backup og meta

រោគសញ្ញាជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 06, 2022

    រោគសញ្ញាជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?

    ជំងឺមហារីក​មាត់ស្បូន ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ស្ត្រី​ជាច្រើន​ជុំវិញ​ពិភពលោក​មួយ​ចំនួន​បាន​ជួប​ប្រទះ។ មក​ទល់​ពេល​នេះ​ក៏​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ហើយ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ក៏​នៅ​ព្រួយ​បារម្ភ​ពី​សុខភាព​ផ្នែក​សំខាន់​នោះ​ផង​ដែរ។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ការ​ភ័យខ្លាច​មិន​ខុស​ទេ តែ​ត្រូវធ្វើកាពិនិត្យរកមើលកោសិការមហារីកមាត់ស្បូនដែរដើម្បីទទួលការព្យាបាលទាន់ពេលវេលា។ ​ធ្វើ​តេស្ត​បានមិនចាំបាច់ទាល់តែចេញរោគសញ្ញាទាំងនេះទេ។

    រោគសញ្ញា​ជំងឺមហារីកមាត់ស្បូន​

    – ធ្លាក់​ឈាម​តិច ឬ​ច្រើន

    – ធ្លាក់​ឈាម​រដូវ​ច្រើន​ខុស​ពី​ធម្មតា

    – ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ ឬ​ក្រោយ​ពេល​ពិនិត្យ​មាត់​ស្បូន

    – ឈឺ​ចាប់​ពេល​រួម​ភេទ

    – ឈឺ​ចង្កេះ ឬ​អាង​ត្រគាក​ខុស​ប្រក្រតី

    – ធ្លាក់ស​ច្រើន​ខុស​ធម្មតា

    – ស្រក​គីឡូ អស់​កម្លាំង។

    មហារីកមាត់ស្បូន

    សុខភាពស្រ្តី

    លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ត​ទៀត​ថា ចំពោះ​ស្ត្រី​ដែល​មិន​ទាន់​ឆ្លងកាត់​ការ​រួម​ភេទ ឬ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន អាច​ការពារ​ជំងឺ​ដ៏​សាហាវ​មួយ​នេះ​បាន ហើយកត្តា​នាំ​ឲ្យ​កើត​ក៏​មាន​ច្រើន​ដែរ។ ក្នុង​នោះ​ដែរ​ ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព ក៏​បង្ហាញ​របាយការណ៍​ដែល​ទទួល​បាន​ពី​ករណី​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​លើ​ពិភពលោក​ផង​ដែរ។

    • មហារីក​មាត់ស្បូន​កើត​ឡើង​ញឹកញាប់​បំផុត​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ទាប និង​មធ្យម
    • ឆ្នាំ ២០១៨ មាន​ករណី​ថ្មី ៥៧ម៉ឺន ស្មើនឹង ៨៤% នៃ​ករណី​ថ្មី​ទូទាំង​ពិភពលោក
    • ឆ្នាំ ២០១៨ ស្ត្រី ៣១១.០០០ នាក់​ស្លាប់​ដោយសារ​ជំងឺមហារីក​មាត់​ស្បូន
    • ចំនួន​អ្នក​ស្លាប់​នៅ​ឆ្នាំ ២០១៨ ស្មើ ៨៥% នៃ​ការ​ស្លាប់​នេះ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ទាប។

    ​ដោយ​​ឡែក​​នៅ​​កម្ពុជា​​វិញ ត្បិត​​មិន​​ទាន់​​មាន​​ស្ថិតិ​​ជាតិ ប៉ុន្តែ​​លោក​​សាស្ត្រាចារ្យ អ៊ាវ សុខា ឯកទេស​​ជំងឺ​​មហារីក បញ្ជាក់​​ថា ជំងឺ​មហារីក​មាត់​ស្បូន​កើត​មាន​ច្រើន​ជាង​គេលើ​ស្ត្រី ហើយ​ក៏​ធ្វើឲ្យ​ស្ត្រី​​កម្ពុជា​ស្លាប់​ច្រើន​ដែរ។

    អត្ថបទពាក់ព័ន្ធ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 06, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម