backup og meta

ធ្លាក់ស​​​​ញឹក ស្រីៗ​​កុំ​ចេះ​​តែ​​បណ្តោយ អាច​​ឈាន​​ដល់ការ​​រលាក​​ដៃ​​ស្បូន

ធ្លាក់ស​​​​ញឹក ស្រីៗ​​កុំ​ចេះ​​តែ​​បណ្តោយ អាច​​ឈាន​​ដល់ការ​​រលាក​​ដៃ​​ស្បូន

ធ្លាក់ស​ជា​បញ្ហា​ដែល​ស្រីៗ​គ្នា​យើង​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ និង​ជាកង្វល់​ដ៏ធំមួយ មិន​ថាអ្នក​មាន​ដៃ​គូ ឬ​ស្រីៗ​ពេញ​វ័យ​នោះ​ទេ។ តើ​ការ​ធ្លាក់​ស​បណ្តាល​មក​ពី​អ្វី? ទាល់​តែ​ធ្លាប់​រួមភេទ​ទើប​អាច​ធ្លាក់ស​មែនទេ?​

ធ្លាក់ស​បណ្តាល​មក​ពី​មូលហេតុ​ច្រើនយ៉ាង មិន​ថា​តែ​ស្ត្រី​មាន​ដៃគូ​រួមភទ​នោះ​ទេ ឲ្យដល់​ពេល​ពេញ​វ័យ ​ស្រ្តី​គ្រប់រូប​ចៀស​មិន​ផុត​ពី​រឿង​ធ្លាក់ស​នោះ​ឡើយ ពិសេស​ស្រ្តី​មានផ្ទៃពោះក៏ឧស្សហ៍​ធ្លាក់ស​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកវេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ​ទូទៅ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

១- សណ្ឋាននៃការធ្លាក់ស

ធ្លាក់ស មាន ២ សណ្ឋាន​ផ្សេង​គ្នា គឺ​ការ​ធ្លាក់​ស​ធម្មតាបែបធម្មជាតិ និង​ការ​ធ្លាក់​ស​មាន​ជំងឺ ដែល​យើង​អាច​សម្គាល់​បាន​ដោយ​ងាយ។

ធ្លាក់សធម្មតា៖ ជា​ការ​ធ្លាក់ស ក្នុង​បរិមាណ​តិច​តួច មាន​សភាពជា​ទឹក​រម្អិល​រាវ ថ្លាៗ គ្មាន​ពណ៌ ចេញ​តាម​ទ្វារមាស មិន​មាន​ក្លិន មិន​រមាស់ តែង​ធ្លាក់​មុន ឬ​ចុង​វដ្ដរដូវ​របស់​ស្រីៗ​យើង។

ធ្លាក់សមានជំងឺ៖ ខុស​ប្លែក​ពី​ការ​ធ្លាក់​ស​ធម្មតា វា​បណ្តាល​មក​ពី​កង្វះ​អនាម័យ បង្កដោយពពួកបាត់តេរី ​ផ្សិត ជំងឺ​កាមរោគ​ផ្សេងៗ ការ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ ឬ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស​ញឹក​ញាប់់។ ធ្លាក់​ស​ប្រភេទនេះ​មាន​សភាព​ខាប់ ដុំៗ បរិមាណ​ច្រើន មាន​ក្លិន​ឆ្អាប ឬស្អុយ ពណ៌​លឿង ឬ​បៃតង និង​បង្ក​ឲ្យ​មាន​ការ​រមាស់​ខ្លាំង​ត្រង់​ប្រដាប់​ភេទ។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

២- វិធីព្យាបាល

ការធ្លាក់​ស​ធម្មតា​មិន​តម្រូវ​ឲ្យ​ព្យាបាល​នោះ​ទេ ត្រឹម​តែ​អនាម័យ​ខ្លួន​ប្រាណ និង​សម្លៀក​បំពាក់ ពិសេស​ខោ​ក្នុង​គ្រប់​គ្រាន់​ហើយ។ ចំពោះ​គ្នា​យើង​ដែល​ធ្លាក់​ស​មានជំងឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល ការ​បណ្តែត​បណ្តោយ​ទុក​យូរ​អាច​ឲ្យ​រលាក​អាង​ត្រគាក មានខ្ទុះ ឈាន​ទៅ​រលាក​ដៃ​ស្បូន​។

អត្ថបទគួរអាន៖

៣- ការការពារ

ស្រីៗ​ឲ្យ​តែ​មាន​ធ្លាក់ស មិន​សូវ​ស្រណុក​ចិត្ត​ទេ។ តែកុំខ្វាយ​ខ្វល់​ពេក យើងអាចការពារ​ការ​រំខាន​ពី​ធ្លាក់​ស​បាន ដោយ​ធ្វើ​តាម​ការ​ណែនាំ​ងាយៗ​ខាងក្រោម​នេះ។

– អនាម័យ​ខ្លួន​ប្រាណ និង​ងូត​ទឹក​ជាមួយ​សាប៊ូ​រៀង​រាល់​ថ្ងៃ

– លាង​សម្អាត​ប្រដាប់​ភេទ​ពីមុខទៅក្រោយ រាល់​ពេល​បន្ទោរបង់ ឬ​រួមភេទ

– មិន​ត្រូវ​លូក​លាង​ប្រដាប់​ភេទ​ជាមួយ​នឹង​ទឹកថ្នាំផ្តេសផ្តាស

– ជៀស​វាង​ប្រើ​ផលិតផល ឬ​ម្សៅ​ជូត​សម្អាត​ទ្វារមាស

– ជៀសវាង​ការ​មាន​ដៃគូ​ច្រើន

– មិន​ត្រូវ​ស្លៀកខោ​រឹប​ខ្លាំង​ពេក

– ត្រូវ​ផ្លាស់ប្តូរ​ខោ​ក្នុង​រាល់ថ្ងៃ និងបោកគក់ ហាល​ឲ្យ​ត្រូវ​ពន្លឺថ្ងៃ។

[embed-health-tool-ovulation]

ចំណុចសំខាន់

ធ្លាក់ស​បណ្តាល​មក​ពី​មូលហេតុ​ច្រើនយ៉ាង មិន​ថា​តែ​ស្ត្រី​មាន​ដៃគូ​រួមភទ​នោះ​ទេ ឲ្យដល់​ពេល​ពេញ​វ័យ ​ស្រ្តី​គ្រប់រូប​ចៀស​មិន​ផុត​ពី​រឿង​ធ្លាក់ស​នោះ​ឡើយ ពិសេស​ស្រ្តី​មានផ្ទៃពោះក៏ឧស្សហ៍​ធ្លាក់ស​ដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

leukorrhea

https://www.britannica.com/science/leukorrhea

White Vaginal Discharge: Causes and Treatments

https://www.verywellhealth.com/white-vaginal-discharge-5180795

Vaginal Discharge

https://www.drugs.com/health-guide/vaginal-discharge.html

Vaginal Discharge

https://my.clevelandclinic.org/health/symptoms/4719-vaginal-discharge

Vaginal Discharge: Symptoms & Signs

https://www.medicinenet.com/vaginal_discharge/symptoms.htm

កំណែ​ប្រែបច្ចុប្បន្ន

08/05/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យទ្វារមាសមានសុខភាពល្អ មិនធុំក្លិន ឬធ្លាក់ស ចៀសវាងចំណីអាហារប៉ុន្មានមុខនេះ

ស្រីៗធ្លាក់សមិនធម្មតាមានសញ្ញាទាំងនេះ គួរទៅពិនិត្យជាមួយគ្រូពេទ្យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 08

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម