បញ្ហារមាស់ទ្វារមាស កើតឡើងជាទូទៅចំពោះស្រីៗយើងជាច្រើន ដែលអាចបណ្ដាលមកពីការរមាស់ស្បែក ការឆ្លងមេរោគផ្សិត ការប្រើប្រាស់ផលិតផលមានជាតិគីមី ឬការរួមភេទដោយប្រើមាត់ជាដើម។
 
 
ពិតណាស់ ការរួមភេទដោយការស៊កបញ្ចូល អាចនាំឲ្យមានការរលាកស្បែក ប្រសិនបើខ្វះទឹករម្អិលនៅពេលកកិត ប៉ុន្តែគ្នាយើងដឹងអត់ថា ការរួមភេទដោយប្រើមាត់ ឬម្រាមដៃក៏អាចនាំឲ្យមានការកកិតដូចគ្នា ដែលកត្តានេះអាចបង្កឲ្យរមាស់ទ្វារមាស និងឡើងក្រហមផងដែរ។ យ៉ាងណាមិញ ក្នុងករណីរមាស់ទ្វារមាសញឹកញាប់ យើងគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
មូលហេតុនៃការរមាស់ទ្វារមាស ក្រោយរួមភេទដោយប្រើមាត់
១. អាលែកហ្ស៊ីជាមួយនឹងស្រោមអនាម័យ ឬទឹករម្អិល
ការប្រើស្រោមអនាម័យ ឬទឹករម្អិលអំឡុងពេលរួមភេទ អាចនាំឲ្យមានបញ្ហាអាលែកហ្ស៊ីបាន ដូច្នេះហើយ ការជ្រើសរើសផលិតផលដែលត្រឹមត្រូវចំពោះស្បែកត្រង់បរិវេណនោះ មានសារៈសំខាន់ណាស់។
២. ខ្វះអនាម័យ
ទន្ទឹមនឹងនេះដែរ ដៃគូអាចចម្លងបាក់តេរីពីមាត់ អញ្ចាញធ្មេញ និងអណ្ដាតទៅកាន់ទ្វារមាសដោយមិនដឹងខ្លួន ប្រសិនបើដៃគូយើងមានមេរោគក្នុងក្រពះ ឬមិនបានលាងសម្អាតដៃឲ្យបានត្រឹមត្រូវ។
គន្លឹះបញ្ចៀសការរមាស់ទ្វារមាស ក្រោយរួមភេទដោយប្រើមាត់រួច
១. លាងសម្អាតឲ្យបានត្រឹមត្រូវ
ដូចទៅនឹងការរួមភេទដោយការស៊កបញ្ចូលលិង្គដែរ យើងចាំបាច់ត្រូវលាងសម្អាតទ្វារមាសឲ្យត្រឹមត្រូវជាមួយនឹងទឹកក្ដៅឧណ្ហៗ ក្រោយរួមភេទដោយប្រើមាត់រួច និងជៀសវាងប្រើទឹកអនាម័យដែលមានជាតិកាត់។
[embed-health-tool-bmr]
២. ផ្ដល់សំណើម
មួយវិញទៀត ភាពស្ងួតក៏អាចនាំឲ្យស្រីៗរមាស់ទ្វារមាស។ ហេតុនេះហើយ យើងចាំបាច់ត្រូវផ្ដល់សំណើមដល់បរិវេណទ្វារមាសឲ្យបានទៀងទាត់ ដោយជៀសវាងប្រើប្រាស់ផលិតផលដែលមានក្លិន ក៏ដូចជាប្រើផលិតផលធម្មជាតិជំនួសវិញ ដូចជាប្រេងដូងជាដើម។
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស
៣. លាងសម្អាតដៃឲ្យបានស្អាតល្អ
ជាមួយគ្នានេះដែរ ដៃ និងម្រាមដៃរបស់យើងជាប្រភពនៃមេរោគផ្សេងៗជាច្រើន។ ហេតុនេះហើយ មុននឹងចាប់ផ្ដើមការរួមភេទក្នុងទម្រង់ណាមួយ គ្នាយើងគួរលាងសម្អាតដៃឲ្យបានស្អាតល្អ និងជៀសវាងទុកក្រចកវែងពេក ដែលធ្វើឲ្យបាក់តេរី ឬមេរោគងាយឆ្លងទៅកាន់ទ្វារមាស។
ចំណុចសំខាន់
គន្លឹះបញ្ចៀសការរមាស់ទ្វារមាស ក្រោយរួមភេទដោយប្រើមាត់រួច
- លាងសម្អាតឲ្យបានត្រឹមត្រូវ
- ផ្តល់សំណើម
- លាងសម្អាតដៃឲ្យបានស្អាតល្អ






















