នុង​ករណី​ដែល​មាន​លាយ​ឡំ​ជាមួយ​រោគ​សញ្ញា​ដទៃ​ទៀត​ដូច​ជា ការ​ហូរ​ឈាម​ទ្វារ​មាស ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ ឈឺ​ក្នុង​អាង​ត្រគាក ជាដើម វា​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​កាច​សាហាវ​មួយ​ដែល​ស្រី​ៗ​គ្រប់​រូប​មិន​ប្រាថ្នា​ចង់​ជួប​នោះ ​គឺជំងឺ​មហារីក​មាត់​ស្បូន។ ​

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Yeast infection (vaginal), https://www.mayoclinic.org/diseases-conditions/yeast-infection/symptoms-causes/syc-20378999#:~:text=A%20vaginal%20yeast%20infection%20is,some%20point%20in%20their%20lifetimes.

Yeast Infections, https://my.clevelandclinic.org/health/diseases/5019-yeast-infections

Vaginal Candidiasis, https://www.cdc.gov/fungal/diseases/candidiasis/genital/index.html

កំណែ​ប្រែបច្ចុប្បន្ន

30/09/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ

រលាកទ្វារមាសពេល​កំពុងពពោះ អាចប៉ះពាល់កូន​ក្នុង​ផ្ទៃឬអត់?


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 4 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម