៣- គន្លឹះដើម្បីឲ្យមានស្បែកមានសុខភាពល្អ
ស្នាមមុនកើតមានពេលមុនរលាក ឬមិនមានការគ្រប់គ្រងបានល្អ ទោះមានការព្យាបាលមួយ និងការថែទាំស្បែកដែលត្រឹមត្រូវ។ វាមានន័យថា អ្នកមិនគួរញេច ឬត្រដុះមុនរបស់អ្នកទេដោយឲ្យវាជាដោយខ្លួនឯងដើម្បីកុំឲ្យមានការរលាក។ មុនដែលកាន់តែមិនរលាក ស្នាមកាន់តែមិនមាន។ អ្នកក៏អាចប្រើផលិតផលណាដែលមានសារធាតុដូចជា benzoyl Peroxide និង Salicylic Acid ដែលនឹងជួយកាត់បន្ថយការរលាក និងការពារមិនឲ្យស្ទះរន្ធរោម។
អ្នកត្រូវចៀសវាងការស្ថិតក្រោមកម្តៅព្រះអាទិត្យ ជាពិសេសពីម៉ោង ១០ព្រឹក ដល់ម៉ោង ២រសៀល។ អ្នកត្រូវតែប្រើក្រែមការពារកម្តៅថ្ងៃ ឬសម្លៀកបំពាក់ជិតៗ ប្រសិនបើអ្នកចាំបាច់នៅក្រោមកម្តៅថ្ងៃ។
អ្នកអាចសាកល្បងប្រើការព្យាបាលដែលមិនចាំបាច់ធ្វើការវះកាត់ ដូចជាការបាញ់ឡាស៊ែរ និងការព្យាបាលដោយចាក់បំពេញស្រទាប់ស្បែក។ ការព្យាបាលដោយឡាស៊ែរ ជាវិធីសាស្រ្តដោយប្រើកាំរស្មីឡាស៊ែរទៅបាញ់លើស្នាមមុនទាំងនោះដើម្បីឲ្យស្បែកមានសភាពស្មើគ្នានិងភ្ញោចឲ្យមានការផលិតជាតិកូឡាហ្សែន សំរាប់ឲ្យស្បែករលោង និងគ្មានមុន។ កូឡាហ្សែននេះ អាចប្រើសម្រាប់បំពេញជាលិកាដែលមានស្នាមប្រភេទផតចុះក្រោម ។
ចំពោះការចាក់បំពេញស្រទាប់ស្បែកវិញ វាក៏ស្រដៀងនឹងការបាញ់ឡាស៊ែរដែរ ដោយចាក់បំពេញជាលិកាដែលបានបាត់ទាំងនោះដោយជាតិកូឡាហ្សែន ទោះបីជាវិធីនេះត្រូវការពេលដើម្បីទទួលបានលទ្ធផល ព្រោះជាតិកូឡាហ្សែន ជាម៉ូលេគុលប្រូតេអុីនធំៗ ដែលមិនងាយស្រូបទៅនឹងស្បែក។
ជាការពិតណាស់ ស្បែកត្រូវការការថែទាំជាងអ្វីដែលអ្នកគិត។ ដូចនេះ ការយល់ដឹងពីការស្នាមមុន និងការបំផ្លាញដោយសារកម្តៅថ្ងៃ អាចជួយអ្នកសំរាប់ការរៀបចំគម្រោងក្នុងការថែទាំស្បែកឲ្យបានល្អ។ វាក៏មានសារៈសំខាន់ផងដែរក្នុងការរក្សានូវស្ថានភាពរស់នៅមួយប្រកបដោយសុខភាពល្អ។ អ្វីដែលសំខាន់មួយទៀត គឺអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកមានចម្ងល់ពីបញ្ហាអ្វីមួយ។
អត្ថបទពាក់ព័ន្ធ៖