backup og meta

ប៉ុន្មានចំណុចនេះ ជាមូលហេតុនាំឲ្យ​ស្រីៗងាយរលាកផ្លូវបង្ហួរ​នោម

ប៉ុន្មានចំណុចនេះ ជាមូលហេតុនាំឲ្យ​ស្រីៗងាយរលាកផ្លូវបង្ហួរ​នោម

ជំងឺរលាក​បំពង់​បង្ហួរនោម​គឺ​ជាការ​រលាក​ទាំង​តម្រង​នោម ប្លោក​នោម និង​រន្ធ​បង្ហួរនោម។ មុខ​ងារ​របស់​តម្រង​នោម និងប្លោក​​នោម​​​គឺ​សម្រាប់​ផ្ទុក​កាក​សំណល់ និង​សម្អាត​កាកសំណល់​ចេញ​ពី​ក្នុង​ខ្លួនយើង​។ កាក​សំណល់​នេះ​នឹង​ចេញ​ពី​ក្នុង​ខ្លួនយើង​ ក្នុង​​ទម្រង់​ជា​ទឹក​នោម​ដែលបញ្ចេញ​​មក​តាម​រន្ធ​បង្ហួរ​នោម។

១- ជំងឺរលាកផ្លូវបង្ហួរនោមលើមនុស្សស្រី

មនុស្ស​ស្រីយើង​ងាយ​នឹង​កើតជំងឺ​រលាក​ផ្លូវ​បង្ហួរ​ទឹក​នោម​ច្រើន​ជាង​មនុស្ស​ប្រុស។ អ្នក​វិទ្យា​សាស្រ្ត​មួយ​ចំនួន​បាន​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​ស្រី​មាន​អត្រា​​ប្រឈម​នឹង​ជំងឺ​មួយ​នេះ​ច្រើន​ជាង​មនុស្ស​ប្រុស។ លើស​ពី​នេះ​ទៀត​នោះ​ការ​ឆ្លង​រោគ​នៅ​លើ​មនុស្ស​ស្រី​អាច​កើត​ឡើង​ម្ដង​ហើយ​ម្ដងទៀត​ក្នុង​មួយ​ឆ្នាំ។

ការ​ឆ្លង​រោគ​ភាគ​ច្រើន​បង្ករ​ឡើង​ដោយ​ពពួក​មេរោគ​ចូល​ទៅ​ក្នុង​បំពង់​បង្ហួរនោម។ មាន​ករណី​ឆ្លង​មេរោគ​មួយ​ចំនួន​គឺ​មិនចាំ​បាច់​ត្រូវ​ការ​ព្យាបាល​ទេ ហើយ​​អាច​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ រោគ​សញ្ញា​ដែល​អាច​លេច​ឡើង​មាន​ដូច​ជា៖

  • ឈឺ​ចាប់​ពេល​បត់​ជើង​តូច
  • នោម​ញឹក​ជាង​ធម្មតា
  • ពិបាក​នោម​ នោមមិន​ចេញ​ទោះ​បី​ជា​មាន​អារម្មណ៍​កំពុង​តែ​ចង់​នោម​ក្ដី
  • មាន​លេច​ទឹក​នោម​ដោយ​មិន​ដឹង​ខ្លួន
  • ទឹក​នោម​ប្រែ​ជា​ខាប់ ខ្មៅ មាន​ធំ​ក្លិន ឬ​មា​នឈាម

២​- តើមូលហេតុរបស់ជំងឺរលាកផ្លូវបង្ហួរនោមរបស់មនុស្សស្រីមានអ្វីខ្លះ?

ស្រិៗយើង​ប្រហែល​ជា​ធ្លាប់​ឮ​អំពី​ការ​ណែ​នាំ​ឲ្យ​មនុស្ស​ស្រី​លាង​សម្អាត​តំបន់​សម្ងាត់​របស់ខ្លួន​ពី​មុខ​ទៅ​ក្រោយ​ហើយ។ ការ​និយាយ​បែប​នេះ​គឺ​ដើម្បី​ការ​ពារ​មនុស្ស​ស្រីយើង​​មិន​ឲ្យ​កើត​ជំងឺរលាក​ផ្លូវ​បង្ហួរ​នោម។ ការណែនាំនេះ​​កាន់​តែ​មាន​ហេតុ​ផល​សម​រម្យ​នៅ​ពេល​ដែលយើង​ក្រឡេក​ទៅ​មើល​ទី​តាំង​របស់​រន្ធ​​បង្ហួរនោម ទ្វារ​មាស និង​រន្ធ​គូទ។ រន្ធ​បង្ហួរ​នោម គឺ​ជា​បំពង់​មួយ​ដែល​ដឹក​ទឹក​នោម​ចេញ​ពី​ក្នុង​ខ្លួន ហើយ​វាស្ថិត​នៅ​ក្បែរ​ទ្វារ​មាស និង​រន្ធ​គូថ។ ការ​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ​អាច​ការ​ពារ​បាក់​តេរី និង​មេរោគ​ពី​ក្នុង​ទ្វារ​មាស និង​ក្នុង​រន្ធ​គូទ​ធ្វើ​ឲ្យ​រលាក​រន្ធ​បង្ហួរ​នោម​បាន។ ពេល​រលាក​រន្ធ​បង្ហួរនោម​អាច​រាល​ដាល​ទៅ​​ប្លោក​នោម និង​អាច​ឆ្លង​ទៅ​កាន់​សរី​រាង្គ​ដទៃ​ផ្សេង​ទៀត​បាន។ រន្ធ​បង្ហួរ​​នោម​នៅ​លើ​មនុស្ស​ស្រី​គឺ​ខ្លី​ជាង​មនុស្ស​ប្រុស ហើយ​បាក់​តេរី និង​មេរោគ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ផ្សេង​បាន​កាន់​តែ​លឿន។

