វដ្ដរដូវដែលជំរុញដោយអ័រម៉ូន ជាធម្មតាមានរយៈពេល២៨ថ្ងៃ។ ថ្ងៃទី១ គឺរាប់ចាបពីថ្ងៃចាប់ផ្ដើមមករដូវដំបូង និងជាទូទៅ មានរយៈពេលប្រហែល៣ទៅ៥ថ្ងៃ។ នៅចន្លោះថ្ងៃទី១៤ ស្រីៗយើងនឹងបញ្ចេញពងអូវុល ហើយប្រសិនបើស៊ុតមិនបានបង្កកំណើតក្រោយដំណាក់កាលនេះទេនោះ កម្រិតអ័រម៉ូននឹងធ្លាក់ចុះ រីឯស៊ុតក៏ចាប់ផ្ដើមរលាយនៅថ្ងៃទី២៥ដែរ។