អ្នកស្រាវជ្រាវបានរកឃើញពីទំនាក់ទំនងរវាងការគេងមិនគ្រប់គ្រាន់ និងការកើតមុន ដូចនេះហើយបានជាគ្រូពេទ្យតែងណែនាំយើងគេងឲ្យបានគ្រប់គ្រាន់៨ម៉ោងក្នុងមួយថ្ងៃ។ តើស្រីៗយើងដឹងទេ ពេលរួមភេទដល់ចំណុចកំពូល យើងនឹងមានអារម្មណ៍ល្អ ហើយអាចគេងបានលក់ស្រួលទៀតផង។ ការគេងបានស្កប់ស្កល់នេះហើយ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយព្យាបាលការរលាកដែលកើតមានលើសរីរាង្គរបស់យើងទៀតផង។

ក្រោយពីរួមភេទដល់ចំណុចកំពូល ក្រៅពីជួយឲ្យយើងគេងលក់ស្រួល ក៏ជួយឲ្យរាងកាយយើងបង្កើនការផលិតកម្រិតអ័រម៉ូនអឺស្រ្តូហ្សែន ដែលអ័រម៉ូននេះដើរតួរសំខាន់ក្នុងការជួយការពារស្បែកវិវត្តទៅរកភាពចាស់ជាងវ័យ។ ក្រៅពីនេះ អ័រម៉ូនអឺស្ត្រូហ្សែន ក៏ជួយរក្សាស្បែកកុំឲ្យស្ដើង និងជួយស្បែកប្រឆាំងនឹងភាពជ្រីវជ្រួញ ដោយជួយឲ្យស្បែកមានសភាពរលាស់ទៀតផង។