រលាកទ្វារមាស

ក្រៅ​ពី​បាក់​តេរី​មាន​ក្នុង​រន្ធ​គូទ នៅ​មាន​សកម្មភាព​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​អាច​នាំ​មេរោគ​ចូល​ក្នុង​រន្ធ​បង្ហួរ​ទឹក​នោម​បាន​ដូច​គ្នា។

[embed-health-tool-ovulation]

៣​- ការរួមភេទ

ពិត​មែន​ហើយ​​ ការ​រួម​ភេទ​គឺ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​ផ្លូវ​ទឹក​នោម​បាន។​ ជា​ការ​ពិត ដោយ​សារ​តែ​សកម្មភាព​ផ្លូវ​ភេទ​អាច​នាំ​បាក់​តេរីពី​ក្នុង​ទ្វារ​មាស ឬ​រន្ធ​គូទ​ចូល​ទៅ​ក្នុង​រន្ធ​នោម​បាន។ វិធី​ការពារ​ជំងឺរលាក​ផ្លូវ​នោម​ពេល​រួម​ភេទ គឺ​យើង​​អាច​នោម​ក្រោយ​ពេល​រួម​ភេទ​ក្នុង​រយៈ​ពេល​ ៣០​នាទី អាច​ជួយ​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​នេះ​បាន។

៤- ទល់លាមក និងរាករូស

ពេល​យើង​ទល់​លាមក​ធ្វើ​ឲ្យ​ប្លោក​នោម​ពិបាក​បញ្ចេញ​ទឹក​នោម​មក​ក្រៅ​ឲ្យ​អស់​ណាស់។ ដូច​នេះ​ទឹក​នោម និង​បាក់​តេរី​នឹង​ជាប់​នៅ​ក្នុង​ខ្លួន ហើយ​បាក់​តេរី​នោះ នឹង​ចាប់​ផ្ដើម​រីក​លូត​លាស់​បង្ករ​ជាជំងឺបាន។

ការ​រាករូស​ក៏​ធ្វើ​ឲ្យ​ស្រីៗប្រឈម​មុខ​ជាមួយជំងឺ​រលាក​ផ្លូវ​ទឹក​នោម​ដូច​គ្នា។ រាក​គឺ​លាមក​រាវ ដែល​វា​អាច​ជ្រាប​ទៅ​គ្រប់​ទី​កន្លែង ដែល​បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​បាក់​តេរី​អាច​ចូល​ទៅ​ក្នុង​រន្ធ​បង្ហួរនោម​បាន​កាន់​តែ​ស្រួល។ តើ​ធ្វើ​ដូច​ម្ដេច​ទើប​ការ​ពារ​​បាន?ចម្លើ់យ​គឺ​យើង​​ត្រូវ​សម្អាត​តំបន់​ទាំង​នោះ​ពី​ខាង​មុខ​ទៅ​ក្រោយ។

៥- ជំងឺទឹកនោមផ្អែមមិនបានព្យាបាលត្រឹមត្រូវ

ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​​កើន​ឡើង ជាតិ​ស្ករ​ដែល​លើស​នឹង​ច្រោះ​ចូល​ក្នុង​ទឹក​នោម ហើយ​វា​នឹង​បង្កើត​ជា​បរិស្ថាន​មួយ​សម​ស្រប​សម្រាប់​ឲ្យ​បាក់​តេរី​រីក​លូត​លាស់។ ប៉ុន្តែ​វា​​កើត​ឡើង​នៅ​ពេលយើង​​កើតជំងឺ​​ទឹក​នោម​ផ្អែម​តែ​ប៉ុណ្ណោះ​។ ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ មិន​ធ្វើ​ឲ្យ​យើង​កើតជំងឺ​រលាក​ផ្លូវទឹក​នោម​នោះ​ទេ។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៦- ទប់ទឹកនោមយូរពេក

ប្រសិន​បើយើង​​ចង់​នោម គឺ​ត្រូវទៅ​នោម​ភ្លាម​ទៅ។ ទប់​ទឹក​នោម​យូរ​ពេក​ នឹង​ធ្វើ​ឲ្យ​បាក់​តេរី​បន្ត​នៅ​ក្នុង​ខ្លួន​យើង​​កាន់​តែ​យូរ ហើយ​យើង​​នឹង​ប្រឈម​មុខ​ជាមួយ​ជំងឺ។

៧- កង្វះជាតិទឹក

ការ​ញ៉ាំ​ទឹក​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​សុខ​ភាព និង​ថែម​ទាំង​អាច​ជួយ​ការ​ពារ​យើង​ពី​ជំងឺរលាក​ផ្លូវ​ទឹក​នោម​បាន​ថែម​ទៀត​ផង។ ពេល​ញ៉ាំ​ទឹក​កាន់​តែ​ច្រើន យើង​​នឹង​មាន​ទឹក​នោម​ច្រើន​ដូច​គ្នា ដែល​នេះ​នឹង​ជួយ​លាង​បាក់​តេរី​ចេញ​ពី​ក្នុង​ខ្លួន​​​បាន​កាន់​តែ​ច្រើន។

៨- វិធីពន្យារកំណើត

ប្រសិន​បើយើង​​ប្ដូរ​ទៅ​ប្រើ​ថ្នាំ​គ្រាប់​​ពន្យារ​កំណើត ជា​លទ្ធ​ផល​គឺ​មាន​បម្រែ​បម្រួល​អ័រម៉ូន ដែល​​អាច​បណ្ដាល​ឲ្យ​មាន​បម្រែ​បម្រួល​​បាក់​តេរី​ល្អ​ក្នុង​ទ្វារ​មាស រហូត​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​កើតជំងឺរលាក​ផ្លូវ​ទឹក​នោម។ បើយើង​ប្រើ​វីធី​ពន្យារ​កំណើត diaphragms និង​ប្រើ​ថ្នាំ​សម្លាប់​ស្ពែម ក៏​ធ្វើ​ឲ្យ​អត្រា​កើត​ជំងឺនេះ​កើន​ឡើង​ដូច​គ្នា​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់អ្នកជំនាញ​។

អត្ថបទគួរអាន៖

៩- ផលិតផល​ប្រើប្រាស់របស់មនុស្សស្រី

មិន​ប្ដូរ​សំឡី​អនាម័យ​អាច​ធ្វើ​ឲ្យ​កើត​ជំងឺរលាក​ផ្លូវ​ទឹក​នោម​បាន​កាន់​តែ​ច្រើន។ បាក់​តេរី​អាច​លូត​លាស់​ក្នុង​ផលិត​ផល​ទាំង​នោះ​បាន​យ៉ាង​លឿន។ ខោ​ក្នុងក៏​អាច​ជាមូល​ហេតុ​ធ្វើ​ឲ្យ​កើត​ជំងឺរលាក​ផ្លូវ​ទឹក​នោម​បាន​ដូច​គ្នា។ សារធាតុ​​រឹប​សម្រាប់ផលិត​ខោ​ក្នុង ​ដែល​ស្ដើង​អាច​អនុញ្ញាត​ឲ្យ​មេរោគ​ឆ្លង​ចូល​បាន​យ៉ាង​ងាយ។ ស្លៀក​ខោ​ក្នុង​ផលិត​ពី​កប្បាស​គឺ​ជា​ជម្រើស​ល្អ ដើម្បី​កាត់​បន្ថយ​ជាតិ​សំណើម ដែល​ជា​មជ្ឈដ្ឋាន​មួយ​សម្រាប់​ឲ្យ​បាក់​តេរី​រីក​លូត​លាស់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Urinary Tract Infection

https://familydoctor.org/condition/urinary-tract-infections/

Urinary Tract Infections (UTIs)

https://www.webmd.com/women/guide/your-guide-urinary-tract-infections#1.

Urinary Tract Infections

https://my.clevelandclinic.org/health/diseases/9135-urinary-tract-infections

កំណែ​ប្រែបច្ចុប្បន្ន

20/06/2023

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មូលហេតុអ្វីខ្លះនាំឲ្យស្រីៗធ្លាក់សខុសប្រក្រតី គួរឲ្យភ័យអត់?

លម្អិត​រឿង​ស្រីៗធ្លាក់សមាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jun 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម